
ការធ្វើតេស្ដរកមេរោគកូវីដ១៩ នៅភ្នំពេញកាលពីពេលកន្លងមក ។ ហុង មិនា
ភ្នំពេញៈ ក្រសួងសុខាភិបាលកម្ពុជាប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន២៥នាក់ បន្ថែមទៀត ខណៈអ្នកជាសះស្បើយថ្មីមាន២៣នាក់ ប៉ុន្តែមិនមានអ្នកស្លាប់ដោយសារជំងឺនេះទេ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១២ ខែ ធ្នូ បានឱ្យដឹងថា ក្រសួងរកឃើញអ្នកមានជំងឺកូវីដ១៩ ២៥នាក់បន្ថែមទៀត ជាករណីឆ្លងក្នុងសហគមន៍ សុទ្ធតែប្រភេទអូមីក្រុងទាំងអស់។ក្នុងចំណោមទាំង២៥នាក់នោះ ត្រូវបានរកឃើញមានវិជ្ជមានកូវីដ១៩ ក្នុងករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស។ ក្រសួងបញ្ជាក់ថា របាយការណ៍ថ្ងៃនេះ មានអ្នកជាសះស្បើយថ្មីចំនួន២៣នាក់ និងគ្មានអ្នកស្លាប់ឡើយ។
បើតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១២ ខែ ធ្នូ ចំនួនករណីឆ្លងជំងឺកូវីដ១៩ សរុបកើនដល់ចំនួន១៣៨ ២៧៦នាក់ ចំណែកករណីជាសះស្បើយសរុប១៣៥ ១០៧នាក់ និង ករណីស្លាប់សរុប ៣ ០៥៦នាក់។ រីឯករណីនាំចូលពីក្រៅប្រទេសសរុបមានចំនួន២១ ២៣៦នាក់ និងករណីអូមីក្រុងឆ្លងក្នុងសហគមន៍កើនដល់ ១៦ ៤៥៦នាក់៕