ភ្នំពេញៈ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាស​ប្រាប់​ពី​ឱកាស​ការងារ​ជាង ៣០០ កន្លែង​បន្ថែមទៀត «​ដាក់ពាក្យ​ភ្លាម សម្ភាស​ភ្លាម​» ដែល​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី ៦ ខែមករា​ឆ្នាំ ២០២៣ នេះ ដោយ​ក្រុមហ៊ុន​ធំៗ​ចំនួន ២​។​

​ក្រុមហ៊ុន​ធំៗ​ទាំង ២ នោះ​រួមមាន​ក្រុមហ៊ុន Luxelite Group និង ម៉ាស្ទ័រ ស៊ុគីស៊ុប ដែល​នឹង​ផ្តល់ឱកាស​ការងារ​ចំនួន ៣៥១ កន្លែង ក្នុង​កម្មវិធី​៖ “​កិច្ច​សម្ភាស​ប្រចាំខែ​” របស់​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ។​

​ចំពោះ​សិស្ស​និស្សិត និង​អ្នក​កំពុងតែ​ស្វែងរក​ការងារ ឬ​ចង់​ផ្លាស់ប្តូរ​ការងារ​អាចយក​ប្រវត្តិរូប​សង្ខេប (CV) ដើម្បី​ចូលរួម​ដាក់ពាក្យ និង​សម្ភាស​ដោយផ្ទាល់​ជាមួយ​តំណាង ក្រុមហ៊ុន​ទាំង ២ នោះ​បាន ចាប់ពី​ម៉ោង ៨:០០ ព្រឹក ដល់​ម៉ោង ៥:០០ ល្ងាច នៅ​ក្នុង​បរិវេណ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ។​

​ដើម្បី​ទទួល​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មជ្ឈមណ្ឌល​ការងារ រាជធានី​ភ្នំពេញ នៃ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ តាមរយៈ 077 232378 / 016 786655(Telegram)៕