ភ្នំពេញៈព្រឹទ្ធស​ភា នឹងបន្ត​បើក​សម័​យ​ប្រជុំ​ពេញ​អង្គលើក​​ទី៩​ នៅថ្ងៃ​ទី​៨ខែ​ធ្នូ​ទៀត ដើម្បី​ពិនិត្យ​និង​ផ្តល់យោ​បល់​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់​គ្រងឆ្នាំ​២០២៣ ប៉ុន្តែ ថវិកាជាតិ​គ្រោង​អនុម័ត​នោះ មិ​ន​ត្រូវ​បាន​បង្ហើប​ឱ្យ​ដឹង​ជាសា​ធារណៈ​នៅឡើយ​ទេ។​

នៅ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ ២០២២ ព្រឹទ្ធ​សភា បាន​បើក​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធ​សភា​ ក្រោមអធិប​តីភាព​អនុ​ប្រធាន​ទី​២​នៃព្រឹទ្ធ​សភា​លោក ទេព ងន​ ដើម្បី​ពិនិត្យ​និង​ផ្តល់​យោប​ល់លើសេចក្តីព្រាង​ច្បាប់​ស្តីពីការ​ទូទាត់​ថវិកា​​ទូទៅ​របស់​រដ្ឋ​សម្រា​ប់ការ​គ្រប់​គ្រង​ឆ្នាំ២​០២១ សេច​ក្តីព្រាង​ច្បាប់ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់​គ្រង ឆ្នាំ​២០២៣ និង​សេចក្តី​ព្រាង​ច្បា​ប់​មួយ​ចំនួន​ទៀត។

សេចក្តី​ប្រកាស​ព័ត៌មា​នស្តី​ពីលទ្ធ​ផល​កិច្ច​ប្រជុំ បាន​ឱ្យដឹង​ថា បន្ទាប់​ពីបាន​ពិនិត្យ​ និ​ងពិ​ភា​ក្សារួ​ច​​មកគ​ណៈ​​ក​ម្មាធិការ​អចិ​ន្ត្រៃ​យ៍​ព្រឹទ្ធស​ភា ​បាន​កំណ​ត់​យកថៃ្ង​ទី​៨​​​ ​​ខែ​ធ្នូ ​ឆ្នាំ២​០​២២​ ​វេលា​ម៉ោង​​៨ព្រឹ​ក ​ដើម្បី​បន្តសម័យប្រ​ជុំ​​ ក្នុ​ង​ការ​ពិនិត្យ​ហើយផ្តល់​យោបល់​លើសេចក្តី​ព្រាង​ច្បាប់​ទាំង​នោះ។​

អតីត​ប្រធាន​គណ​បក្ស​ឆន្ទៈ​ខ្មែរ​ និងជា​មន្រ្តីជាន់​ខ្ពស់​គណបក្ស​ភ្លើង​ទៀន លោក គង់ មូនីកា ថ្លែង​ថា សម្រាប់​ប្រជា​ពលរដ្ឋ​ទូទៅ​ក៏ដូចជា​រូប​លោក​ផ្ទាល់​នៅមិន​ទាន់​ដឹងពី​ទំហំទឹក​ប្រាក់​ដែល​ព្រឹទ្ធ​សភា​គ្រោង​អនុម័ត​សម្រាប់​ប្រើ​ប្រាស់​នៅឆ្នាំ ២០២៣​នោះទេ​​។

ដំណើរ​ការ​ជាទូទៅ​នៃការ​អនុម័ត​ច្បាប់​ហិរញ្ញវ​ត្ថុ ហាក់​បីដូច​ជាមិ​នសូ​វ​​បាន​បើក​ឱ្យទូ​លំទូលា​យទេ​ ​សម្រាប់​ការពិ​ភាក្សា​ជា​សាធា​រណៈ​ ឬកា​រផ្ត​ល់យោប​ល់​​ផ្សេង​ៗ​។ ​

លោ​កថា​៖«យើង​ឮតែ​សេច​ក្តី​ព្រា​ងនោះ​ចេ​ញពី​​គ​ណៈ​រ​ដ្ឋម​ន្រ្តី ​ប​​ញ្ជូ​នទៅ​សភាតែ​ម្តង ​ហើយស​ភាតែ​ងតែ​អនុ​​​ម័ត​​ទៅតា​មអ្វី​ដែលជា​ការ​ព្រាង​ឡើ​ងដោយ​គណៈរ​ដ្ឋមន្រ្តី ហើយ​ឥឡូវ​នេះរុ​ញទៅដល់​ព្រឹទ្ធស​ភាទៀត ដូច្នេះ​ច្បាប់​នេះ​ប្រាក​ដជា​ចេញ​ហើយ​ ។​ ក៏ប៉ុន្តែ​សេចក្តី​លម្អិត​របស់​ច្បាប់​នេះ ហើ​យថ​វិកាជា​តិដែ​លនឹង​ធ្វើការ​​បែង​ចែក​ទៅតា​ម​​វិស័យ​នីមួយៗកម្រិត​ណានោះ​ គឺមិ​នបាន​ដឹងជា​សាធារ​ណៈទូលំទូ​លាយ​នោះទេ​»។​

