ភ្នំពេញៈ ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីឆ្លងមេរោគកូវីដ១៩ ចំនួន១៦នាក់បន្ថែមទៀត និងមានអ្នកជាសះស្បើយចំនួន១១នាក់ ប៉ុន្តែមិនមានរកឃើញករណីស្លាប់ទៀតទេ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល អ្នកឆ្លងមេរោគកូវីដ១៩ សម្រាប់ថ្ងៃទី៩ ខែធ្នូ កម្ពុជាបានរកឃើញករណីឆ្លងមេរោគកូវីដ១៩ ក្នុងសហគមន៍ចំនួន១៦នាក់ និងមានអ្នកជាសះស្បើយពីជំងឺនេះចំនួន ១១នាក់។
គិតត្រឹមព្រឹកថ្ងៃទី១០ ខែធ្នូ កម្ពុជាមានអត្រាឆ្លងមេរោគកូវីដ១៩ សរុបចំនួន ១៣៨ ២៣៨នាក់ អ្នកជាសះស្បើយសរុបចំនួន ១៣៥ ០៧៦ នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦ នាក់៕