ភ្នំពេញៈសមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​(CCFC) បាន​សហ​ការ​ជាមួយ​សហ​គមន៍ នៅខេត្តចំនួន​៨​ ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​ក្នុង​គោល​បំណង​បង្ហាញ​ពីក្ដី​កង្វល់ និង​តម្រូវ​ការ​របស់​កសិករ។​ ការរៀបចំ​កម្មវីធី​នេះ​ ធ្វើ​ចាប់​ពីថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី១០ ខែធ្នូ ឆ្នាំ​២០២២។

ការប្រារព្ធទិវានេះ ​គ្រោ​ង​រៀបចំ​ចំនួន ៨​កន្លែង​ផ្សេង​គ្នា​ក្នុង​ខេត្ត​ចំនួន ៨រួម​មាន​ ខេត្តកោះ​កុង កំពង់​ស្ពឺ ព្រះសីហ​នុ ស្វាយ​រៀង ត្បូង​ឃ្មុំ កំពត ព្រះ​វិហារ និង​ខេត្ត​សៀម​រាប​ ដែល​មាន​អ្នក​ចូល​រួម​ពី​សហ​គមន៍ សមាគម អង្គការ​សង្គម​ស៊ីវិល​និង​អាជ្ញាធរ​មូល​ដ្ឋាន​។ នេះបើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន ​របស់​សមាគ​មសម្ព័ន្ធ​សហគម​ន៍កសិករ​កម្ពុជា(​CCFC) ​ចុះថ្ងៃ​ទី៥ ខែ​វិច្ឆិកា ឆ្នាំ​២០២២។

មន្ត្រី​ផ្នែក​សម្រប​សម្រួល​សហគ​មន៍ នៃ​សមាគម​សម្ព័ន្ធ​សហ​គមន៍​កសិករក​ម្ពុជា(CCFC) លោក​ ញ៉ិល​ ភាព បាន​ប្រាប់​ថា ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស ១០​ធ្នូ ខួប​ទី​៧៤ ឆ្នាំ២០២២​នេះ គឺបាន​រៀបចំ​ធ្វើ​នៅតាម​សហ​គមន៍​មូល​ដ្ឋាន រួមជា​មួយ​អាជ្ញាធរ​ថ្នាក់​ជាតិ។ ​គោល​បំណង​នៃការ​ប្រារព្ធ​ទិវា​នេះ គឺជា​ការ​ចូល​រួម​អបអរ​សាទរ​នៃ​ខួប​ទិវា​សិទ្ធិមនុស្ស​​អន្តរ​ជាតិ​។

លោក​លើក​ឡើង​ថា កម្មវិធី​នេះ​ធ្វើ​ឡើង ដើម្បី​ផ្ដល់​ឱកាស​ដល់​ប្រជាពល​រដ្ឋ និង​អាជ្ញាធ​រ រួម​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ជួប​គ្នា​ក្នុង​ការ​ពិភាក្សា​អំពី​បញ្ហា ទុក្ខ​កង្វល់ និង​បញ្ហារួម​ផ្សេងៗ​ ដែល​ពាក់​ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិ​ដីធ្លី រំលោភ​​សិទ្ធិ​មនុស្ស និង​ធន​ធាន​ធម្មជាតិ​ជាដើម​។ ជា​ពិសេស គឺការ​ពង្រឹង​កត្តាជីវភាព​របស់​ប្រជា​ពលរ​ដ្ឋ​ ឱ្យ​ទទួ​លបា​នសេ​វាកិ​ច្ចគាំពារ​សង្គម​មួយដោយ​មិន​មាន​ការរើស​អើង​ពីសំណាក់​អាជ្ញាធរ​ដែន​ដី។

