ភ្នំពេញៈ​​ក្រសួង​សុខាភិបាល​កម្ពុជា​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ ១៩ ​ចំនួន​ ១០​ នាក់​បន្ថែមទៀត ​ខណៈ​អ្នក​ជាសះ​ស្បើយ​ថ្មី ​មាន ១៨​ នាក់ ​ប៉ុន្តែ​មិន​មាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​ទេ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​សុខាភិ​បាល​នៅថ្ងៃទី​២៧ ​ខែធ្នូ​នេះ ​បាន​ឱ្យដឹង​ថា ​ក្រសួង​រកឃើញ​អ្នក​មាន​ជំងឺកូវីដ​១៩ ​ចំនួន១០​នាក់​បន្ថែម​ទៀត ​ជា​ករណី​ឆ្លង​ក្នុង​សហ​គមន៍ ​សុទ្ធតែ​ប្រភេទ​អូមី​ក្រុង​ទាំងអស់ ​ក្នុងនោះ ​មាន​៩នាក់ ​ត្រូវបានរ​កឃើញ​មាន​វិជ្ជមាន​កូវីដ​១៩​ ក្នុង​ករណី​ស្នើ​សុំវិញ្ញា​បន​បត្រ​ចេញ​ទៅ​ក្រៅ​ប្រទេស។ ​ក្រសួង​បញ្ជាក់​ថា ​របាយការណ៍​ថ្ងៃនេះ ​មាន​អ្នក​ជា​សះ​ស្បើយ​ថ្មី​១៨​នាក់ ​និង​គ្មាន​អ្នក​ស្លាប់​ឡើយ។

​បើតាម​ក្រសួង​សុខាភិបាល​ គិត​ត្រឹម​ថ្ងៃទី​២៧​ខែធ្នូ​ ចំនួន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​ សរុប​កើនដ​ល់​ចំនួន ១៣៨ ៥៣៥នាក់។ ចំណែក​ករណី​ជា​សះ​ស្បើ​យ​សរុប ១៣៥ ៣៨២នាក់ ​និង​ករណី​ស្លាប់​សរុប ៣ ០៥៦​នាក់​។ រីឯ​ករណី​នាំ​ចូល​ពី​ក្រៅប្រ​ទេស​សរុប​មាន​ចំនួន​ ២១ ២៣៨នាក់​ និង​ករណី​អូមី​ក្រុង​ឆ្លង​ក្នុង​សហ​គមន៍​កើន​ដល់​១៦ ៧១៣នាក់​៕