កំពង់ឆ្នាំងៈ កម្លាំងចម្រុះបានរុះរើរបាំងសាច់អួនប្រវែងជាង១ ០០០ម៉ែត្រ លូស្បៃមុងចំនួន ១៤មាត់ និងដកបង្គោលចំនួន ២៧០ដើម ក្នុងប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទមួយកន្លែងនៅ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
ហ្វេសប៊ុកកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទបញ្ជាក់នាថ្ងៃទី៩ ខែធ្នូ ថា នាថ្ងៃទី៩ ខែធ្នូ នេះ លោក អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង បានចាត់តាំងកម្លាំងផ្នែកសឹករងស្រុកជលគិរី ដោយសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជលគិរី និងកម្លាំងសមត្ថកិច្ចនិងកម្លាំងកងរាជអាវុធហត្ថស្រុកជលគិរី បានចុះបង្ក្រាបបទល្មើសនេសាទមួយកន្លែងនៅចំណុចព្រៃធំក្នុងឃុំពាមឆ្កោកនេះ។
ហ្វេសប៊ុកដដែលបញ្ជាក់ថា៖ «ជាលទ្ធផល កម្លាំងចម្រុះបានរុះរើរបាំងសាច់អួនចំនួន៤កន្លែង ប្រវែង១ ២០០ម៉ែត្រ លូស្បៃមុងចំនួន ១៤មាត់ ដកបង្គោលចំនួន ២៧០ដើម បំផ្លាញចោលនៅហ្នឹងកន្លែង ព្រមទាំងបានលែងកូនត្រីចម្រុះចំនួន ៧៦គីឡូក្រាម ផងដែរ»៕