ភ្នំពេញៈ អគ្គស្នង​ការដ្ឋាន​នគរ​បាល​ជាតិ នឹង​សហការ​ជាមួយ​រដ្ឋបាល​រាជ​ធានី-ខេត្ត និង​អ្នក​​​ពាក់​ព័​ន្ធ​នានា ក្នុង​ការ​រៀប​ចំ​យន្ត​ការ ដើម្បី​ធានា​ឱ្យដំណើរ​ការ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ឬបាក់​ឌុប​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃ​ទី​​ ៥ ខែ​ធ្នូ ឱ្យ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។

កាល​ពី​ថ្ងៃទី​ ២៥ ខែវិច្ឆិកា ​ក្រសួង​អប់រំ យុវជ​ន និងកីឡា បានរៀបចំ​កិច្ច​ប្រជុំ​សម្រប​សម្រួល​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សាទុតិ​យភូមិ​ ដែល​មាន​ការចូល​រួម​ពី​លោក ស សុខា រដ្ឋលេ​ខាធិការ ក្រសួង​អប់រំ​, លោក​ស្រី​​ គឹម សេដ្ឋានី រដ្ឋលេ​ខាធិការ ក្រសួងអប់រំ, ​​លោក ឆាយ គឹម​ខឿន អគ្គស្នង​ការ​រង​នគរបាល​ជាតិ​ ព្រម​ទាំង​ថ្នាក់​ដឹក​នាំ និង​មន្រ្តីអប់រំ ​រួម​ទាំង​តំណាង​ក្រសួង​សុខា​ភិបាលជា​ច្រើនរូប​ទៀត​ផងដែរ​។

នា​កិច្ច​ប្រជុំ​នោះ លោក ឆាយ គឹម​ខឿន បាន​លើក​ឡើង​ថា ​អគ្គស្នង​ការដ្ឋាន​​នគរ​បាល​ជាតិ នឹង​សហការ​ជាមួយ​រដ្ឋបាល​រាជ​ធានី-ខេត្ត និង​អ្នក​ពាក់​ព័ន្ធ​នានា​ក្នុង​ការ​រៀបចំ​យន្តការ​នានា ដើម្បី​ធានា​ឱ្យដំណើរ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សាទុតិយ​ភូមិ សម័យ​ប្រឡង នៅ ៥ ធ្នូ ២០២២ ខាង​មុខ​នេះប្រព្រឹត្តទៅ​បាន​ដោយរលូន​។​

តាម​រយៈ​លទ្ធផល​នេះ​បាន​បញ្ជាក់​ថា ៖ «​អគ្គស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ នឹង​​ការ​ពារ​សុវត្ថិ​ភាព​នៃការ​ដឹក​ជញ្ជូន និ​ង​ការ​រក្សាទុក​ដាក់​​វិញ្ញាសា និង​សន្លឹក​កិច្ចការបេ​ក្ខជន ការ​ចាត់​ចែង​ក​ម្លាំងប្រ​ចាំកា​រ និង​ចល័​ត​នៅតា​មម​​ណ្ឌលប្រ​ឡង​នានា​ ការ​រក្សា​សុវត្ថិ​ភាព​បេក្ខ​ជន​ គណៈមេ​ប្រយោ​គ ​និង​គណៈ​កម្ម​ការ​នានា​ ការ​សហ​ការ​ដក​ហូត​សំ​ណៅឯ​កសា​រ និ​ងកា​រក្សា​ទុក​ដាក់​សម្ភា​រនា​នា ​ពិសេ​សកា​រស​ម្រួល​ចរា​ចរ​ណ៍ក្នុ​ងកា​រ​ធ្វើដំ​ណើរ​ទៅមក​ប្រឡ​ង​ និង​ការ​រក្សា​សុវ​ត្ថិភា​ពក​ន្លែងស្នាក់​នៅរ​បស់​បេ​ក្ខជន​ និ​ងគ​ណៈមេ​ប្រយោ​គ»​។

​​​ជា​មួយ​គ្នានោះ​ដែរ​ មន្រ្តី​នៃ​​ក្រសួ​ងសុខា​ភិបា​ល ​ក៏ដូ​ចជា​រដ្ឋបាល​រាជធា​នី​-ខេត្ត​ ក៏​បាន​​លើកឡើង​ផងដែរ​ថា ​នឹង​រៀ​បចំ​ចាត់​ចែង​យ​ន្តការ​រក្សា​សុខភា​ព ​និងសុ​វ​ត្ថិភាព​បេក្ខ​ជន​ទាំ​ងមុ​នពេ​លប្រ​ឡង​ និ​ងក្នុ​ងដំ​ណើរ​កា​រសំ​ណេរ​ និ​ង​កំណែ​។

