ភ្នំពេញ ក្រសួងសុខាភិបាលកម្ពុជាប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៣២នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយថ្មីមាន១៧នាក់ ប៉ុន្តែមិនមានអ្នកស្លាប់ដោយសារជំងឺនេះទេ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៩ ខែធ្នូ ឱ្យដឹងថា ក្រសួងរកឃើញអ្នកមានជំងឺកូវីដ១៩ ចំនួន៣២នាក់បន្ថែមទៀត ជាករណីឆ្លងក្នុងសហគមន៍។ ក្រសួងបញ្ជាក់ថា របាយការណ៍ថ្ងៃនេះ មានអ្នកជាសះស្បើយថ្មី១៧នាក់ និងគ្មានអ្នកស្លាប់ឡើយ។
បើតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១៨ ខែធ្នូនេះ ចំនួនករណីឆ្លងជំងឺកូវីដ១៩ សរុបកើនដល់ចំនួន១៣៨ ៤១៩នាក់ ចំណែកករណីជាសះស្បើយ សរុប១៣៥ ២២៤នាក់ និងករណីស្លាប់សរុប៣ ០៥៦នាក់៕