The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កម្ពុជា​បន្ដ​រកឃើញ​អ្នកវិជ្ជ​មាន​កូវី​ដ ១៩​ ចំនួន​ ១៩ ​នាក់​បន្ថែម​ទៀត ​ខណៈ​អ្នក​ជា​មាន​ ២១​ នាក់​

កម្ពុជា​បន្ដ​រកឃើញ​អ្នកវិជ្ជ​មាន​កូវី​ដ ១៩​ ចំនួន​ ១៩ ​នាក់​បន្ថែម​ទៀត ​ខណៈ​អ្នក​ជា​មាន​ ២១​ នាក់​

Content image - Phnom Penh Post
ការធ្វើតេស្ដរកមេរោគកូវីដ១៩ នៅភ្នំពេញកាលពីពេលកន្លងទៅ ។ ហុង មិនា

កម្ពុជា​បន្ដ​រកឃើញ​អ្នកវិជ្ជ​មាន​កូវី​ដ ១៩​ ចំនួន​ ១៩ ​នាក់​បន្ថែម​ទៀត ​ខណៈ​អ្នក​ជា​មាន​ ២១​ នាក់​

ភ្នំពេញៈ​ ក្រសួង​សុខាភិ​បាល​កម្ពុជា​​ប្រកាស​​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​ ១៩​ ចំនួន ​១៩​ នាក់​បន្ថែម​ទៀត​ ខណៈ​អ្នក​ជា​សះ​ស្បើយ​ថ្មី​មាន​ ២១​ នាក់ ប៉ុន្តែ​មិន​មាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​ទេ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិ​បាល​នៅថ្ងៃទី​ ២១​ ខែ​ធ្នូនេះ ​បាន​ឱ្យដឹង​ថា​ ក្រសួងរ​កឃើញ​អ្នកមាន​ជំងឺកូវីដ​ ១៩​ ចំនួន ១៩​ នាក់​បន្ថែម​ទៀត ជា​ករណី​ឆ្លង​ក្នុង​សហ​គមន៍ ហើយសុទ្ធ​តែប្រភេទ​អូមី​ក្រុង​ទាំង​អស់។ ​ក្រសួង​បន្ថែមថា រ​បាយកា​រណ៍​ថ្ងៃនេះ ​គឺ​មាន​អ្នក​ជា​សះ​ស្បើយ​ថ្មី ២១​ នាក់ និង​គ្មាន​អ្នក​ស្លាប់​នោះ​ឡើយ។

​​បើ​តាម​ក្រសួង​សុខាភិ​បាល​ គិត​ត្រឹម​ថ្ងៃទី​២១ ខែធ្នូ​ ចំនួន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩​ សរុប​កើន​ដល់​ចំនួន​ ១៣៨ ៤៥៧​នាក់ ចំណែក​ករណី​ជាសះ​ស្បើយ​សរុប១៣៥ ២៦៨​នាក់ និងករណី​ស្លាប់​សរុប៣ ០៥៦​នាក់​។ រីឯ​ករណី​នាំចូល​ពី​ក្រៅ​ប្រទេស​សរុប​មាន​ចំនួន ២១ ២៣៦​នាក់ និង​ករណី​អូ​មី​ក្រុង​ឆ្លង​ក្នុង​សហ​គមន៍​កើន​ដល់១៦ ៦៣៧​នាក់​៕

អត្ថបទគួរចាប់អារម្មណ៍