​វា​មាន​រយៈពេល ៣​ឆ្នាំ​មកហើយ គិត​ចាប់តាំងពី​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វីដ​១៩ ​ហើយ​គិត​ត្រឹម​ថ្ងៃទី​៣ ខែ​មករា ​ឆ្នាំ​២០២៣ នេះ ​មាន​ចំនួន ៦៥៥​លាន​ករណី​ត្រូវបាន​កើតឡើង​នៅ​ទូទាំង​ពិភពលោក ក្នុងនោះ​មាន​អ្នកស្លាប់​ជាង​ ៦,៦​លាន​នាក់​។​

​ប្រសិនបើ​ករណី​មេរោគ​អេដស៍​/​ជំងឺអេដស៍​ត្រូវបាន​ដកចេញ នោះ​ចំនួន​អ្នកស្លាប់​ដោយសារ​កូ​វីដ​១៩​នឹងមាន​ចំនួន​ខ្ពស់បំផុត​ក្នុងចំណោម​ជំងឺ​រាតត្បាត​ទាំងអស់​នៅ​សតវត្ស​រ៍​ចុងក្រោយ​នេះ​។ ប៉ុន្តែ​ ស្ថានភាព​នេះ​នឹង​កាន់តែ​អាក្រក់​ទៅៗ ប្រសិនបើ​វ៉ាក់សាំង​កូ​វីដ​១៩​ មិន​ត្រូវបាន​បង្កើត​និង​ដាក់ឱ្យ​ប្រើប្រាស់​ជាស​កល ​នៅ​ក្នុង​ល្បឿន​បំបែក​កំណត់ត្រា​បែបនេះ​។​

រហូតមកដល់​បច្ចុប្បន្ន វ៉ាក់សាំង​ចំនួនជាង ១៣​ប៊ី​លាន​ដូ​សត្រូវ​បាន​ប្រើប្រាស់ ហើយ​ការសិក្សា​ថ្មីៗ​បាន​ប៉ាន់ប្រមាណ​ថា វា​បាន​ជួយ​ទប់ស្កាត់​ការស្លាប់​ចំនួន​ ១៩,៨ លាន​នាក់​ក្នុងអំឡុងពេល​ឆ្នាំ​ដំបូង​តែមួយ​នៃ​ការចាក់​វ៉ាក់សាំង​។​

​ខណៈពេលដែល​សហគម​ន៍​វិទ្យាសាស្ត្រ​សកល​ត្រូវបាន​មនុស្ស​ជា​ច្រើន​កោតសរសើរ​ចំពោះ​ការខិតខំប្រឹងប្រែង​រប​ស់​ពួកគេ​ដោយ​មិន​ខ្លាច​នឿយហត់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​នេះ ហើយ​ប្រហែលជា​កត្តា​ដែល​ត្រូវបាន​គេ​មើលរំលង​និង​គិត​មិន​ដល់​នៅក្នុង​សមរភូមិ​នេះ​នៅក្នុង​ការប្រើប្រាស់​សត្វ​នៅក្នុង​មន្ទីរពិសោធន៍​ ជា​ពិសេស​គឺ​ពូជ​សត្វ​ស្វា​ដែលមាន​សារៈសំខាន់​ចំពោះ​ភាព​​ជោគជ័យ​នៃ​វិស័យនេះ​។​

​ពួក​សត្វ​ស្វា Non-human primates (NHPs) - ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​នៅក្នុង​ដំណើរការ​រកឃើញ​ថ្នាំ មុនពេល​ប្រើ​វ៉ាក់សាំង​ដើម្បី​សាកល្បង​លើ​មនុស្ស​, ការធ្វើ​តេស្ត​លើស​ត្វ​ពូជ​សត្វ​ស្វា​ត្រូវ​បានទាមទារ​ដោយ​អាជ្ញាធរ​និយតកម្ម​នៅ​ទូទាំង​ពិភព​លោក ដើម្បី​ធានា​សុវត្ថិភាព គុណភាព និង​ប្រសិទ្ធភាព​នៃ​ការព្យាបាល​ថ្មី​ដែល​កំពុង​ត្រូវបាន​អភិវឌ្ឍន៍​។

