​ភ្នំពេញៈ យុវជន​ប្រើប្រាស់​គ្រឿងញៀន​ម្នាក់​បាន​អា​រក​សម្លាប់​ខ្លួនឯង នៅ​ចំណុច​ចម្ការ​ដំឡូង ស្ថិតក្នុង​ក្រុមទី​៥ ភូមិ​បុស្ស​ដូង ឃុំ​បាសាក់ ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង ខណៈ​ជនសង្ស័យ​ចំនួន ​៣៨ ​នាក់ ​(​ស្រី ​១​ នាក់​) ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​ ១៧​ ករណី​ទូទាំងប្រទេស កាលពី​ថ្ងៃទី​ ៥ ខែមករា​។​

​យុវជន​ដែលជា​ជនរងគ្រោះ​អា​រក​សម្លាប់ខ្លួន​មានឈ្មោះ រួត ចិន អាយុ ២២ ​ឆ្នាំ រស់នៅ​ក្រុម ទី​៥ ភូមិ​បុស្ស​ដូង ឃុំ​បាសាក់ ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង​។​

​បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​កអគ្គ​ស្នងការដ្ឋាន​នគ​របាល​ជាតិ ជនរងគ្រោះ​បាន​អា​រក​សម្លាប់​ខ្លួនឯង នឹង​កាំបិត​កាប់​ដំ​ទ្បូ​ង​បណ្តាល​ឱ្យដាច់​បំពង់ក​ស្លាប់​កាលពី​វេលា​ម៉ោងជាង​ ៣ ​រសៀល​ថ្ងៃទី ​៤​ ខែមករា​ នៅ​ចំណុច​ចម្ការ​ដំឡុង​។​

​តាម​ការបំភ្លឺ​ពី​សាច់ញាតិ​បានឱ្យដឹងថា ជនរងគ្រោះ​ជាម​នុស្ស​ប្រើប្រាស់​គ្រឿងញៀន ជា​យូរ​មកហើយ (​បែក​ថ្នាំ​)​។​

​កម្លាំង​នគរបាល​ជំនាញ​អធិការ​ស្រុក​រុក្ខ​គិរី សហការ​ជាមួយ​គ្រូពេទ្យ​ជំនាញ បាន​ចុះ​ត្រួតពិនិត្យ និង​វិភាគ​ទីកន្លែង​កើតហេតុ​លើ​ជនរងគ្រោះ​ឈ្មោះ រួត ចិន ដោយ​រកឃើញថា ពិតជា​បាន​អា​រក​សម្លាប់ខ្លួន​ស្លាប់​ពិតប្រាកដ​មែន​។ សាកសព​ជនរងគ្រោះ​ត្រូវបាន​ប្រគល់ជូន​ទៅឱ្យ​ក្រុមគ្រួសារ ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​ពាក់ព័ន្ធ​បញ្ហា​គ្រឿងញៀន​នេះដែរ​កាលពី​ថ្ងៃទី ​៥​ មករា ជនសង្ស័យ​ចំនួន​ ៣៨​ នាក់ ​(​ស្រី​ ១ ​នាក់​) ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន ​១៧​ ករណី​នៅ​ទូទាំងប្រទេស​។​

​ក្នុងចំណោម​ជនសង្ស័យ​ទាំង​ចំនួន​ ៣៨ ​នាក់​នោះ រួមមាន ជួញដូរ ៩ ​ករណី ឃាត់ខ្លួន ១៤​ នាក់ ដឹកជញ្ជូន រក្សាទុក ៤ ​ករណី ឃាត់ខ្លួន ៩​ នាក់ ​(​ស្រី ១ ​នាក់​) បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿងញៀន ១​ ករណី ឃាត់ខ្លួន ៣​ នាក់ និង​ប្រើប្រាស់ ៣ ​ករណី ឃាត់ខ្លួន ១២ ​នាក់​។​

​វត្ថុតាង​ដែល​ចាប់​យកបាន​សរុប​ក្នុង​ថ្ងៃទី ​៥ ខែមករា រួមមាន មេ​តំ​ហ្វេ​តា​មីន ​(Ice) ចំនួន​ ១១,៧២​ ក្រាម និង ​៨ ​កញ្ចប់​តូច និង​មេ​តំ​ហ្វេ​តា​មីន​ (Wy) ចំនួន ០,២៧​ក្រាម​៕​