ភ្នំពេញៈ ក្រសួងសុខាភិបាល​បានប្រកាស​រកឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ ១៩ ចំនួន ១៤ នាក់​បន្ថែម​ទៀត និង​មាន​អ្នកជា​សះស្បើយ​ចំនួន ៩ នាក់ ប៉ុន្តែ​មិនមាន​រកឃើញ​ករណី​ស្លាប់​ទៀត​ទេ។​

យោងតាម​សេចក្តីប្រកាស​របស់​ក្រសួង​សុខាភិបាល អ្នក​ឆ្លង​មេរោគ​កូវីដ ១៩ សម្រាប់​ថ្ងៃទី ១ ខែធ្នូ កម្ពុជា​បាន​រកឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ ១៩ ក្នុង​សហគមន៍​ចំនួន ១៤ នាក់។​

​គិត​ត្រឹម​ព្រឹក​ថ្ងៃទី ២ ខែធ្នូ កម្ពុ​ជាមាន​អត្រា​ឆ្លង​មេរោគ​កូវីដ ១៩ សរុប​ចំនួន ១៣៨ ១២០ នាក់ អ្នកជា​សះស្បើយ​សរុប​ចំនួន ១៣៥ ០០១ នាក់ និង​អ្នកស្លាប់​ចំនួន ៣ ០៥៦ នាក់៕​