ភ្នំពេញៈ ក្រសួង​សុខាភិបាល​កម្ពុជា​ប្រកាស​រកឃើញ​អ្នកឆ្លង​មេរោគ​កូវីដ ១៩​ ថ្មី​ចំនួន​ ៣ នាក់​បន្ថែមទៀត ​ ខណៈ​មាន​អ្នកជា​សះស្បើយ​ថ្មី​ចំនួន ​៤ នាក់ ​ប៉ុន្តែ​មិន​មាន​អ្នក​​ស្លាប់​ដោយ​សារជំងឺ​នេះ​ទេ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ​នៅ​ថ្ងៃទី ២២ ​ខែវិច្ឆិកា ​ឱ្យដឹងថា ​ក្រសួង​រកឃើញ​អ្នកឆ្លង​មេរោគ​កូវីដ​ ១៩ ​ចំនួន​ ៣ នាក់​បន្ថែម​ទៀត ​ដែលជា​ករណី​ឆ្លង​ក្នុង​សហគមន៍ ​ហើយ​សុទ្ធតែ​ប្រភេទ​អូមីក្រុង​ទាំង​អស់។​ អ្នក​ទាំង ៣ ​នាក់​នេះ ​ត្រូវបាន​រកឃើញ​មាន​វិជ្ជមាន​កូវីដ ១៩​ ក្នុង​ករណី​ស្នើសុំ​វិញ្ញាបន​បត្រ​ចេញ​ទៅ​ក្រៅ​ប្រទេស។ ​ក្រសួង​បញ្ជាក់ថា ​របាយការណ៍​ថ្ងៃនេះ ​មាន​អ្នក​ជាសះស្បើយ​ថ្មី​ ៤ នាក់ ​និង​គ្មាន​អ្នក​ស្លាប់​ឡើយ។

​បើ​តាម​ក្រសួង​សុខាភិបាល​ គិត​ត្រឹម​ថ្ងៃ​ទី ២២ ​ខែវិច្ឆិកា​នេះ​ ចំនួន​ករណី​ឆ្លង​ជំងឺ​កូវីដ ១៩​ សរុប​កើនដល់​ចំនួន​ ១៣៨ ០៣៥ នាក់ ​ចំណែក​ករណី​ជា​សះស្បើយ​សរុប ​១៣៤ ៩៤៧​នាក់ ​និង​ករណី​ស្លាប់​សរុប ​៣ ០៥៦ នាក់​។ រីឯ​ករណី​នាំចូល​ពី​ក្រៅ​ប្រទេស​សរុប​មាន​ចំនួន​ ២១ ២៣៥ នាក់​ និង​ករណី​អូមីក្រុង​ឆ្លង​ក្នុង​សហគមន៍​កើន​ដល់ ​១៦ ២១៦ នាក់​៕