ភ្នំពេញៈ ក្រសួងសុខាភិបាល​បានប្រកាស​រកឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ ១៩ ចំនួន ៩ នាក់​បន្ថែម​ទៀត និង​មាន​អ្នកជា​សះស្បើយ​ចំនួន ៩ នាក់ ប៉ុន្តែ​មិនមាន​ករណី​ស្លាប់ទេ។​

យោងតាម​សេចក្តីប្រកាស​របស់​ក្រសួង​សុខាភិបាល អ្នក​ឆ្លង​មេរោគ​កូវីដ ១៩ សម្រាប់​ថ្ងៃទី ២៤ ខែ​វិច្ឆិកា កម្ពុជា​បាន​រកឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ ១៩ ក្នុង​សហគមន៍​ចំនួន ៩ នាក់។​

​គិត​ត្រឹម​ព្រឹក​ថ្ងៃទី ២៥ ខែវិច្ឆិកា កម្ពុ​ជាមាន​អត្រា​ឆ្លង​មេរោគ​កូវីដ ១៩ សរុប​ចំនួន ១៣៨ ០៥៥ នាក់ អ្នកជា​សះស្បើយ​សរុប​ចំនួន ១៣៤ ៩៦៣ នាក់ និង​អ្នកស្លាប់​ចំនួន ៣ ០៥៦ នាក់៕