​លោក​បន្តថា ​កម្មវិធី​ប្រារ​ព្ធ​ទិវាសិទ្ធិ​មនុស្ស​ចាប់​ផ្ដើម​ធ្វើ នៅខេ​ត្តកោះកុ​ងមុន​គេ ដោយ​ដាក់លិខិត​ជូនដំ​ណឹង ​និង​អ​ញ្ជើញ​អភិបាល​រង​ខេត្ត​កោះ​កុង​មក​ចូ​លរួម​ជាវា​គ្មិន​ផង​ដែរ​។ ​កម្មវិធីនេះ​នឹង​បន្ត​ធ្វើនៅ​តាម​ខេត្តជា​បន្ត​បន្ទាប់​ទៀត ដែល​មាន​ការ​ចូល​រួម​ពី ប្រជា​សហគ​មន៍ នៅតាម​បណ្ដា​ស្រុក​នានា ក្នុង​ខេត្ត និង​អាជ្ញាធ​រមូ​លដ្ឋា​ន ​រួម​ជាមួយ​បណ្ដាអង្គ​ការ​សង្គម​ស៊ីវិ​ល។​

លោ​ក ​ញ៉ិល​ ភាព និយាយ​ថា៖ «យើង​ធ្វើជាវេ​ទិកា​សាធា​រណៈ ​ដើម្បី​ផ្ដ​ល់ឱកា​សឱ្យ​ប្រជា​ពលរ​ដ្ឋបា​នលើក​ឡើងអំ​ពីបញ្ហា​ប្រឈ​មរប​ស់ខ្លួ​ន និងការ​សំណូ​ម​ពររ​បស់​ពួក​គាត់​ទៅដល់រដ្ឋ​បាល​ខេត្តកោះ​កុង​ហ្នឹង​»។​

លោ​ក អំ សំអាត នាយក​ប្រតិ​បត្តិ​នៃ​អង្គ​ការ​លីកា​ដូ បានប្រាប់​ថា ​កាល​ពីថ្ងៃទី​៦ធ្នូ ​សហ​គម៍​ដីធ្លី​ជាង​១ ០០០​នាក់​បាន​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្សដែល​មាន​ការ​ចូល​រួមពី​អភិបា​លរ​ងខេត្ត ​អភិបាល​ស្រុ​ក មេឃុំ​ ម​ន្ទីរ​ ស្ថាប័​ន ​និងកា​រិយា​ល័យ​ចំណុះសាលា​ខេត្តកោះ​កុង​ចូ​ល​រួមជា​ច្រើន​ផង​ដែរ​ និ​ងបា​នបើ​កឱ​កាសឱ្យមាន​​ការ​ជជែ​កដេ​ញដោ​ល​ពីប​ញ្ហា ​សំណូម​ពរ​ និង​ការស្វែង​រក​ដំណោះ​ស្រាយបញ្ហា​ដីធ្លី​ប្រជាពលរដ្ឋ​​ផងដែ​រ ​។

​លោក​ អំ​ សំអាត​ថា៖ ​«ដូច្នេះ​ហើយ​ការ​ចូលរួម​រប​ស់ស​ហគម​ន៍ក្នុងការ​ប្រា​រព្ធទិ​វានេះមា​នសា​រ:សំ​ខាន់ណា​ស់ ​ក្នុង​ការ​យល់ដឹ​ងពីសិ​ទ្ធិ​និងសេរី​ភាព​ ព្រមទាំ​ការ​ស្វែងរ​កដំ​ណោះស្រាយ​ដោយ​សន្តិ​វិធី​ និ​ង​ជំរុ​ញឱ្យ​អាជ្ញា​ធរ​ពាក់ព័​ន្ធចូ​លរួ​មដោះស្រា​យ ​ដូច​ជាប​ញ្ហាដី​ធ្លីរ​បស់​ជាដើ​ម ។ ​

ចំណែក​លោក​ស្រី ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិម​នុស្សក​ម្ពុជា(​CCHR) ​ក៏បាន​ថ្លែងដែរ​​ថា​ ខណៈ​ដែល​មាន​សហ​គមន៍​មួយ​ចំនួន​ អាច​ប្រារព្ធ​ទិវាសិទ្ធិ​មនុស្ស​បាន ក៏នៅ​មាន​សហគមន៍​មួយ​ចំនួន​ទៀត ​នៅ​តាម​បណ្ដា​ខេត្ត បាន​រង​នូវ​ការ​រឹត​ត្បិ​តក្នុង​ការប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​នេះ​​។

