
ការធ្វើតេស្ដរកមេរោគកូវីដ ១៩ នៅភ្នំពេញ កាលពីពេលកន្លងមក។ ហុង មិនា
ភ្នំពេញៈ ក្រសួងសុខាភិបាលកម្ពុជាប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៤ នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយថ្មីមាន ៣ នាក់ ប៉ុន្តែមិនមានអ្នកស្លាប់ដោយសារជំងឺនេះទេ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី ២១ ខែវិច្ឆិកានេះ បានឱ្យដឹងថា ក្រសួងរកឃើញអ្នកមានជំងឺកូវីដ ១៩ ចំនួន ៤ នាក់បន្ថែមទៀត ជាករណីឆ្លងក្នុងសហគមន៍សុទ្ធតែប្រភេទអូមីក្រុងទាំងអស់។ ក្នុងចំណោមអ្នកទាំង ៤ នាក់នេះ មាន ៣ នាក់ ត្រូវបានរកឃើញមានវិជ្ជមានកូវីដ ១៩ ក្នុងពេលស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស។ ចំណែកអ្នកជាសះស្បើយថ្មីមាន ៣ នាក់ និងគ្មានអ្នកស្លាប់ឡើយ។
បើតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី ២១ ខែវិច្ឆិកានេះ ករណីឆ្លងជំងឺកូវីដ ១៩ សរុបកើនដល់ ១៣៨ ០៣២ នាក់ ចំណែកករណីជាសះស្បើយសរុប ១៣៤ ៩៤៣ នាក់ និងករណីស្លាប់សរុប ៣ ០៥៦ នាក់។ រីឯករណីនាំចូលពីក្រៅប្រទេសសរុបមានចំនួន ២១ ២៣៥ នាក់ និងករណីអូមីក្រុងឆ្លងក្នុងសហគមន៍កើនដល់ ១៦ ២១៣ នាក់៕