​ភ្នំពេញៈ​​ លោក​ឧប​នាយក​រដ្ឋមន្ត្រីស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ជំរុញ​ដល់​ថ្នាក់​ដឹកនាំ មន្ត្រី​រាជ​ការ ​អាជ្ញាធរ​កម្លាំង​សមត្ថ​កិច្ច​គ្រប់​លំដាប់​ថ្នាក់​​គ្រប់​គ្រង​ព្រំដែន​ឱ្យបាន​គត់​មត់​ដើម្បី​ទប់​ស្កាត់​មូល​ហេតុ​ផ្សំ​នាំឱ្យ​មាន​អំពើ​ជួញដូ​រ​មនុស្ស​និង​រួមគ្នា​លុប​បំបាត់​ជន​ទេសន្តរ​ប្រវេសន៍​ខុស​ច្បាប់​ចូល​មក​កម្ពុជា​។

​ការ​ថ្លែង​របស់​លោក​ស ខេង ដូច​នេះ ​ធ្វើឡើង​ពិធី​អបអរ​ទិវា​ជាតិ​១២ ធ្នូ​ ប្រឆាំងការ​ជួញ​ដូរ​មនុស្ស ឆ្នាំ​២០២២ ​ក្រោម​ប្រធានប​ទ​«​រួមគ្នា​លុប​បំបាត់​អំពើ​ជួញដូរ​មនុស្ស​ឆ្ពោះទៅ​សម្រេច​គោល​ដៅអភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​»ប្រារព្ធ​នៅ​ម​ជ្ឈមណ្ឌល​កោះ​ពេជ្រ នៅ​រសៀល​ថ្ងៃទី១២ ​ខែធ្នូ ឆ្នាំ២០២២​​។

​លោក​ថ្លែងថា​៖«​ថ្នាក់​ដឹកនាំ មន្ត្រីរាជ​ការ ​អាជ្ញាធរ កម្លាំង​សមត្ថ​កិច្ច និង​មន្ត្រីរាជការ​គ្រប់​លំដាប់​ថ្នាក់ សូម​ខិតខំតាមដាន​បាតុ​ភាព និង​បទ​ល្មើស​ផ្សេងៗ និង​គ្រប់​គ្រង​ព្រំដែន​ឱ្យ​បាន​គត់​មត់ដើម្បី​ទប់ស្កាត់​មូលហេតុ​​រួមផ្សំដែល​នាំ​ឱ្យ​មានអំពើ​ជួញដូរ​មនុស្សនិ​ង​ការរំ​លោភ​បំពាន​ផ្សេងៗ រួមគ្នា​លុបបំ​បាត់​ការធ្វើ​ទេសន្តរ​ប្រវេសន៍​ដែល​គ្មាន​សុវត្ថិ​ភាព ខុសច្បាប់ និង​ការងារ​ខុ​សច្បាប់​»​។

​ជា​មួយ​គ្នា​នោះ​លោក ស ខេង ក៏បាន​ស្នើ​ថ្នាក់​ដឹក​នាំ​គ្រប់​និកាយ​សាសនា​បន្ត​​ផ្សព្វ​ផ្សាយ​ខ្លឹមសារ​ពាក់ព័​ន្ធនឹង​ការប្រ​យុទ្ធប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្សដល់​សាសនិក​ទាំង​ឡាយនៅតាម​សហ​គមន៍​ទូទាំង​ប្រទេសឱ្យ​បាន​យល់​ជ្រួតជ្រា​ប ខ្លឹម​សារពាក់ព័ន្ធ​នឹង​អំពើ​ជួញ​ដូរ​មនុស្សតាម​វិធានកា​រ​។

​បន្ថែម​លើ​នេះ​លោក​ឧបនាយករ​ដ្ឋមន្ត្រី​បាន​លើកទឹ​កចិត្ត​ដល់​គ្រប់​វិស័យ​ពាក់ព័​ន្ធ​ជាតិនិង​អន្តរ​ជាតិឱ្យបន្ត​រិះរក​នូវ​វិធាន​ការ​ជា​គន្លឹះ​នានា និ​ង​រួមសហ​ការ​គ្នា​ជា​ធ្លុង​មួយ ធ្វើ​​សកម្ម​ភាព​ឱ្យ​កាន់​តែ​ខ្លាំងក្លា​ក្នុងការ«​បង្ការ​បង្ក្រាប ​ផ្តន្ទា​ទោស សង្គ្រោះ ​ការពារ ដើម្បី ​ព្រះរាជា​ណាច​ក្រ​កម្ពុជា​គ្មាន​អំពើ​ជួញដូរ​មនុស្ស​»​។

