ភ្នំពេញៈ ក្រសួង​សុខាភិបាល​បានប្រកាស​រកឃើញ​ករណីអ្នក​ឆ្លង​មេរោគ​កូវីដ ១៩ ​ចំនួន ​៤ នាក់​បន្ថែម​ទៀត ​ខណៈ​មាន​អ្នក​ជាសះ​ស្បើយ​ចំនួន​៣នាក់ ​ប៉ុន្តែ​មិនមាន​ការរកឃើញ​ករណី​ស្លាប់​នោះ​ទេ។

យោងតាម​សេចក្តីប្រកាស​របស់​ក្រសួង​សុខាភិបាល ​អ្នក​ឆ្លង​មេរោគ​កូវីដ ១៩ ​សម្រាប់​ថ្ងៃទី ២៦ ​វិច្ឆិកា ​កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ ១៩ ​ក្នុង​សហគមន៍​ ចំនួន ​៤ នាក់​បន្ថែមទៀត ​ដែលជា​ប្រភេទ​អូមីក្រុង​ទាំង​អស់​។​ ក្រសួង​បន្តថា ​អ្នកឆ្លង​ទាំងនោះ ​ជាករណី​ស្នើសុំ​វិញ្ញាបន​បត្រ​ចេញ​ទៅ​ក្រៅ​ប្រទេស។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ២៧ ​ ខែវិច្ឆិកា ​កម្ពុជា​មាន​អត្រា​ឆ្លង​មេរោគ​កូវីដ ១៩ ​សរុប​ចំនួន ​១៣៨ ០៦៣ នាក់ ​អ្នកជា​សះ​ស្បើយ​សរុប​ចំនួន ​១៣៤ ៩៧១ នាក់ ​និង​អ្នកស្លាប់​ចំនួន​៣ ០៥៦ នាក់​៕