The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​សុខាភិ​បាល​បន្ដ​រក​ឃើញ​អ្នកឆ្លង​ជំងឺកូវីដ ​១៩​ ចំនួន​ ៨ ​នាក់​ទៀត​ ខណៈ​អ្នក​ជា​សះស្បើយ​ ២២ នាក់​ និង​គ្មាន​អ្នកស្លាប់​ឡើយ

ក្រសួង​សុខាភិ​បាល​បន្ដ​រក​ឃើញ​អ្នកឆ្លង​ជំងឺកូវីដ ​១៩​ ចំនួន​ ៨ ​នាក់​ទៀត​ ខណៈ​អ្នក​ជា​សះស្បើយ​ ២២ នាក់​ និង​គ្មាន​អ្នកស្លាប់​ឡើយ

Content image - Phnom Penh Post
គ្រូពេទ្យធ្វើតេស្តរហ័សរកមេរោគកូវីដ១៩លើពលរដ្ឋ នៅរាជធានីភ្នំពេញ កាលពីខែមីនា ឆ្នាំ២០២២។ រូបថត ហេង ជីវ័ន

ក្រសួង​សុខាភិ​បាល​បន្ដ​រក​ឃើញ​អ្នកឆ្លង​ជំងឺកូវីដ ​១៩​ ចំនួន​ ៨ ​នាក់​ទៀត​ ខណៈ​អ្នក​ជា​សះស្បើយ​ ២២ នាក់​ និង​គ្មាន​អ្នកស្លាប់​ឡើយ

ភ្នំពេញៈ ​ក្រសួង​សុខាភិ​បាល​កម្ពុជា​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​ជំ​ងឺកូវីដ​ ១៩​ ចំនួន​៨នាក់​បន្ថែម​ទៀត ​ខណៈ​អ្នក​ជា​សះស្បើ​យ​ថ្មី​មាន ២២ ​នាក់ ប៉ុន្តែ​មិន​មាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​ទេ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃទី​១៨​ ខែធ្នូ​ ​ឱ្យដឹង​ថា ​ក្រសួង​រកឃើញ​អ្នក​មាន​ជំងឺ​កូវីដ១៩ ​ចំនួន៨​នាក់​បន្ថែម​ទៀត​ ជា​ករណី​ឆ្លងក្នុង​សហគមន៍។ ​​ក្រសួង​បញ្ជាក់ថា​ របាយការណ៍​ថ្ងៃនេះ ​មាន​អ្នក​ជា​សះស្បើយ​ថ្មី២២​នាក់ ​និង​គ្មាន​អ្នកស្លាប់​ឡើយ។

​បើ​តាម​ក្រសួង​សុខាភិបាល​ គិត​ត្រឹម​ថ្ងៃទី​១៧ ​ខែធ្នូ​នេះ ​ចំនួន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​ សរុប​កើនដល់​ចំនួន​១៣៨ ៣៨៧​នាក់ ​ចំណែក​ករណី​ជា​សះ​ស្បើយ​ សរុប​១៣៥ ២០៧នាក់ ​និង​ករណី​ស្លាប់​សរុប​៣ ០៥៦​នាក់​៕

អត្ថបទគួរចាប់អារម្មណ៍