ភ្នំពេញៈ ក្រសួង​សុខាភិបាល​ បានប្រកាស​រកឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ ១៩ ​ចំនួន​ ៩ នាក់​បន្ថែម​ទៀត ​ខណៈ​មាន​អ្នកជា​សះស្បើយ​ចំនួន​ ៤ នាក់ ​ប៉ុន្តែ​មិនមាន​ការរកឃើញ​ករណី​ស្លាប់​នោះ​ទេ។

យោង​តាម​សេចក្តីប្រកាស​របស់​ក្រសួង​សុខាភិបាល ​អ្នក​ឆ្លង​មេរោគ​កូវីដ ១៩ ​សម្រាប់​ថ្ងៃទី ២៨ ​វិច្ឆិកា ​កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ ១៩ ​ក្នុង​សហគមន៍​ចំនួន​ ៩ នាក់​បន្ថែមទៀត ​ដែលជា​ប្រភេទ​អូមីក្រុង​ទាំង​អស់។​ ក្រសួង​​បន្តថា ​អ្នកឆ្លង​ទាំងនោះ ​ជាករណី​ស្នើសុំ​វិញ្ញាបន​បត្រ​ចេញ​ទៅ​ក្រៅ​ប្រទេស។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី ​២៩ ​ខែវិច្ឆិកា​ កម្ពុជាមាន​អត្រា​ឆ្លង​មេរោគ​កូវីដ ១៩ ​សរុប​ចំនួន​ ១៣៨ ០៨២ នាក់ ​អ្នកជា​សះ​ស្បើយ​សរុប​ចំនួន​ ១៣៤ ៩៨០ នាក់ ​និង​អ្នកស្លាប់​ចំនួន​ ៣ ០៥៦ នាក់​៕