ភ្នំពេញៈ ក្រសួង​សុខាភិបាល​បាន​ប្រកាស​រកឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ ១៩ ចំនួន ២ នាក់​បន្ថែម​ទៀត និងមាន​អ្នកជា​សះស្បើយ​ចំនួន ១៣ នាក់ ប៉ុន្តែ​មិនមាន​រកឃើញ​ករណី​ស្លាប់​ទៀតទេ។

យោងតាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល អ្នកឆ្លង​មេរោគ​កូវីដ១៩ សម្រាប់​ថ្ងៃទី ៥ ខែ​មករា កម្ពុជា​បាន​រកឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ ១៩ ក្នុង​សហគមន៍​ចំនួន ២ នាក់ និង​មាន​អ្នកជា​សះស្បើយ​ពី​ជំងឺ​នេះ​ចំនួន ១៣ នាក់​ផងដែរ។

គិតត្រឹមព្រឹក​ថ្ងៃទី ៦ ខែមករា កម្ពុជា​មាន​អត្រា​ឆ្លង​មេរោគ​កូវីដ ១៩ សរុប​ចំនួន ១៣៨ ៦១៧ នាក់ អ្នកជា​សះស្បើយ​សរុប​ចំនួន ១៣៥ ៥៣១ នាក់ និង​អ្នក​ស្លាប់​ចំនួន ៣ ០៥៦ នាក់៕