លោក​ស្រី ចក់ សុភាពនិយាយ​​ថា៖ «បើ​មើល​ពី​បរិប​ទ​ច្បាប់ក្នុង​ប្រទេស​ម្ពុជាយើ​ង តាម​ច្បាប់​ស្ដីពី​បាតុកម្ម​សន្តិ​វិធី ​គឺមា​នកា​រតម្រូវ​ឱ្យជូន​ដំណឹង តែ​មិន​មាន​តម្រូវ​ឱ្យ​សុំអ​នុញ្ញាត​ទេ។ ប៉ុន្តែ​ជា​ទូទៅ​អាជ្ញាធរ​មូល​ដ្ឋាន​ជារឿយៗ​តែង​តែ​​មាន​ការ​បក​ស្រាយ​ខុស​អំពីទិដ្ឋ​ភាព​ច្បាប់​ដែល​ខ្លួន​ឯង​មាន ក្នុង​ការ​តម្រូវ​ឱ្យ​សហគមន៍​សុំការ​អនុញ្ញា​ត កន្លែង​នេះ​គឺខុស​មួយ​»។

មួយ​ទៀត​ ទោះបី​ជាមាន​លក្ខខណ្ឌត​ម្រូវ​ឱ្យមា​នកា​រជូ​នដំណឹ​ងយ៉ា​ងណាក៏ដោ​យ ​គឺអា​ជ្ញាធ​រត្រូ​វតែ​ផ្ដល់​នូវ​ចម្លើយ​វិជ្ជ​មាន ​ដើម្បីបង្ក​ភាព​ងាយ​ស្រួល​ ទៅកាន់​សហ​គម​ន៍ក្នុង​ការ​ជួប​ជុំ ​ដោយ​មិន​មា​នកា​រ​រាំង​ខ្ទ​ប់នោះ​ទេ។

យ៉ាងណាក្តី លោក​ ជិ​ន ម៉ាលីន អ្នកនាំ​ពាក្យ​ក្រសួ​ងយុ​ត្តិធម៌ ​ថ្លែង​​ថា រៀ​បចំ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​របស់​បណ្ដាសហ​គមន៍ ជា​មួយ​អង្គការ​សង្គម​ស៊ីវិល​ គឺពួក​គាត់​អាច​រៀបចំជួ​បជុំ​ និង​ប្រារព្ធ​កម្មវិធីនេះ​បាន ប៉ុន្តែ​ត្រូវ​តែបំពេញ​បែបបទ​ទៅ​តាម​នីតិវិធី​ច្បាប់ និង​ទៅតាម​រដ្ឋបាល​ដែលមា​នជា​ធរមាន ដោយ​ជូន​ដំណឹងទៅ​សមត្ថ​កិច្ច​ ដើ​ម្បីឱ្យ​សមត្ថកិ​ច្ចធ្វើ​ការ​រក្សាស​​ណ្ដាប់ធ្នាប់​សា​ធារ​ណៈ។​

លោក​ ជិ​ន ម៉ាលីន​បញ្ជាក់​ថា៖​ «គាត់​អាចរៀ​ប​ចំធ្វើ​បាន ប៉ុន្តែ​ត្រូវ​តែបំ​ពេញ​បែប​បទ​ទៅតា​ម​នីតិវិ​ធី​ច្បាប់ ​និង​ទៅតា​មរ​ដ្ឋបា​ល ​ដោយជូ​នដំ​ណឹង​ ​និងត្រូ​វស​ហ​ការ​ជាមួ​យអា​ជ្ញាធ​រ​ពាក់​ព័ន្ធ​នឹងស​ណ្ដាប់​​ធ្នា​ប់​សា​ធារ​ណៈ ​ហើយ​អាណឹ​ងជា​អ្វីដែ​លពួ​កគាត់ត្រូវ​ធ្វើ»​៕