ភ្នំពេញៈ​ ក្រសួង​សុខាភិ​បាល​​ប្រកាស​​ថា​ កម្ពុជា​រក​មិន​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​ ១៩ ​ថ្មីទេ ខណៈ​អ្នក​ជាសះ​ស្បើយ ​និង​អ្នក​ស្លាប់​ក៏​គ្មាន​ដូច​គ្នា​។

តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ក្រសួង​សុខាភិ​បាល​នៅថ្ងៃទី​ ១៣ ​ខែវិច្ឆិកា​បាន​ឱ្យដឹង​ថា ​ក្រសួង​រកមិន​ឃើញ​អ្នក​ឆ្លងថ្មី​ជំងឺ​កូវីដ​ ១៩​ ទេ នៅ​ទូទាំង​ប្រទេស​ចំណែក​អ្នក​ជា​សះ​ស្បើយ និង​អ្នក​ស្លាប់​ថ្មី​ក៏​គ្មាន​ដែរ​។

​ក្រសួង​សុខាភិ​បាល​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃទី ​១៣ ខែវិច្ឆិកា​នេះ ​ចំនួន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​ ១៩​ សរុប​មាន​ចំនួន ​១៣៧ ៩៩៦នាក់ ចំណែក​ករណី​ជា​សះ​ស្បើយ​សរុប​ ១៣៤ ៩៤០ ​នាក់​និង​ករណី​ស្លាប់​សរុប ៣ ០៥៦​នាក់​។ រីឯ​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស​សរុប​មាន​ចំនួន ២១ ២៣៥​ នាក់ និង​ករណី​អូ​មី​ក្រុង​ឆ្លង​ក្នុង​សហ​គមន៍ ១៦ ១៧៧​ នាក់​។

លោក​ស្រី ឱ វណ្ណឌីន អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិ​បាលបាន​ឱ្យដឹង​ថា កំណើន​អត្រា​ចាក់​វ៉ាក់​សាំ​ង​កូវីដ​១៩​នៅ​កម្ពុជាគិ​តត្រឹម​ថ្ងៃទី​១២ខែវិច្ឆិកា​ឆ្នាំ២០២២គឺ​លទ្ធ​ផល​ចាក់​វ៉ាក់សាំង​ធៀប​នឹង​ចំនួ​នប្រជាជន​សរុប​១៦​លាននាក់មាន៩៥,១៣​ភាគរយ។​

លោក​ស្រី​បាន​អះអាង​ថាកំណើន​អត្រា​ចាក់​វ៉ាក់សាំ​ង​កូវីដ​១៩នេះគឺប្រជាជ​នអាយុ​ពី១៨ឆ្នាំ​ឡើងមាន១០៣,៧៥​ភាគរយ ធៀប​ជា​មួយ​ចំនួន​ប្រជាជន​គោល​ដៅ​១០​លាន​នាក់។​

ចំណែក​កុមារ​-យុវ​វ័យ​អាយុពី​១២​ឆ្នាំទៅ​ក្រោម​១៨​ឆ្នាំ មាន​១០១,១៤​ភាគ​រយ ​ធៀប​ជាមួយ​ចំនួ​នប្រជាជន​គោល​ដៅ​១​ ៨២៧​ ៣៤៨​នាក់ ​និង​លើ​កុមារ​អាយុពី​៦​ឆ្នាំ ដល់​ក្រោម​១២​ឆ្នាំមាន​១១០​,២៥ភាគ​រយ​ធៀប​ជា​មួយ​នឹង​ប្រជាជនគោល​ដៅ​១ ​៨៩៧​ ៣៨២​នាក់ ​ខណៈ​លើកុមា​រអាយុ​៥ឆ្នាំ មាន​១៤០,០៦​ភាគ​រយ ធៀប​ជាមួយ​នឹងប្រជាជន​គោលដៅ ៣០៤​ ៣១៧​នាក់ និង​កុមា​រអាយុ​៣​ឆ្នាំ​ដល់​ក្រោម​៥ឆ្នាំ មាន​៧៨,៤៦​ភាគ​រយធៀ​បជាមួយនឹ​ងប្រ​ជាជនគោល​ដៅ៦១០,៧៣០​នា​ក់។ បើតា​មកា​រ​អះអាង​របស់​លោក​ស្រី ឱ​ វណ្ណឌីន៕