
ការធ្វើតេស្ដរកមេរោគកូវីដ១៩ នៅភ្នំពេញកន្លងទៅ ។ ហុង មិនា
ភ្នំពេញៈក្រសួងសុខាភិបាលកម្ពុជាប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២៦នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយថ្មីមាន២៣នាក់ ប៉ុន្តែមិនមានអ្នកស្លាប់ដោយសារជំងឺនេះទេ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៣ ខែធ្នូ បានឱ្យដឹងថា ក្រសួងរកឃើញអ្នកមានជំងឺកូវីដ១៩ចំនួន២៦នាក់បន្ថែមទៀតជាករណីឆ្លងក្នុងសហគមន៍ដែលសុទ្ធតែប្រភេទអូមីក្រុងទាំងអស់។ក្នុងចំណោមទាំង២៦នាក់នោះ មាន១៨នាក់ ត្រូវបានរកឃើញមានវិជ្ជមានកូវីដ១៩ក្នុងករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស។ ក្រសួងបញ្ជាក់ថា របាយការណ៍ថ្ងៃនេះ មានអ្នកជាសះស្បើយថ្មី២៣នាក់ និងគ្មានអ្នកស្លាប់ឡើយ។
បើតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១៣ ខែធ្នូ ចំនួនករណីឆ្លងជំងឺកូវីដ១៩សរុបកើនដល់ចំនួន ១៣៨ ៣០២នាក់ ចំណែកករណីជាសះស្បើយសរុប១៣៥ ១៣០នាក់ និង ករណីស្លាប់សរុប ៣ ០៥៦នាក់។ រីឯករណីនាំចូលពីក្រៅប្រទេសសរុបមានចំនួន ២១ ២៣៦នាក់ និងករណីអូមីក្រុងឆ្លងក្នុងសហគមន៍កើនដល់ ១៦ ៤៨២នាក់៕