​យោងតាម​អ្នកជំនាញ​បានឱ្យ​ដឹង​ថា ៖«​មិនមាន​ប្រភេទ​សត្វ​ណា​ផ្សេង​ទៀត​ដែល​ស្រដៀង​មនុស្ស​ដូច​នៅ​ក្នុង​កាយវិភាគសាស្ត្ររ​បស់​ពួកគេ ឬ​តាមរបៀប​ដែល​ពួកគេ​ឆ្លើយតប​នឹង​ថ្នាំ​ទេ​, សត្វ​ស្វា​គឺ​ស័ក្តិសម​ជាង​ថនិកសត្វ​ដទៃទៀត ដើម្បី​ធ្វើការ​សាកល្បង​សុវត្ថិភាព​នៃ​ថ្នាំ​មួយចំនួន​[​និង​] ដើម្បី​កំណត់​អត្តសញ្ញាណ​គ្រោះថ្នាក់​ដែល​អាច​កើតមាន​ចំពោះ​មនុស្ស​»​។​

​ឧស្សាហកម្ម​វិទ្យាសាស្ត្រ​បាន​និង​កំពុង​ស្វែងរក​គំរូ​ជំនួស​ដើម្បី​កាត់​បន្ថយ​ការប្រើប្រាស់​សត្វ​នៅក្នុង​មន្ទីរពិសោធន៍ ហើយ​របកគំហើញ​ផ្នែក​បច្ចេកវិទ្យា​មួយចំនួន បើទោះ​បីជា​ស្ថិតក្នុង​ដំណាក់កាល​ដំបូង​នៃ​ការអភិវឌ្ឍ​ក៏ដោយ ក៏បាន​បង្ហាញ​លទ្ធផល​ដ៏​ជោគជ័យ​ដែរ​។​

​ខណៈដែល​ធនធាន​និង​ការខិតខំ​ប្រឹងប្រែង​បន្ថែម​ត្រូវបាន​គេ​រំពឹងថា ​នឹង​ត្រូវបាន​ដាក់ឱ្យអនុវត្ត​នៅក្នុង​ផ្នែក​នេះ​ដោយមាន​ការយល់ព្រម​ពី​អង្គការ​ US FDA Modernization Act 2.0 កាលពី​ខែធ្នូ ឆ្នាំមុន​, ខណៈ​ពួក​សត្វ​ស្វា​ NHPs នៅតែ​ជាសមាសធាតុ​ស្នូល​នៃ​ដំណើរការ​ស្វែងរក​ថ្នាំ​នៅពេល​បច្ចុប្បន្ន​។​

​នេះ​មិន​ត្រឹមតែ​កំណត់​ចំពោះ​ការស្រាវជ្រាវ​លើ​វ៉ាក់សាំង​កូ​វីដ​១៩ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​អាច​អនុវត្តបាន​ចំពោះ​ការ​ស្រាវជ្រាវ​ថ្នាំ​ថ្មីៗ​ជាច្រើន​ទៅលើ​ជំងឺអេដស៍​ HIV/Aids, Alzheimer''s, Parkinson, មហារីក​,​និង​ការព្យាបាល​ដោយ​កោសិកា និង​ហ្សែ​ន​​នៅក្នុង​ចំណោម​ថ្នាំ​ដទៃទៀត​។​

​ទោះជា​យ៉ាងណាក៏ដោយ ការ​រួម​ចំណែក​ដែល NHPs បានធ្វើ​កាលពីពេល​ថ្មីៗ​នេះ ក៏ដូចជា​នឹង​បន្ត​ផ្តល់ជូន​នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខ គួរតែ​ត្រូវបាន​ទទួលស្គាល់​កាន់តែ​ទូលំទូលាយ ហើយ​ពួកគេ​ពិតជា​វីរបុរស​ដ៏​អស្ទារ្យ​របស់​យើង​។​

