ភ្នំពេញៈមន្ត្រី​រដ្ឋាភិ​បាល​បាន​បដិសេធរ​បាយ​ការណ៍​របស់អ​ង្គការលី​កាដូអំពី​ការឃុំ​ខ្លួន​មិន​ត្រឹមត្រូ​វនៅ​មណ្ឌល​ព្រៃ​ស្ពឺនិងបាន​ស្នើឱ្យបិ​ទមណ្ឌ​លនេះ​បន្ទាប់​ពី​មាន​មនុស្ស​២នាក់​ថ្មីទៀត​បាន​ស្លាប់​ក្នុ​ងមណ្ឌលនៅ​សីហា ​ឆ្នាំ​២០២២ កន្លង​ទៅ​។​

​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​លីកាដូ​នៅ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២២ ​ថា មាន​ភ័ស្តុតា​ង​បង្ហាញ​ថា ​មនុស្ស​ជាង ១០​នាក់បាន​ស្លាប់​ក្នុង​ចំណោម​អ្នក​ជាប់ឃុំ​ទាំងអ​ស់​ក្នុង​មណ្ឌលនេះ​ចន្លោះ​​ខែកក្កដា​និង​ខែសីហា​ឆ្នាំ​២០២២​នេះ​។​ការស្លា​ប់​ចុង​ក្រោយ​កើត​ឡើង​អំឡុង​ពេល​មានការ​កើន​ឡើង​អ្នក​ជាប់ឃុំ​ក្នុង​មណ្ឌល​ឃុំខ្លួន​នេះលើ​​បុរស​និង​ស្ត្រី​២នាក់​ដែល​មិន​ត្រូវបាន​គេ​អើពើក្នុ​ង​មណ្ឌល​មួយ​ដែល​មាន​មនុស្ស​ជាង​៤០០​នាក់ ​គិត​ត្រឹម​ខែសីហា ​ឆ្នាំ​២០២២​។

​សេចក្តីថ្លែ​ងការ​ណ៍​បាន​លើកឡើងថា​ «​អង្គការ​លីកា​ដូ បា​ន​ចងក្រង​ឯកសារ​ស្ដីពី​ការរំលោភបំពាន​នៅ​មណ្ឌល​ព្រៃ​ស្ពឺ ចាប់​តាំង​ពី​មណ្ឌល​នេះ​បាន​បើក​ដំណើរការ​ក្នុង​ឆ្នាំ​២០០៤ និ​ង​បាន​ស្នើសុំ​ជា​សាធារណៈ​ឱ្យ​បិទ​មណ្ឌល​នេះ​វិញ តាំងពី​ឆ្នាំ​២០០៨ ​មក​។ នៅ​ថ្ងៃនេះ​ យើងខ្ញុំ​ សូម​ធ្វើការ​ស្នើសុំ​ជាថ្មី​ម្ដងទៀត​ សូមឱ្យ​បិទ​មណ្ឌល​ព្រៃ​ស្ពឺ និង​បញ្ចប់​ស្ថានភា​ព​អាក្រក់​ដែល​ប្រឈម​​ដោយ​មនុស្ស​ជាប់​ឃុំ​នៅ​ទីនោះ​»​។​

​ការ​ស្លាប់​ថ្មីៗ​នេះ​ទៅលើ​ស្ត្រី​ម្នាក់ និង​បុរស​ម្នាក់​ ត្រូវបាន​បញ្ជា​ក់ដោយ​អង្គការ​លី​កាដូថា​កើត​ឡើង​ក្រោយពី​​អ្នក​ជាប់ឃុំ​ឈឺ​នៅក្នុង​មណ្ឌល​ហើយ​មិនត្រូវ​បានផ្ដល់​ការព្យាបា​ល​ឱ្យបាន​គ្រប់គ្រាន់​។សាក្សី​ដែល​បានឃើញ​ការស្លាប់​របស់​អ្នក​ជាប់​ឃុំ​ទាំង២​នាក់ បាន​រៀបរា​ប់ថា អ្នក​ជាប់​ឃុំ​ដែល​មាន​ជំងឺ​ធ្ងន់ធ្ង​រត្រូវ​បាន​ទុកចោល​ ។​

​ប្រភព​ដដែល​បាន​បន្ត​ថា សាក្សី​ក្នុង​វត្ត​មួយ​ដែល​ទទួលខុ​សត្រូវ​ក្នុង​ការបូជា​សាកស​ព​មកពី​មណ្ឌល​ព្រៃ​ស្ពឺបានបញ្ជាក់​ពី​ការកើន​ឡើង​នៃ​ចំនួន​សាក​សពដែ​ល​មណ្ឌល​ព្រៃ​ស្ពឺ​បញ្ជូនឱ្យ​បូជា​កាល​ពី​អំឡុង​ខែសីហា​ ឆ្នាំ​២០២២​។

