ភ្នំពេញៈ ក្រសួង​សុខាភិបាល​ បាន​ប្រកាស​រកឃើញ​អ្នកឆ្លង​មេរោគ​កូវីដ ១៩​ ថ្មី​ចំនួន​ ៤ នាក់ ​នៅ​ថ្ងៃទី ១៤ ​វិច្ឆិកា ​ដែលជា​ប្រភេទ​អូមីក្រុង​ទាំង​អស់ ​ប៉ុន្តែ​មិនមាន​ករណី​ស្លាប់​ និង​ជាសះស្បើយ​ថ្មី​ទេ។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល ​សម្រាប់​ថ្ងៃទី ១៤​ ខែវិច្ឆិកា ​ឆ្នាំ ២០២២ ​កម្ពុជា​បានរក​ឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន​ ៤ នាក់ ​ដែលជា​ប្រភេទ​អូមីក្រុង ​បន្ទាប់ពី​ការពិនិត្យ ​PCR ​បានចេញ​លទ្ធផល។

ក្រសួង​ក៏បាន​បញ្ជាក់​ដែរថា ​ចំពោះ​ករណី​ជាសះ​ស្បើយ ​និង​ករណី​ស្លាប់​ គឺ​មិនមាន​នោះទេ ​ដែល​ធ្វើឱ្យ​ចំនួន​នៃ​ការស្លាប់​សរុប ​គិត​ត្រឹម​ថ្ងៃទី ១៥ ​វិច្ឆិកា ​គឺ​នៅ​ដដែល ​ចំនួន ​៣ ០៥៦នាក់។ រីឯ​ករណី​ឆ្លង​សរុប​ចំនួន​ ១៣៣ ០០៣ ​នាក់ ​និង​ករណី​ជាសះស្បើយ​សរុប​ចំនួន ​១៣៤ ៩៤០ នាក់៕