​លោក​បាន​លើក​ឡើង​ថា ចរន្ត​នៃ​ការវិល​ត្រឡប់​មកវិញ​ដោយ​ឥត​គ្រោងទុ​ក​របស់​ពលករ​ក​ម្ពុ​ជា​ពី​ក្រៅប្រ​ទេស​ក្នុង​អំឡុង​ពេល​រីក​រាលដា​ល​ខ្លាំង​នៃ​ជំងឺ​កូ​វីដ​១៩ធ្វើឱ្យ​ការគ្រ​ប់គ្រង​ព្រំដែន​មាន​ភាព​ប្រឈម​ស្មុគ​ស្មាញនិង​មាន​ជន​ទេសន្តរ​ប្រវេសន៍​បរទេស​ខុសច្បា​ប់​ជាច្រើន​ឆ្លៀតឱកាស​​បន្លំ​ខ្លួន​ចូលមក​កម្ពុជា​សម្ងំ​លាក់ខ្លួន​ធ្វើការ​ងារ​ទុច្ចរិត​មួ​យចំនួន​បង្កើត​បាន​ជា​បទ​ល្មើស​យ៉ាង​អនាធិប​តេយ្យលើទឹក​ដី​កម្ពុជា​ ប៉ុន្តែសកម្ម​ភាព​នោះ ​ត្រូវ​បាន​រាជ​រដ្ឋាភិ​បាល​កម្ពុជា​ដាក់​ចេញ​វិធាន​ការ​រុករក​ បង្ក្រាប ​និង​បោស​សម្អាត​ដោយ​ជោគ​ជ័យ​។​

​លោក​ថ្លែង​ថា​៖«​ស្ថិត​ក្នុង​ស្ថាន​ភាព​បែប​នេះ ​រាជរដ្ឋាភិ​បាល​កម្ពុជា មិនបាន​ព្រងើយក​ន្តើយ​ឡើយ បា​នដាក់​ចេញ​នូវ​វិធាន​ការ ប្រតិ​បត្តិ​ការ ដើម្បី​រុករក បង្ក្រាប​ និង​បោស​សម្អាត​បទ​ល្មើស​ជួញដូរ​មនុស្ស​គ្រប់​ទម្រង់ និង​បទល្មើស​ពាក់​ព័ន្ធ​ដទៃទៀ​ត​យ៉ាង​សកម្មតាម​វិធានការ​ច្បាប់រហូត​ធ្វើ​ឱ្យ​កម្ពុជាវិល​ត្រឡប់​មករក​ស្ថាន​ភាព​សុវត្ថិ​ភាព និង​សន្តិសុខ​ជា​ប្រក្រតី​ឡើង​វិញនៅ​ទូទាំង​ផ្ទៃ​ប្រទេស​»​។

​លោក ស ខេង លើក​ឡើងថា កម្ពុជា​បាន​ចូលរួម​យ៉ាង​សកម្ម​នៅក្នុង​ដំណើរកា​រ​នៃ​ការរៀ​បចំ អ​នុម័ត​ អនុសញ្ញា​អាស៊ាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស កតិកា​សញ្ញា​ពិភព​លោក ស្តីពី​ទេសន្តរ​ប្រវេសន៍ ដោយ​សុវត្ថិ​ភាព រៀបរយ​ និង​ស្រប​ច្បាប់ ដែល​ហៅ​កាត់​ថា GCM រហូត​ត្រូវបានការ​ទទួល​ស្គាល់​ពី​អង្គការ​សហប្រ​ជាជាតិ​ផ្នែក​ទេសន្តរ​ប្រវេសន៍ថា​ជា«​ប្រទេសជយលា​ភីនៃ​គំនិត​ផ្តួចផ្តើម​របស់​កតិកា​សញ្ញា​ពិភព​លោកស្តីពី​ទេសន្តរ​ប្រវេសន៍​»ក្នុងការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ការពារ​ផលប្រយោ​ជន៍និង​សិទ្ធិ​ស្រប​ច្បាប់របស់​ពលករ​ទេសន្តរ​ប្រវេសន៍ ​និង​ការពារ​ពួកគេ​ពី​ភាព​រង​គ្រោះ ដោយ​កា​ររំលោភបំ​ពាន និង​កេង​ប្រវ័ញ្ចគ្រប់​រូប​ភាព ។​

​លោក​ស្រី ជូ ប៊ុន​អេង រដ្ឋលេ​ខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈក​ម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំងអំពើ​ជួញដូរ​មនុស្ស ​ហៅ​កាត់​ថា គ​.​ជ​.​ប​.​ជ ​បានឱ្យដឹង​ថា​ ក្នុង​ឆមាស​ទី​១នៃ​ឆ្នាំ​២០២២ ​ស្ថានភា​ពនៃ​អំពើ​ជួញដូរ​មនុស្សមានភាពល្អ​ប្រសើរ ដោយ​អត្រា​នៃ​បទ​ល្មើសបាន​ថយ​ចុះ គួរឱ្យ​កត់​សម្គាល់ បើ​ប្រៀប​ធៀប​ទៅនឹង​ឆ្នាំ​២០២១​។