​បើតាម​អង្គការ​លីកាដូ​​ មាន​ការ​ស្លាប់​អ្នក​ជាប់ឃុំ​ជាង១០​នាក់ នៅ​ចន្លោះ​ខែកក្កដា ​និង​ខែសីហា ឆ្នាំ​២០២២​ ប៉ុន្តែ​ការ​រឹត​ត្បិត​ក្នុង​ការ​ចូល​ទៅកាន់​មណ្ឌល​ធ្វើឱ្យមា​ន​ភាព​លំបាក​ដើម្បី​បញ្ជាក់​ពី​ការរា​យកា​រណ៍​ទាំងនេះ ​។

​នាយិកា​ទទួល​បន្ទុក​កិច្ចការ​ក្រៅ​តំបន់​នៃ​អង្គការ​លីកាដូ អ្ន​កនា​ង ណា​លី ពី​ឡូ​ក បាន​ថ្លែ​ងថា ​ការស្លាប់​របស់​មនុស្ស​២​នាក់​នេះជា​បញ្ហា​បន្ថែម​លើ​ការ​រំលោ​ភបំពាន ​ការធ្វើ​​ទារុណកម្ម​ និង​ការបាត់​បង់ជីវិត​ដែល​មិនគួរ​កើត​មាន អស់​រយៈ​ពេល​ជិត​២​ទសវ​ត្សរ៍​មក​នេះ នៅក្នុ​ង​មណ្ឌល​ព្រៃ​ស្ពឺ​។​

​អ្នកនាង​បា​ន​បន្ថែមថា​៖«​ជា​រៀងរា​ល់ថ្ងៃម​ណ្ឌល​ព្រៃ​ស្ពឺ​នៅតែ​បើក​ដំណើរការ​បង្កឱ្យ​មាន​ការរំលោភ​បំពាន​បន្ថែមទៀត និង​ហានិ​ភ័យ​នៃ​ការស្លា​ប់ជា​ច្រើន​ទៀត។​ រាជរ​ដ្ឋាភិបាល ​គួរតែ​បិទ​មណ្ឌល​នេះ​តែ​ម្ដង ហើយ​បញ្ចប់​ភាព​រង​គ្រោះ​យ៉ាង​អាក្រក់​ដែល​មិន​គួរ​កើត​មាន​នេះ​»​។​

​ទោះ​ជាយ៉ាងណា​​ លោកស្រី​មុំ ចាន់​ដា​នី ប្រធាន​មន្ទីរ​សង្គម​កិច្ច ​អតីតយុទ្ធ​ជន និង​យុវនីតិ​សម្បទា ​រាជធានី​​ភ្នំពេញ បាន​បដិ​សេធ​ទាំង​ស្រុង​នូវ​ខ្លឹម​សារ​នៃ​សេច​ក្តីថ្លែង​កា​រណ៍​របស់​អង្គការ​មួយ​នេះ​។​

​លោកស្រី​​បាន​ប្រាប់​នៅ​ល្ងាច​ថ្ងៃទី​៧ ខែធ្នូ​ថា ការ​ចោទ​ប្រកាន់​ថា​មានការ​មើលថែ​មិន​ដិតដ​ល់និង​ទុក​មនុស្ស​ចោល​ដល់​ស្លាប់​នោះ ខាង​អង្គ​ការ​លីកាដូ មិនមាន​ភ័ស្តុ​តាង​និង​ហេតុ​ផល​ច្បាស់​លាស់​នោះឡើ​យ​។​​

​លោ​កស្រី ​មុំ ចាន់​ដា​នី បាន​ថ្លែង​ថា៖«​គាត់​[​លីកាដូ​]ចោទប្រ​កាន់​នោះសួ​រថាគា​ត់​យក​អី​មក​​អះអាង​ សូមជ​ម្រាបថា សិទ្ធិ​មាន​ដូច​គ្នា ខ្ញុំ​ក៏មាន​សិទ្ធិ​ គាត់​ក៏មាន​សិទ្ធិ​ដែរ តែ​ឱ្យ​គាត់​ប្រើ​សិទ្ធិ​គោរព​គេកុំ​ចេះតែ​លើកឡើង​គ្មាន​មូល​ដ្ឋាន​»​។

​លោកស្រី​បាន​បន្ត​ថា៖«​មានការ​អ្វីខ្ញុំ​ជម្រាប​ជូន​គាត់​[​លីកាដូ​] ថ្ងៃមុន​រួចហើយ​ថា​ដាក់​ឯកសារ​មក​។ គេ​អ្នកធ្វើ​ការ គេ​មាន​ការ​ហត់​នឿយ​​ក្នុងការ​បម្រើ​ប្រជា​ពលរដ្ឋ​ដូចគ្នាសួ​រថា​បាក់​ទឹកចិត្ត​អត់​ចំពោះ​អ្នក​ខំប្រឹង​ធ្វើការ​មើលថែ​បង​ប្អូន​នេះ បើ​មិន​បាន​លើក​ទឹក​ចិត្ត​គេ សូម​កុំ​វាយប្រ​ហារ​បំបា​ក់ទឹក​ចិត្ត​គេ​»​។​

