កោះកុងៈ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ឌិ​ត ទីណា បាន​ស្នើឱ្យ​រដ្ឋបាលខេត្ត​កោះកុង រៀបចំ​ផែនទី កសិកម្ម ដើ​ម្បី ត្រៀម​យុទ្ធសាស្ត្រ​រួម ក្នុងការ​ចាត់វិធានកា​រ​សរុប ដោះស្រាយ​បញ្ហា​ឱ្យចំ​គោលដៅ និង​មាន​ប្រសិទ្ធភាព​។​

​ការស្នើ​របស់លោក​រដ្ឋ​មន្ត្រី ឌិ​ត ទីណា បែបនេះ​ធ្វើឡើង ក្នុងពេល​ជួប​ជាមួយ អភិបាលខេត្ត​កោះកុង​លោកស្រី ភូ​ថង មិថុនា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កោះកុង ដើម្បី​ពិភាក្សា​ការងារ និង​បញ្ហា​ប្រឈម​ជាក់ស្តែង​នៅនឹងកន្លែង​ក្នុង​វិស័យ​កសិកម្ម នា​រសៀល​ថ្ងៃទី​២៥ ខែវិច្ឆិកា​។

​លោក​ថ្លែងថា​៖«​ពាក់ព័ន្ធ​នឹង​បទល្មើស​ផ្សេងៗ រួមទាំង​បទល្មើស​នេសាទ និង​ការ​ទន្ទ្រានព្រៃ ខ្ញុំ​បាន​ណែនាំ​ដល់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ​ខេត្ត​ប្រមូល​ព័ត៌មាន​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ រក​ឬ​សគល់​បញ្ហា នឹង​ចាត់វិធានការ​រួម កាត់បន្ថយ​បែបបទ​រដ្ឋបាល​មួយចំនួន ដើម្បី​ងាយស្រួល​ក្នុងការ​បង្ក្រាប​ទាន់ពេលវេលា​»៕