​ភ្នំពេញៈ ក្រសួង​ធនធានទឹក និង​ឧតុនិយម​ប្រកាសថា ចាប់ពី​ថ្ងៃទី​ ១៩-២២ ខែវិច្ឆិកា នឹង​អាចមាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ដោយ​ក្នុងនោះ​មាន​ផ្នែក​មួយចំនួន​នៃ​រាជធានី​-​ខេត្ត នៅ​តំបន់​ទំនាប​កណ្តាល​ភាគ​ខាងក្រោម ភាគ​ពាយព្យ តំបន់​មាត់សមុទ្រ នឹង​អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ និង​ច្រើន ដោយ​អន្លើ​លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

​សេចក្តីជូនដំណឹង​រប​ស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានឱ្យដឹងថា នៅ​ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ មាន​សម្ពាធ​ទាប​សកម្ម​មួយ​កើត​នៅលើ​ភាគខាងត្បូង​នៃ​សមុទ្រ​ចិន​ភាគខាងត្បូង (ខាងជើង​កោះ​ប​វ័​ណ​អូ ឥណ្ឌូនេស៊ី​)។ សម្ពាធ​ទាប​សកម្ម​នេះ​នឹង​រំកិល​ដើរ​ឆ្ពោះ​មក​លិច​នឹង​ចូល​មកដល់​ក្នុង​ឈូង​សមុទ្រ​ថៃ​នៅ​ថ្ងៃទី​ ២២ ខែវិច្ឆិកា​។​

​ស្ថានភាព​បែបនេះ​នឹងធ្វើ​ឱ្យ ចាប់ពី​ថ្ងៃទី​ ១៩-២២ ខែវិច្ឆិកា នឹង​អាចមាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ដោយ​ក្នុងនោះ​មាន​ផ្នែក​មួយចំនួន​នៃ​រាជធានី​-​ខេត្ត នៅ​តំបន់​ទំនាប​កណ្តាល​ភាគ​ខាងក្រោម ភាគ​ពាយព្យ តំបន់​មាត់សមុទ្រ នឹង​អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ និង​ច្រើន ដោយ​អន្លើ​លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។ នៅលើ​ផ្ទៃសមុទ្រ​នឹង​អាចមាន​ភ្លៀងខ្យល់ និង​រលក​សមុទ្រ​ខ្ពស់៕​