​ប្រទេស​កម្ពុជា​បាន​ដើរតួ​យ៉ាងសំខាន់​នៅក្នុង​ការអភិវឌ្ឍ​ថ្នាំ​ថ្មីៗ​ជា​សាកល ខណៈ​ព្រះរាជាណាចក្រ​​កម្ពុជា​ប្រហែល​ល្បី​ខាង​ឧស្សាហកម្ម​កាត់ដេរ ដែល​រួមចំណែក​ដល់​ការនាំចេញ​ភាគច្រើន​របស់​ប្រទេស​នេះ ហើយ​ប្រហែល​គេ​មិនសូវ​បានដឹង​ទេ​ថា កម្ពុជា​ក៏​ដើរតួនាទី​យ៉ាងសំខាន់​នៅ​ក្នុង​ការអភិវឌ្ឍ​ថ្នាំ​ថ្មីៗ​ជា​សកល​ផងដែរ​។​

​ក្នុងចំណោម​ពួក​សត្វស្វា​ NHPs ចំនួន ៣០ ០០០ ក្បាល ដែល​សហរដ្ឋអាមេរិក​នាំចូល​សម្រាប់​ប្រើប្រាស់​ក្នុងការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​ការអភិវឌ្ឍ​ថ្នាំ​ជា​រៀងរាល់ឆ្នាំ​, ស្វា​ចំនួន ១៩ ០០០ ក្បាល ពោលគឺ​ច្រើនជាង​ពាក់កណ្តាល​នៃ​ការនាំ​ចូល​សរុប​របស់​សហរដ្ឋអាមេរិក គឺ​មកពី​ប្រទេស​កម្ពុជា​។​

​នៅក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ​១៩ ចំនួន​ពិតប្រាកដ​នៃ​ពូជ​ស្វា​ NHPs ដែល​បាន​ចូល​នៅក្នុង​ការផលិត​វ៉ាក់សាំង​គឺ​មិនទាន់​ដឹង​នៅឡើយ​ទេ ប៉ុន្តែ​មានការ​សិក្សា​ចំនួន ​៣៧៥​លើក ពោលគឺ​បន្ទាប់ពី​ប្រើប្រាស់​លើ​មនុស្ស និង​ក្រោយ​ប្រើប្រាស់​លើ​មនុស្ស​ដែល​ទាក់ទង​ទៅនឹង​វ៉ាក់សាំង​បែបនេះ​ទូទាំង​ពិភពលោក ហើយ​ជាមួយនឹង​ការសិក្សា​អំពី​ជាតិពុល​ធម្មតា​ដែល​ទាមទារ​សត្វ​ស្វា​ចំនួន ​៣០ ទៅ ​៤០ ដែលជា​ចំនួន​ដ៏​សំខាន់​។

​នៅ​ក្នុងន័យនេះ​, កសិដ្ឋាន​បង្កាត់​ពូជ​ស្វា​ NHP Vanny Cambodia​ ដែល​ត្រូវបាន​បង្កើត​ក្នុងប្រទេស​កម្ពុជា ​តាំងពី​ឆ្នាំ ​២០០០ សូម​ឆ្លៀតឱកាស​នេះ​ដើម្បី​បង្ហាញ​អំពី​របៀប​បង្កាត់​ពូជ​សត្វ​ស្វា​ទាំងនេះ និង​ អំពី​សារៈសំខាន់​នៃ​ការ​បង្កាត់​ពូជ​សត្វ​ស្វា ដើម្បី​ធានា​អនាគត​ប្រកបដោយ​និរន្តរភាព​សម្រាប់​ឧស្សាហកម្ម​វិទ្យាសាស្ត្រ​នៅក្នុង រយៈពេល​វែង​៕​

Link to company video: https://youtu.be/eD0quipZ2Ms