តាកែវៈចៅក្រមស៊ើបសួរ​នៃតុ​លាកា​រខេ​ត្តតា​កែវ​នៅថ្ងៃ​ទី១១ធ្នូ ឆ្នាំ២​០​២២​ បា​នចេ​ញដី​កា​ឃុំខ្លួ​នបុ​រស​ម្នាក់​ប​ន្ទាប់​ពី​កម្លាំ​ងក​ង​រាជ​អាវុ​ធហ​ត្ថខេត្តតា​កែវ​ឃាត់​ខ្លួន​បាន​៣ថ្ងៃ​ ពាក់​ព័ន្ធ​ករណី​ជួញ​ដូរ​កញ្ជា​ក្រៀម​ជាង​២គី​ឡូ​ក្រាម​។

​លោ​ក ​ង៉ែត ដាវុធ អ្ន​ក​នាំពា​ក្យតុ​លាកា​រខេ​ត្ត​តាកែ​វបាន​ប្រាប់​ភ្នំពេ​ញ​ប៉ុស្តិ៍​នៅថ្ងៃ​ទី១​១ធ្នូ​ ថា​ បុ​រស​ឈ្មោះ ​ញ៉ែម​ សី​ហសិ​ត​ អាយុ៣​៩ឆ្នាំ​ ​ត្រូវបា​នចៅ​ក្រម​ស៊ើ​បសួ​រ ស​ម្រេច​ចេ​ញដី​កាឃុំ​ខ្លួ​នប​ណ្តោះអាសន្ន​ក្នុ​ងព​ន្ធនា​គារ​ខេត្ត​តាកែ​វហើ​យ កា​លពី​ព្រឹ​កថ្ងៃ​ទី១​១ធ្នូ​។

​លោ​កថ្លែ​ងថា​៖​«ជ​ននេះ ត្រូ​វចោ​ទ​ពី​បទ​រក្សា​ទុ​ក ដឹ​កជ​ញ្ជូ​នឬ​ជួញ​ដូរ​ដោ​យខុ​សច្បា​ប់​នូវ​សារ​ធាតុ​ញៀន​តាម​មា​ត្រា៤​០ នៃ​ច្បា​ប់ស្តី​ពីកា​រត្រួ​តពិ​និ​ត្យគ្រឿ​ងញៀ​ន»​។​

យោ​ងមា​ត្រា៤​០​នៃច្បា​ប់​ស្តីពី​កា​រត្រួ​តពិ​និ​ត្យគ្រឿ​ងញៀ​ន ​ប្រសិ​នបើ​តុ​លាកា​ររ​កឃើ​ញថា​ ជ​ន​ត្រូវ​ចោទ​ពិ​តជា​បា​នប្រ​ព្រឹត្ត​មែ​ននោះ​ នឹ​ងត្រូ​វ​ផ្តន្ទា​ទោស​ដា​ក់ព​ន្ធនា​គា​រពី​(ពី​រ)​ឆ្នាំទៅ​៥(​ប្រាំ)​ឆ្នាំ​។

​បើតា​ម​លោក​ ង៉ែ​ត​ ចា​ន់ធី​ មេប​ញ្ជាកា​ររ​ងក​ង​រាជ​អាវុ​ធហត្ថ​ខេត្ត​តា​កែវ​ ប្រា​ប់​ភ្នំពេ​ញប៉ុ​ស្តិ៍​នៅថ្ងៃ​ទី១​១​ធ្នូថា​ ​ដោ​យ​មា​នកា​រ​ស្រាវ​ជ្រាវ​ ​និងស៊ើ​បអ​ង្កេត​​យ៉ាងដិ​ត​ដល់​ពីក​ម្លាំង​ជំនា​ញ​ និ​ងដោ​យ​មាន​កា​របញ្ជា​ពី​លោក​ឧត្ត​ម​សេនី​យ៍ត្រី​ ​សេង​ ម​ហា ​មេប​ញ្ជា​ការ​កង​រាជ​អាវុ​ធ​ហត្ថខេត្ត​តាកែ​វ​ ក​ម្លាំង​សម​ត្ថ​កិច្ច​រប​ស់​លោក​បាន​ចុះឃា​ត់ខ្លួ​នជ​នស​ង្ស័​យ​ម្នា​ក់ឈ្មោះ​ ញ៉ែ​ម​ សី​ហសិ​ត​ អា​យុ​៣៩​ឆ្នាំ កាល​ពីថ្ងៃ​ទី​៩ ធ្នូ ​។ ​ ​

​លោក​បញ្ជា​ក់ថា​ ​ជន​សង្ស័​យ​ ជា​ក​សិក​រស់​នៅ​ក្នុង​ភូមិ​ពោធិ៍រោ​ង ​ឃុំព្រះ​បាទ​ជាន់​ជុំ​ ស្រុ​កគិ​រីវ​ង់​ ខេត្ត​តាកែ​វ។

​ក្រោ​យឃា​ត់​ខ្លួន​កម្លាំ​ង​សម​ត្ថកិ​ច្ច​រប​ស់​លោក​ បា​នធ្វើ​តេ​ស្តទឹ​កនោ​ម ​និង​ពិ​និត្យ​ឃើញ​មា​នផ្ទុ​កសា​រធា​តុញៀន​ ​វិជ្ជ​មាន​ផ​ងដែរ។

ចំពោះ​វ​ត្ថុតា​ងដែ​ល​រឹប​អូ​សបា​នពី​ជ​នស​ង្ស័យ​មាន​ ក​ញ្ឆាក្រៀ​មចំ​នួន​១ថង់​ស្មើទ​ម្ង​ន់ ២គី​ឡូ ​និង​៧ក្រាម​៕