ភ្នំពេញៈ​ ក្រសួង​បរិស្ថាន​កាល​ពីថ្ងៃទី​ ២៧ ​ខែធ្នូ បាន​បើក​សិក្ខា​សាលា​ពិគ្រោះ​យោបល់​លើសេ​ចក្តីព្រាង​សៀវភៅ​ «ស»​ វិស័យ​បរិស្ថាន និង​ការ​អភិវឌ្ឍ​ដោយ​ចីរភាព និង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព ដើម្បី​ផ្តល់ធា​តុចូល​បន្ថែម​ពី​គ្រប់​ស្ថាប័ន​ជំ​នាញ​ ដែល​សិក្ខា​សាលា​នេះ មានការ​ចូល​រួម​ពី​តំណាង​ព្រឹទ្ធសភា រដ្ឋសភា មន្រ្តីពី​អន្តរ​ក្រសួង ថ្នាក់​ដឹ​កនាំ​ក្រ​សួងបរិស្ថាន និង​មន្ទី​រ​បរិស្ថាន​ ២៥​ រាជ​ធានី ខេត្ត ក្រុម​ប្រឹក្សា​ខេត្ត ដៃគូ​អភិវឌ្ឍន៍ និង​វិស័យឯក​ជ​ន។

រដ្ឋ​មន្រ្តីក្រសួង​បរិស្ថាន​លោក​សាយ សំអាល់​ បាន​ថ្លែង​ក្នុង​ឱកាស​នោះថា​«សៀវ​ភៅ ស»វិស័យ​បរិស្ថាន និង​ការអភិវឌ្ឍ​ដោយ​ចី​រ​ភាព​ជាការ​ប្រមូល​ផ្តុំ គោល​គំនិត ចក្ខុវិស័យ​ យុទ្ធ​សាស្រ្ត​រួម​គ្នា ដោយ​បង្ហាញ​នូវ​គន្លឹះ​ដោះ​ស្រាយ​បញ្ហាប​រិស្ថាន​ស្រប​តាម​ការ​ផ្លាស់​ប្តូរ​រចនា​សម្ពន្ធ័​សេដ្ឋកិច្ច​កម្ពុជា ដែល​ទទួល​បាន​ពីសុខ សន្តិភាព ស្ថិរភាព​នយោ​បាយ និង​ម៉ាក្រូ​សេដ្ឋកិច្ច​កម្ពុជា។

លោក​រដ្ឋមន្រ្តី​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា៖«រក្សាលំ​នឹង​ប្រព័ន្ធ​អេកូឡូស៊ី ប្រៀប​បាន​រក្សាលំនឹង​សសរ​កន្លោង ដើម្បី​ទ្រទ្រង់ សង្គម សេដ្ឋកិច្ច និង​វប្បធម៌​របស់​ប្រជាជន​កម្ពុជា គ្រ​ប់​រូប និង​គ្រប់​ជំនាន់​»។

លោក​បន្ថែម​ថា សៀវ​ភៅ​«ស» ក៏បាន​លើក​ឡើង​ពីវិ​ធាន​ការ​បញ្ហាប​រិស្ថាន​ គ្រប់​គ្រង​ធនធាន​ធម្មជាតិ ជាពិសេស​ធន​ធាន​ទឹក និង​ការ​បំពុល​ប្រព័ន្ធ​អេកូឡូ​ស៊ី ការ​ពង្រឹង​សម​ត្ថ​ភាព​ក្នុង​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ស្អាត កិច្ច​សហការ​ជាមួយ​ដៃគូអភិវឌ្ឍន៍​ និង​ការ​ប្តេជ្ញា​ចិត្ត​ជាអន្តរ​ជាតិ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​សកល ការ​អភិវឌ្ឍ និង​ចែក​ផ្សាយនូវ​វិទ្យាសាស្ត្រ និង​បច្ចេក​វិទ្យា​អាកាស​ធាតុ និង​ការ​លើក​កម្ពស់​កា​រអ​ភិវ​ឌ្ឍបៃត​ងក្នុ​ងយុគសម័យ​ថ្មីនៃបដិវត្ត​ន៍ឧ​ស្សាហ​កម្ម ៤.០ និង​ប្រព័ន្ធ​ឌីជីថល​ឱ្យកាន់​តែច្រើ​ន ស្រប​តាម​បរិបទ​ការ​អភិវឌ្ឍ​សង្គម សេដ្ឋ​កិច្ច វប្បធម៌​របស់​កម្ពុជា ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ២​០៥០ យុទ្ធ​សាស្រ្ត ចតុ​កោណ​របស់​រាជរ​ដ្ឋាភិបាល និង​គោល​នយោបា​យនា​នាដែ​លពា​ក់ព័​ន្ធ ​។​