លោក ស សុខា ក៏បាន​​ស្នើដល់គ្រ​ប់ភា​គីពា​ក់ព័ន្ធ​ទាំង​អស់​ ត្រូ​វចូ​លរួ​ម​សហ​កា​រឱ្យ​បានជិ​ត​ស្និទ្ធ​ក្នុង​ស្មារ​តីរួម ដោយធា​នាបា​ននូ​វកា​រប្រឡ​ង​ប្រក​ប​ដោយ​គោល​ការ​ណ៍ច្បា​ប់ ​យុត្តិ​ធម៌​ ត​ម្លាភា​ព ​និង​លទ្ធ​ផល​ទ​ទួល​យក​បាន​ ​ស្រប​តាម​កា​រយ​កចិត្ត​ទុក​ដាក់​រប​ស់ប្រ​មុខរា​ជរ​ដ្ឋាភិ​បាល​ ដែ​ល​បាន​ដាក់​ចេញ​នូ​វទិស​ដៅ​កំណែ​ទម្រ​ង់​វិស័យ​អ​ប់រំ​។

​ទាក់​ទង​នឹ​ងកា​រប្រ​ឡង​សញ្ញា​បត្រ​មធ្យ​មសិ​ក្សាទុតិ​យភូមិ​ ឬ​បាក់​ឌុ​បនេះ​ លោ​ក ​ហង់​ជួន​ ​ណារ៉ុន​ រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើក​ឡើង​ថា ការ​ប្រឡង​នេះ​ មិនមែន​ជា​ការដាក់​ទោសទណ្ឌ​ដល់​សិស្ស​នោះទេ ប៉ុន្តែ​ជាការ​គិតគូរ​ដល់​សិស្ស​ក្នុង​ការរៀនសូត្រ​ ១២ ​ឆ្នាំ​មកនេះ ដើម្បីឱ្យ​ពួកគេ​ទទួលបាន​នូវ​ផលប្រយោជន៍​នៃ​ចំណេះដឹង​។​

លោកបាន​លើកឡើង​​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ដំណើរ​ការរៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​​កាល​ពី​ថ្ងៃទី​ ២១ ខែវិច្ឆិកា ថា អ្វីដែល​ក្រសួង​គិតគូរ​ក្នុង​ការរៀបចំ​ការប្រឡង គឺ​ដើម្បី​លើកទឹកចិត្ត​​ឱ្យ​សិស្ស​ខិតខំ​រៀនសូត្រ​ផង និង​សំខាន់​ឱ្យ​សិស្ស​ទទួលបាន​ចំណេះដឹង ចំណេះធ្វើ​មាន​ចរិយាសម្បទា​ល្អប្រសើរ​​។

លោកថា ៖ «ការប្រឡង​ឆ្នាំនេះ មិន​តឹង​ពេក​ដែល​ធ្វើឱ្យ​សិស្ស​ច្រើន​ធ្លាក់ ប៉ុន្តែ​ក៏​មិន​ធូរ​ពេក​ដែរ ដើម្បីឱ្យ​សិស្ស​អាច​ទៅ​រៀន​ឧត្តមសិក្សា និង​សិក្សា​នៅក្រៅ​ប្រទេស​បាន​»។

សូមបញ្ជាក់ថា ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ ​២០២២ ​នេះ​មាន​បេក្ខជន​សរុប​ចំនួន ១២៨ ១៣៤ នាក់​ដែល​មាន​បេក្ខជន​ជា​នារី​ចំនួន ៦៨ ៧៧១ នាក់ មាន​មណ្ឌល​ប្រឡង​សរុប​ទាំងអស់ ២២១ មណ្ឌល ត្រូវជា​ ៥ ១៧៤ ​បន្ទប់​។

ក្រសួង​អប់រំ​សង្ឃឹម​ថា លទ្ធផល​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​អាច​នឹង​ប្រកាស​បាន​នៅ​ថ្ងៃទី​ ២៧ ខែធ្នូ សម្រាប់​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល និង​ថ្ងៃទី​ ២៨ ខែធ្នូ សម្រាប់​ខេត្ត​ផ្សេងៗ​ទៀត​៕