
ការធ្វើតេស្ដរកមេរោគកូវីដ១៩ នៅភ្នំពេញកាលពីកន្លងទៅ ។ ហេង ជីវ័ន
ភ្នំពេញៈ ក្រសួងសុខាភិបាលកម្ពុជាប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន១៨នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយថ្មីមាន១៥នាក់ ប៉ុន្តែមិនមានអ្នកស្លាប់ដោយសារជំងឺនេះទេ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៤ ខែធ្នូ បានឱ្យដឹងថា ក្រសួងរកឃើញអ្នកមានជំងឺកូវីដ១៩ ចំនួន១៨នាក់បន្ថែមទៀតជាករណីឆ្លងក្នុងសហគមន៍សុទ្ធតែប្រភេទអូមីក្រុងទាំងអស់។ក្នុងចំណោមទាំង១៨នាក់នោះ មាន១១នាក់ ត្រូវបានរកឃើញមានវិជ្ជមានកូវីដ១៩ក្នុងករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស។ក្រសួងបញ្ជាក់ថា របាយការណ៍ថ្ងៃនេះ មានអ្នកជាសះស្បើយថ្មី១៥នាក់ និងគ្មានអ្នកស្លាប់ឡើយ។
បើតាមក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី១៤ ខែធ្នូចំនួនករណីឆ្លងជំងឺកូវីដ១៩សរុបកើនដល់ចំនួន ១៣៨ ៣២០នាក់ ចំណែកករណីជាសះស្បើយសរុប ១៣៥ ១៤៥នាក់ និងករណីស្លាប់សរុប ៣ ០៥៦នាក់។ រីឯករណីនាំចូលពីក្រៅប្រទេសសរុបមានចំនួន ២១ ២៣៦នាក់ និងករណីអូមីក្រុងឆ្លងក្នុងសហគមន៍កើនដល់ ១៦ ៥០០នាក់៕