​លោកស្រី​បន្តថា នៅ​ពេលដែ​ល​ស្ថាន​ភាព​ទូទៅបាន​រៀបរយ​ល្អប្រ​សើរ​ហើយ​ ចំពោះ​សកម្មភាព​​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ជួញដូរ​មនុស្ស ជួញដូរ​ពល​កម្ម និង​អាជី​វកម្ម​ផ្លូវភេទ បែរជា​កើតមា​ន​បទ​ល្មើស​ថ្មីលើ​ទឹកដី​កម្ពុជាដែល​បង្ក​ឡើង​ដោយ​ឧក្រិដ្ឋជន​មួយ​ចំនួនដែល​​សម្ងំលាក់ខ្លួន​ប្រព្រឹត្ត​បទ​ល្មើសក្នុង​អាជីវកម្ម​បន្លំ​ភ្នែកដោយ​ប្រើ​ប្រាស់​ឱកាស​ដ៏​ល្អដែល​រាជរដ្ឋាភិ​បាល​កម្ពុជា បាន និ​ងកំពុងផ្តល់​ឱ្យសម្រាប់​ការ​វិនិយោគដើម្បី​ការ​អភិវឌ្ឍ​នៅក្នុង​តំបន់​ប៉ូល​សេដ្ឋកិ​ច្ច​ធំៗ ដូចជា ខេត្ត​ព្រះសីហនុ រាជ​ធានី​ភ្នំពេញ ជាដើ​ម និងបណ្តា​ខេត្ត​មួយ​ចំនួន​ទៀត ទៅធ្វើ​សកម្ម​ភាព​ឧក្រិដ្ឋ​ប្រឆាំង​នឹង​សិទ្ធិ​មនុស្ស ។

​លោកស្រី ​ជូ ប៊ុន​អេង បានឱ្យដឹ​ង​ទៀតថា គិត​ចាប់​ពីថ្ងៃទី​១៨ ​ខែសីហា មកដល់ខែវិច្ឆិកា ឆ្នាំ​២០២២ គឺ​ក្នុងចំ​ណោមអ្នក​ដែល​បាន​ប្រកាសថា​ ជា​ជនរ​ងគ្រោះ សុំ​ឱ្យធ្វើ​អន្តរាគ​មន៍​ជួយ​សង្គ្រោះ គ​.​ជ​.​ប​.​ជ បាន​រកឃើញ​មនុស្ស​ចំនួន ១ ១២២​នាក់ ស្រី១២១​នាក់ ហើយ​។

​លោក​ស្រី​បញ្ជាក់ថា៖​​«​ក្នុង​ចំណោម​ជន​ទាំងនោះ​អ្នក​ដែល​ត្រូវ​បាន​កំណត់​អត្ត​សញ្ញាណ​ថា​ជា​ជនរង​គ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស ការ​បង្ខាំង​ខ្លួន និង​ពលកម្ម​ដោយ​បង្ខំមា​ន១៥៣​នាក់ ស្រី​១៨​នាក់ មាន​៦​សញ្ជាតិ​ ចំណែក​ជន​ក្រៅពីនេះ​បាន​បដិសេធថា​​ខ្លួន មិនបាន​ទទួល​ភាព​រង​គ្រោះ​ទេ និង​មាន​បំណង​ចង់​ប្តូរ​ទៅ​ទីតាំង​ការងារ​ថ្មី​ដែលមា​ន​ប្រាក់ខែ​ខ្ពស់ជាង​នេះ ឬថា គ្រាន់​តែ​ជាការ​បារម្ភ​របស់​ក្រុម​គ្រួសារ​តែ​ប៉ុណ្ណោះ​»​។

​លោកស្រី ​រដ្ឋលេ​ខាធិកា​រ​ប​ន្តថា រាជរដ្ឋា​ភិបាល​កម្ពុជា​ចាំបាច់​ត្រូវតែ​នាំ​ពលករ​ចេញ​ពី​ទីតាំង​ដែល​ពាក់ព័ន្ធ​នឹង​បទ​ល្មើសដើម្បី​សុវ​ត្ថិភាព​ពួក​គេ និង​មិន​អនុញ្ញាតឱ្យ​​វិលត្រ​ឡប់​ទៅកាន់​ទីតាំង​ទាំងនោះ​វិញ​ឡើយ​។គិតពី​ចាប់ផ្តើម​ប្រតិបត្តិ​ការ​ដល់​ត្រឹម​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២២​ មាន​ជន​សង្ស័យ​២២​នាក់ ​មាន​៣សញ្ជាតិដែល​សង្ស័យ​ពាក់​ព័ន្ធ​នឹង​បទល្មើស​ជួញដូរ​មនុស្ស ​និង​ជនសង្ស័យ​ពាក់​ព័ន្ធ​នឹង​អំពើ​ជួញ​ដូរ​ផ្លូវភេទ​៤​នាក់មាន១សញ្ជាតិត្រូវ

បា​នកសាង​សំណុំរឿ​ង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់​វិធាន​ការតាម​នីតិវិធី។ ទីតាំង​សង្ស័យ​ប្រព្រឹត្ត​បទ​ល្មើសចំនួន​៥ ត្រូវបាន​បិទ​ជា​ស្ថាពរ​ និង៤​ទីតាំង ​ត្រូវបាន​បិទ​ជាបណ្តោះអា​សន្ន​ដើម្បី​ស្រាវជ្រា​វ​រក​បទ​ល្មើស​​៕