បើ​តា​មក្រ​សួ​ងប​រិស្ថា​ន នៅ​ក្នុង​សិក្ខាសាលា​នេះ ក៏មាន​ការធ្វើ​បទ​បង្ហាញ ពីលោក​វ៉ាន់ មុនីនាថ​ អគ្គ​នាយ​ក​នៃ​អគ្គនាយក​ដ្ឋាន​គោល​នយោបា​យ និង​យុទ្ធ​សាស្រ្ត ស្តីពី​ដំណើរ​ការនៃ​ការរៀប​ចំ«​សៀវភៅ​ស»។

ក្រៅពី​នោះក៏មាន​បទ​បង្ហាញ​របស់​លោករ​ស់ សាលីន រដ្ឋលេខា​ធិការ និង​ជាទីប្រឹក្សា​បច្ចេ​កទេ​សស្ម័គ្រ​ចិត្ត​នៃក្រុ​មប្រឹ​ក្សាជាតិ​អភិ​វឌ្ឍ​ន៍ប្រ​កប​ដោយចីរភាព ពី​ខ្លឹម​សារ​រួម​នៃសេចក្តី​ព្រាង «សៀវ​ភៅស​» និង​ការ​ផ្តល់​ធាតុ​ចូ​លប​ន្ថែម ពីគ្រ​ប់ស្ថា​ប័ន​ជំនាញពា​ក់ព័​ន្ធ ​ដើម្បី​​ពិ​និត្យ និង​កែល​ម្អ​ឱ្យ​កាន់​តែ​មាន​សុង្គតភាព និង​គ្រប់​ជ្រុង​ជ្រោ​យ សម្រាប់​ជាមូ​លដ្ឋា​ន​គ្រឹះក្នុ​ង​ការអ​ភិវ​ឌ្ឍសេដ្ឋ​កិច្ច​ សង្គម វ​ប្បធ​ម៌ ការទូត​ ប​ច្ចេក​វិទ្យា បូរ​ណភា​ព​ន​យោ​បាយ និងសន្តិសុ​ខ​ជាតិ​រប​ស់ប្រទេ​ស ​ការលើក​​ត​ម្កើងគុ​ណ​តម្លៃ​តំបន់ និង​ពិ​ភ​ពលោ​ក។

ក្រសួ​ងប​រិ​ស្ថាន​ក៏បាន​ឱ្យដឹ​ងផ​ង​ដែ​រថា ការរៀ​បចំ​សេ​ចក្តី​ព្រាង​សៀវ​ភៅស បានដា​ក់​ចេ​ញនូវ​ក្រប​ខ័ណ្ឌ​យុទ្ធ​សា​ស្ត្រចំ​នួន​៦​ សំខាន់​ៗ​ ក្នុង​នោះរួមាន លើកកម្ព​ស់​កា​រអភិ​វឌ្ឍ​បៃ​តង និង​សេដ្ឋ​កិ​ច្ចវិលជុំ, ការពា​រ ​និងធានា​នូវ​កា​រប្រើ​​ប្រាស់ធ​ន​ធានធ​ម្មជា​តិ​​ប្រ​កប​ដោ​យ​និរ​ន្តរភាព, លើក​កម្ព​ស់ចំ​ណេះ​ដឹង​ ប​ច្ចេកវិ​ទ្យា​បរិ​ស្ថាន និ​ងស​ម្ព័​ន្ធមេត្រីភា​ព​បរិស្ថាន, ការគ្រប់​គ្រ​ងរ​ដ្ឋ​បាលទំនើប​ប្រកប​ដោយ​គណ​នេយ្យ​ភាព ប្រសិទ្ធ​ភាព និង​ស្វ័យ​សក​ម្ម, ការ​ទូត​បរិ​ស្ថា​នស​ម្រាប់ឧត្ត​មប្រ​យោជ​ន៍ជា​តិ និង​ផ្តល់ដំណោះ​ស្រាយ​ហិរញ្ញវត្ថុ​ប្រកប​ដោយ​នវានុ​វត្ត​ន៍​៕