
ភ្នំពេញៈ ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីឆ្លងមេរោគកូវីដ ១៩ ចំនួន ១០ នាក់បន្ថែមទៀត និងមានអ្នកជាសះស្បើយចំនួន ៥ នាក់ ប៉ុន្តែមិនមានការរកឃើញករណីស្លាប់នោះទេ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល អ្នកឆ្លងមេរោគកូវីដ ១៩ សម្រាប់ថ្ងៃទី ២៧ វិច្ឆិកា កម្ពុជាបានរកឃើញករណីឆ្លងមេរោគកូវីដ ១៩ ក្នុងសហគមន៍ចំនួន ១០ នាក់បន្ថែមទៀត ដែលជាប្រភេទអូមីក្រុងទាំងអស់។ ក្រសួងបញ្ជាក់ថា អ្នកឆ្លងទាំងនោះ ជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស។
គិតត្រឹមព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា កម្ពុជាមានអត្រាឆ្លងមេរោគកូវីដ ១៩ សរុបចំនួន ១៣៨ ០៧៣ នាក់ អ្នកជាសះស្បើយសរុបចំនួន ១៣៤ ៩៧៦ នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦ នាក់៕