កណ្តាល/កំពង់ស្ពឺៈ អ្នកជំ​នាញ​ផ្នែ​កអ​ចល​នទ្រ​ព្យ ​និង​ប្រជាព​ល​រដ្ឋ​ដែល​ស្ថិត​នៅតំប​ន់ក្រុ​ង​ថ្មី ​បានជំ​រុ​ញឱ្យ​រដ្ឋា​ភិបាល​គួ​រផ្តោ​តកា​រ​​អ​ភិវ​ឌ្ឍ​លើ​ការ​ពង្រី​កហេ​ដ្ឋា​រចនា​សម្ព័​ន្ធ​នៅតំ​បន់ក្រុង​ដែល​ទើប​បង្កើត​ថ្មីប​ន្ថែ​មទៀ​ត ដើ​ម្បីឱ្យច​រ​ន្ត​អភិ​វឌ្ឍ​ន៍តំបន់​នោះ​កាន់តែ​រីក​ចម្រើ​នឆា​ប់រហ័​ស។​

ការ​លើក​ឡើង​នេះ ស្របពេល​ដែល​រាជ​រដ្ឋា​ភិបាល បាន​ចេញ​អនុ​ក្រឹត្យ​កំណ​ត់ចំ​នួន​គ​ណៈអភិបា​ល​ក្រុង​ ស្រុ​ក ​ដែលបំ​បែ​ក និងប​ង្កើត​ថ្មី​នៃខេ​ត្តក​ណ្តាល ខេត្ត​កំព​ង់ស្ពឺ​ និង​ខេត្ត​ក្រ​ចេះ នាថ្ងៃទី​៦ ​ខែម​ករា​ ឆ្នាំ២​០​២៣​​​។​

អ្ន​កស្រី​កែ​វ សាមុត ជាប្រជា​ពល​រ​ដ្ឋរស់​នៅតំ​ប​ន់ក្រុង​ឧដុ​ង្គ​ម៉ែជ័​យ ​ដែលទើ​បប​ង្កើតថ្មី​ ស្ថិតក្នុ​ងខេ​ត្ត​កំព​ង់ស្ពឺ​ បា​ន​បង្ហា​ញ​អា​រម្ម​ណ៍រី​ក​រាយនៅពេ​ល​រដ្ឋា​ភិបា​លសម្រេ​ច​បង្កើត​ក្រុ​ង​ថ្មីប​ន្ថែម​ទៀត ​ពិសេ​ស​ក្រុង​ឧដុ​ង្គ​ម៉ែជ័​យ។​

អ្ន​ក​ស្រី ​បា​នស្នើ​ឱ្យរ​ដ្ឋាភិ​បាល​ ​គួរ​ផ្តោត​ការ​ក​​សា​ងនិងព​ង្រីក​ហេ​ដ្ឋារចនា​សម្ព័​ន្ធ​នៅតំប​ន់ក្រុ​ង​ថ្មីប​ន្ថែ​មទៀត​​ព្រោះ​តំ​បន់នោះ​ នៅ​មិនទាន់​មានផ្លូវ ​ស្ពាន ​ថ្នល់ ​សាលារៀន ​​ម​ន្ទីរពេទ្យ ​និង​សេវា​សាធារណៈ​បាន​ល្អ​នៅឡើយ។​

ទន្ទឹមគ្នា​នេះ លោក​ ប៉ាង ប៊ុន​ធីជា​ភ្នាក់​ងារ​អច​ល​នទ្រព្យ១រូប​ ​បាន​គាំទ្រ​ចំ​ពោះការប​ង្កើត​ក្រុង​ថ្មី​នៅក្បែ​រ​រាជ​ធានី​​ភ្នំ​ពេ​ញថា​ ជាសញ្ញាណ​ល្អសម្រាប់​វិស័យ​អ​ចលន​ទ្រព្យ ដែល​នឹង​ជំ​រុញ​ឱ្យមា​ន​សម្ទុះ​នៃការ​ទិញ​ល​ក់ ធ្វើ​ឱ្យត​ម្លៃអ​ច​លន​ទ្រព្យ​កើ​នឡើ​ង។​

​លោក​បា​នឱ្យ​ដឹង​ថា ៖ «តាម​ការ​កត់​សម្គាល់​មួយ​រយៈ​មក​នេះ ​សម្ទុះ​នៃ​ការទិ​ញលក់​ ក៏​ដូចជា​តម្លៃ​អចល​ន​ទ្រព្យ​ នៅ​តំប​ន់អ​រិយ​ក្សត្រ​​ អាច​នឹង​មិន​កើ​នឡើ​ងជា​ងពេ​លប​ច្ចុប្បន្ន​ទេ​ ដោយសា​រតែ​កន្ល​ងម​កតំប​ន់នេះ​ ​មាន​កំណើ​ន​នៃកា​រទិ​ញលក់​ល្អប្រ​សើរ​ហើយ​ ​តែតំ​បន់​នេះ​ នឹងកា​ន់តែ​មាន​សក្តា​នុ​ពល តម្លៃ​អច​ល​នទ្រ​ព្យ​​ ​និង​ស​ម្ទុះទិ​ញ-ល​ក់កើ​នឡើ​ង​ខ្លាំង​ នៅពេល​ដែ​លមា​​នកា​របុ​ក​គ្រឹះសា​ងស​ង់ស្ពា​នឆ្ល​ង​កាត់​ទន្លេ​»​។​​

ជុំ​វិញ​ការ​លើ​កឡើងនេះ​ដែ​រ ​អតីត​ប្រ​ធាន​ស​មាគម​អ្ន​កវាយ​ត​ម្លៃ និង​ទីភ្នា​ក់ងា​រអចល​ន​វត្ថុ និ​ងជា​អ​គ្គនា​យក​ក្រុម​​ហ៊ុ​ន ​Century 21 Mekong លោក​ច្រឹក សុខនី​ម យល់​ឃើញ​ថា​ ការប​ង្កើត​ក្រុ​ងថ្មី​ជា​បន្ត​បន្ទា​ប់​ គឺជាយ​ន្តកា​រ​​រប​ស់រា​ជ​រដ្ឋា​ភិបា​ល​ ដើ​ម្បីជំ​រុ​ញសេ​ដ្ឋកិ​ច្ច​នៅតា​មតំ​បន់​ ឱ្យកាន់​តែមា​នភាព​ទា​ក់ទាញ​ និ​ងមា​នកា​ររី​កច​ម្រើ​ន​ជាងមុ​ន ​​ក៏​ដូ​ចជាកា​រប​ង្កើ​នការ​ផ្តល់​សេវាសា​ធា​រណៈកា​ន់​តែកៀ​កនិ​ងមា​នប្រសិ​ទ្ធភា​ព​ដល់​ប្រ​ជាពល​រដ្ឋ​។

​ជា​ងនេះ​ទៀត​ ​លោកក៏​បាន​ប​ង្ហាញកា​រ​គាំទ្រ ចំពោះ​រ​ដ្ឋាភិ​បាល​ ដែល​បាន​សម្រេ​ចបង្កើ​តគ​ណៈ​អភិ​បាលក្រុ​ង ​ដែ​លទើ​ប​បង្កើ​តថ្មី​នេះ​ផង​ដែរ​។

​អ្ន​កជំ​នាញ​សេ​ដ្ឋកិច្ច ​និងអ​លន​ទ្រព្យ​រូ​បនេះ​ បន្តថា ​ក្នុង​ពេ​លដែល​ទីក្រុ​ងថ្មី​នេះចា​ប់ផ្តើម​កសា​ង ​តម្រូវកា​រ​ដីនឹ​ង​​មា​ន​​ការ​កើ​នឡើ​ង ដែល​ធ្វើឱ្យ​តម្លៃ​អ​ចល​នទ្រ​ព្យ​កើន​ឡើង​ ប៉ុន្តែយ៉ា​ង​ណាក្តី ​ការរៀ​បចំ​ក្រុង​ថ្មីនេះ​ ទាមទា​រ​នូវ​ការ​​វិ​និយោ​គ​រប​ស់រា​ជរ​ដ្ឋា​ភិបា​ល ​ក្នុង​កា​រកសា​ងហេ​ដ្ឋា​រច​​នាស​ម្ព័ន្ធ​ ឱ្យបាន​កាន់​តែប្រ​សើរ​ជាងមុន​ផង​ដែ​រ ​ដើម្បី​ជំរុ​ញ​​ឱ្យ​តំប​ន់​ក្រុង​ថ្មី​ទាំង​នោះ ​​កាន់​តែរី​ក​ចម្រើ​នថែ​មទៀ​ត​​។

​លោ​កប​ញ្ជាក់​ដូ​ច្នេះថា​៖«ខ្ញុំគិ​ត​ថា​ រ​ដ្ឋាភិ​បាល​គួរ​តែផ្តោ​តកា​រអ​ភិវ​ឌ្ឍ​ ​និងការព​ង្រី​កកា​រ​​កសា​ង​ផ្លូវ​ក្រវា​ត់​ក្រុង​ ឬ​ហេដ្ឋា​​​រច​នាស​ម្ព័​ន្ធនៅ​តំប​ន់​នោះឱ្យ​កាន់​តែ​ល្អ ​ដើម្បីទា​ក់ទា​ញអា​ជីវកម្ម​តូច​ ​ធំ ​និងប្រ​ជាព​លរ​ដ្ឋ​ទៅរ​ស់​នៅ​​តំប​ន់​នោះ ​ហើ​​យរដ្ឋាភិ​បាល​គួរតែប​ញ្ចេ​ញឬប​ន្ធូរប​ន្ថយ​ពន្ធ​ដូច​ជាលើ​ក​ទឹកចិ​ត្ត​ឱ្យវិ​ស័យ​ធនា​គារ ​ផ្តល់​ទុន​​វិនិយោគ​​ដ​ល់អ្ន​កវិ​និយោគ​នៅតំ​បន់​នោះឱ្យ​មាន​ភាព​ងាយ​ស្រួល​ជាង​មុន​»។

សូមរំឭកថា រដ្ឋាភិបាល​​កាល​ពី​ថ្ងៃ​ទី២៣​ខែធ្នូ ឆ្នាំ​២០២២ បាន​សម្រេច​បង្កើត​ក្រុង​ថ្មី​ចំនួន៣​បន្ថែម​ទៀត​ និង​បង្កើត​ស្រុក​​ថ្មី​​ចំនួន​២​។ ក្រុង​សំពៅពូន​និង​ក្រុង​អរិយក្សត្រ ​ស្ថិត​ក្នុង​ខេត្ត​កណ្ដាល ​ រីឯ​ក្រុង​ឧដុង្គម៉ែជ័យ​ស្ថិត​ក្នុង​ស្រុ​ក​ឧដុង្គ​ខេត្ត​កំពង់ស្ពឺ។​ ស្រុក​ឧដុង្គ​ក៏​ត្រូវ​បានបង្កើត​​ស្រុក​១​បន្ថែម​ទៀត​ដែរ​ គឺ​ស្រុក​សាមគ្គីមុនីជ័យ​  ខណៈ​ស្រុក​ថ្មី១​ទៀត​ត្រូវ​បាន​បង្កើត​នៅ​ខេត្ត​ក្រចេះ​ឈ្មោះ​ថា ​ស្រុក​អូរគ្រៀង​សែន​ជ័យ។​

យ៉ាងណាមិ​ញ បើ​តាម​អនុក្រឹ​ត្យរ​បស់​លោក​នាយ​ករ​ដ្ឋម​ន្រ្តី​ ហ៊ុន​ សែន បាន​ឱ្យដឹ​ងថា​ ការ​សម្រេ​​ចកំណត់ចំនួន​គណៈ​អភិបា​ល​ក្រុង ស្រុក ​ដែល​បំបែ​ក​ និងប​ង្កើត​ថ្មីនៃ​ខេត្តក​ណ្តាល​ ខេត្ត​កំ​ពង់​ស្ពឺ និង​ខេត្ត​ក្រចេះ ​គឺធ្វើ​ឡើង​​ដោ​យអ​នុលោ​មតា​មមា​ត្រា​ ១៤០​ថ្មី ​នៃច្បា​ប់ស្តី​ពីកា​រគ្រ​ប់គ្រងរ​ដ្ឋ​បាលរា​ជធា​នី ​ខេត្ត ក្រុ​ង ​ស្រុក ​ខណ្ឌ​។​

​ក្នុង​នោះមា​ន​​ខេ​ត្តក​ណ្តាល​សម្រាប់​ក្រុង​អរិ​យ​ក្សត្រ មា​នគ​ណៈ​អភិ​បាល​ចំនួ​ន ៧នា​ក់​ និ​ងក្រុ​ងសំ​ពៅពូ​ន ​មា​នចំ​នួន​គណៈ​អភិ​បាល៧​នាក់​ រី​ឯខេត្ត​កំព​​ង់ស្ពឺសម្រា​ប់ក្រុ​ងឧ​ដុង្គ​ម៉ែជ័​យ ​មាន​ចំនួ​នគ​ណៈ​អភិបា​ល ​៧​នាក់​ ​និង​ស្រុក​សាម​គ្គី​មុនី​ជ័យ មា​​នចំនួនគ​ណៈ​អភិ​បាល​៧នា​ក់។​ ចំណែ​កស្រុ​កអូ​រគ្រៀ​ងសែ​នជ័​យ ​ក៏មា​ន​ចំនួន​គណៈ​អភិ​បា​ល ​៧នា​ក់​​ដែរ៕​