​ភ្នំពេញៈ ក្រសួងសុខាភិបាល​បានប្រកាស​រកឃើញ​ករ​ណី​ឆ្លង​មេរោគ​កូ​វីដ​ ១៩ ចំនួន ​៦​ នាក់​បន្ថែមទៀត និង​មាន​អ្នកជា​សះស្បើយ​ចំនួន ​១៦​ នាក់ ប៉ុន្តែ​មិនមាន​រកឃើញ​ករណី​ស្លាប់​ទៀត​ទេ​។​

​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល អ្នក​ឆ្លង​មេរោគ​កូ​វីដ​១៩ សម្រាប់​ថ្ងៃទី​៣០​ខែធ្នូ កម្ពុជា​បាន​រកឃើញ​ករណី​ឆ្លង​មេរោគ​កូ​វីដ​១៩ ក្នុង​សហគមន៍​ចំនួន​៦​នាក់ និង​មាន​អ្នកជា​សះស្បើយ​ពី​ជំងឺ​នេះ​ចំនួន ១៦​នាក់​ផងដែរ​។​

​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៣១ ខែធ្នូ កម្ពុ​ជាមាន​អត្រា​ឆ្លង​មេរោគ​កូ​វីដ​១៩ សរុប​ចំនួន ១៣៨ ៥៨៤​នាក់ អ្នកជា​សះស្បើយ​សរុប​ចំនួន ១៣៥ ៤៤៤ នាក់ និង​អ្នកស្លាប់​ចំនួន ៣ ០៥៦ នាក់​៕