​ភ្នំពេញៈ នៅក្នុង​រយៈពេល​​ ២ ​​ថ្ងៃ​កន្លងមកនេះ គ្រោះថ្នាក់​ច​រា​​ចរណ៍​ផ្លូវគោក​នៅ​ទូទាំងប្រទេស​បាន​បណ្តាល​ឱ្យមាន​មនុស្ស​ស្លាប់​យ៉ាងហោចណាស់​ចំនួន​ ១៣​ នាក់ និង​បណ្តាលឱ្យ​រងរបួស​ធ្ងន់​ស្រាល​ចំនួន​ ១៦​ នាក់​។​

​ក្នុងនោះ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​នៅ​ថ្ងៃទី​ ៣ ខែមករា បាន​បណ្តាលឱ្យ​មនុស្ស​ស្លាប់​យ៉ាងហោចណាស់​ចំនួន ៦​ នាក់​ (​ស្រី ​១ ​នាក់​) របួសធ្ងន់​ចំនួន ៧​ នាក់ និង​របួសស្រាល​ចំនួន ២​ នាក់ ​(​ស្រី​១​នាក់​) ។ យោងតាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវ​​គោក​ទូទាំងប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ថ្ងៃទី​ ៣ ខែមករា បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្កឱ្យមាន មនុស្ស​ស្លាប់​និង​របួស​ចំនួន​ ១៥​ នាក់​នេះ កើតឡើង​ដោយសារ​ការប៉ះទង្គិច​គ្នា​ចំនួន​ ១១ ​លើក​។​

​ជាមួយគ្នានេះ​កាលពី​ថ្ងៃទី​ ១ ​ខែមករា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​បាន​បណ្តាល ឱ្យមាន​មនុស្ស​ស្លាប់​យ៉ាងហោច​​ណាស់​ចំនួន ៧ ​នាក់ (​ស្រី ១​នាក់​) ​របួសធ្ងន់ ៥​ នាក់ (​ស្រី ២​នាក់​) ​។ របាយការណ៍​នគរបាល​បញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្កឱ្យមាន​មនុស្ស​ស្លាប់ និង​របួស​សរុប​ចំនួន​ ១២ ​នាក់​នេះ គឺ​កើតឡើង​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ចំនួន​ ១១​ លើក​។​

​នៅក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​សកល គឺ​នៅ​ថ្ងៃទី​ ៣១ ខែធ្នូ និង​ថ្ងៃទី​ ១ ​ខែមករា គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​បាន​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងហោចណាស់​ចំនួន​ ១៤ ​នាក់ និង​ ៣៧ ​នាក់​ផ្សេងទៀត បាន​រងរបួស​ធ្ងន់ និង​ស្រាល​៕