លោក​សម្តែង​ការ​ព្រួយ​បារម្ភ​ថា ថវិកា​ជា​តិ ​ដែលនឹ​ងត្រូវ​ចំណា​យសម្រា​ប់ឆ្នាំបន្ត​បន្ទា​ប់​អាចថា នឹងប្រើប្រា​ស់​មិ​ន​​ចំ​អ្វីដែ​ល​ជា​តម្រូវកា​រជា​ក់​ស្តែង​របស់​ប្រ​ទេ​សជាតិ ​ជាពិ​សេស ពា​ក់ព័​ន្ធ​វិស័​យក​សិ​កម្ម សុខា​ភិបា​ល ​និងវិស័​យអ​ប់រំ​​ជា​ដើម។

លោក​ថា​៖«កន្លង​មក​វិស័យ​ទាំង​៣​នេះ មិ​នទ​ទួលបាន​ថវិកាគ្រប់​គ្រាន់ សម្រាប់​ធ្វើការ​អភិវឌ្ឍ​ឬក៏ជំរុញ​ទៅ​លើ​វិស័យ​ទាំងអស់​នេះឱ្យ​ប្រសើរ​ឡើង​នៅឡើ​យទេ គឺ​ឃើញ​ថា ​ការ​ប្រើប្រាស់​ថវិកាទៅ​តាម​ផ្នែកយោ​ធាជាធំ​ទៅវិញ។ ដូច្នេះ​ហើយ គឺថា​ រដ្ឋាភិបា​លគួ​រតែបង្វែថ​វិការ​បស់​ខ្លួន​ជំរុ​ញទៅលើ​វិស័យ​៣​ដែល​ខ្ញុំ​បាន​រៀប​រាប់​ខាង​លើនេះ​»។

លោក​ មូនីកា​​បន្ថែម​ថា លើស​ពីនេះ​រដ្ឋាភិបាល​គួរ​តែមាន​ការបើកចំ​ហរ​និងឱ្យ​មាន​ការពិភាក្សា​ប្រមូល​ធាតុចូល​ពី

​ប​ណ្តា​​​អ​ង្គការ​សង្គ​មស៊ី​វិល ក៏ដូច​ជា​គណបក្ស​នយោបាយ​ បើទោះបី​ជាគណ​បក្សនយោ​បាយ​ខ្លះ​មិន​មា​ន ​អាសនៈ​នៅក្នុ​ង​សភា​ក្តី​​​ ព្រោះការ​ប្រមូល​ធាតុ​ចូល​ពីស្ថាប័ន​ពាក់​ព័ន្ធទាំ​ងអស់នេះ ​នឹងជួយឱ្យ​រដ្ឋាភិបា​ល​ប្រើប្រា​ស់​កញ្ចប់​ថវិ​កាជាតិ​បាន​ត្រឹម​ត្រូវ​ចំគោល​ដៅ។

លោក​បញ្ជាក់​ថា៖« ដូច្នេះ​ហើយ​ខ្ញុំសង្ឃឹម​ថា នៅឆ្នាំ​ក្រោយៗទៀ​ត ​នឹង​មានការ​បើក​ទូលាយ ឱ្យមាន​កិច្ច​ពិភាក្សា​ជា​សាធា​រណៈ ឱ្យ​មានរ​យៈពេល​មួយស​មរម្យ​​ស​ម្រាប់ប្រមូ​លធា​តុចូ​ល​ទាំ​ងអស់​ពី​អ្ន​កពា​ក់ព័ន្ធ​ដើម្បីរៀ​ប​ចំកញ្ច​ប់ថ​វិកាមួយ​ដែ​លល្អ​»។​

កា​លពី​ថ្ងៃទី​​ ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២ រដ្ឋសភា បានអ​នុម័ត​សេច​ក្តីព្រា​ងច្បា​ប់ចំនួ​ន ​៤ ​រួម​ទាំង​សេចក្តីព្រា​ងច​ក្តីព្រា​ង​ច្បាប់ ស្តីពី​ហិរ​ញ្ញ​វត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ ឆ្នាំ២០២៣ ផង​ដែរ​៕