​ជាការ​ឆ្លើយត​បលោ​ក​អំ សំអាត ​នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​លីកាដូ​បាន​អះអាងថា សេចក្តី​ថ្លែងកា​រណ៍​ដែល​ស្នើសុំ​បិទ​មណ្ឌល​សង្គម​កិច្ច​ព្រៃ​ស្ពឺ​នេះ អង្គការ​លីកាដូ​ធ្វើឡើ​ង​ដោយ​ត្រឹមត្រូវ​តាម​បទដ្ឋាន​ដោយ​មាន​ការ​ស្រាវ​ជ្រាវ ភ័ស្តុតា​ង និង​សាក្សី​ច្បាស់​លាស់ ​។​

​លោក​បាន​ថ្លែង​ថា ៖«​យើង​មើល​ឃើញ​ពី​ការរំលោ​ភបំ​ពាន ការ​ធ្វើទុក្ខ​បុក​ម្នេញ​នៅតែ​បន្ត ហើយ​ចុង​ក្រោយ​នេះ​មាន​ករណី​ស្លាប់ ​និង​ឃុំ​មនុស្ស​ដោយ​មិន​ត្រឹម​ត្រូវ​តាមច្បា​ប់ ហើយ​យើង​មើល​ឃើញ​មណ្ឌល​ហ្នឹង​[​ព្រៃ​ស្ពឺ​] ហាក់​គ្មាន​ការកែ​ប្រែ​ ។

​​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ​ លោក​មាស នី​ អ្នកស្រាវ​ជ្រាវ​ការអ​ភិវឌ្ឍន៍​សង្គម​បានថ្លែ​ងថា រដ្ឋាភិបា​ល​និង​អាជ្ញាធរ​ពាក់​ព័ន្ធ​គួរ​ចាត់​វិធា​នការ​ស៊ើប​អង្កេត​ជុំវិញ​ករណី​ដែល​អង្គការ​លីកាដូ​បាន​ផ្តល់​សក្ខី​កម្មនេះដើ​ម្បី​ស្វែងរក​ការពិត​ ​។​

​លោក​ថាបើ​សិនជា​ករណី​រាយកា​រណ៍​ថា​ទុក​ជន​ឃុំខ្លួន​ឱ្យ​ស្លាប់​នេះ​ជាការ​ពិតនោះ​នឹង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​មុខមាត់​រដ្ឋាភិ​បាល​ខ្លួនឯង​។ការប្រ​មូល​ជន​អនា​ថា អ្នក​សុំទាន ​ជន​គ្មាន​ទីពឹងទៅ​រស់នៅ​ម្តុំ​ដោយ​ទទួល​សេវា​ថែទាំ និង​ការ​បណ្តុះប​ណ្តាល​វា​ជា​រឿង​ល្អ​មួយ ប៉ុ​ន្ដែបើ​គ្មាន​ការ​មើល​ថែទាំ​ត្រឹមត្រូវ​វិញ វា​មិនមែន​ជា​រឿង​ល្អ​ឡើយ​ ។​

​លោក​ថា៖«​ពេ​លខ្លះខ្ញុំ​​មានការ​ព្រួយ​បារម្ភ​ដែរ​ចំពោះ​វិធាន​ការ​របស់​រដ្ឋាភិ​បាល​ដើម្បី​បំបាត់​អ្នកក្រគឺ​យក​អ្នកក្រ​ចេញ​ពី​ទីក្រុង​ឱ្យអស់​ទៅ​នោះ​លែង​មាន​អ្នក​ក្រហើ​យ​សម្រាប់​រដ្ឋាភិ​បាល​​»​។​

​អ្នក​ស្រាវ​ជ្រាវ​ការអភិវ​ឌ្ឍន៍​សង្គម​រូបនេះច​ង់ឱ្យ​រដ្ឋាភិ​បាល​អន្តរាគម​ន៍​បើក​ការស៊ើបអ​ង្កេត​ជុំវិញ​ក​រណីនេះ ​ហើយ​ស្នើឱ្យ​រដ្ឋាភិបាល​​គិត​គូរ​យន្តការ​ប្រមូល​អ្ន​ក​សុំទាន ​ជន​អនា​ថា ជន​អត់​ទីពឹង​នេះ ​ទៅកាន់​​ទីកន្លែង​មួយ​ដែល​មាន​ផាសុ​កភាព ​ទទួល​បាន​ការ​មើលថែ​​ទាំ និង​ទទួល​បាន​ការ​អប់រំ​បណ្តុះ​បណ្តាល​នានា​​៕