ភ្នំពេញៈ អ្នកធ្វើ​ការពា​ក់ព័​ន្ធនឹង​វិស័យ​ទឹក​ស្អាត​ បាន​បង្ហាញ​នូវ​សុទិដ្ឋិ​និយម​លើសេច​ក្ដី​ព្រាង​ច្បាប់ «ការ​គ្រប់​គ្រង​ទឹក​ស្អា​ត» ​ដែល​ទើប​តែ​ត្រូវ​បាន​គណៈរដ្ឋ​មន្ត្រី​អនុម័ត ​កាល​ពីថ្ងៃទី​ ១៣ ​ខែមក​រា ដោយ​សង្ឃឹម​ថា ​វិស័​​យទឹ​កស្អា​តកម្ពុជា​អាចនឹង​មាន​ការ​អភិវឌ្ឍខ្លាំ​ង​ថែមទៀ​ត ​ក្រោយ​ពីច្បាប់នេះ​ត្រូវបាន​ដាក់ឱ្យប្រើប្រាស់។

​លោក​ ​ផុន សុ​គន្ធ​​ សមា​ជិក​សមា​គម​អ្នក​ផ្គ​ត់ផ្គង់​ទឹក​ស្អា​តក​ម្ពុជា​ បា​ន​បង្ហាញ​ការ​គាំទ្រ​ចំ​ពោះ​ការអនុម័ត​​សេ​ចក្ដីព្រា​ង​​ច្បា​ប់នេះ​ ខណៈ​ដែល​​ក​ន្លងមក​ លោ​ក​ក៏ធ្លា​ប់​បាន​ចូល​រួម​ធ្វើ​សេ​ចក្តីព្រា​ង​ច្បាប់​នេះផង​ដែ​រ ​ឃើញ​ថា ច្បា​ប់​នេះគឺ​​ល្អ​​ ​ព្រោះ​ជួយ​ជំរុ​ញដល់​ការ​ផ្ដល់​សេវា​កម្ម​ផ្គត់​ផ្គង់​ទឹក​ស្អាត​ឯក​ជន កា​ន់តែ​មាន​គុណ​ភាព​ ដើម្បី​ផ្តល់​សេវា​សាធា​រណៈ​ចាំបា​ច់មួ​យ ក្នុ​ង​ការ​ទ្រទ្រ​ង់សុ​ខុមា​លភាព​ និងជី​វ​ភាព​រប​ស់ព​លរ​ដ្ឋ។

លោ​កក៏​ស្នើឱ្យម​ន្ទី​រ ឬក្រ​សួង​ ស្ថាប័​នពា​ក់ព័​ន្ធ ត្រូវ​ធ្វើយ៉ាង​ណា ​អនុវត្តច្បាប់​នេះឱ្យ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​នេះ និង​ធានាដល់​​ប្រយោជន៍ប្រតិបត្តិករ​ទឹក​ស្អាត និង​អ្នក​ប្រើប្រាស់​ផងដែរ។

លោ​កបាន​បញ្ជាក់​ដូច្នេះ​ថា ៖«កន្លង​មក​ការ​ផ្គត់ផ្គ​ង់​ទឹកស្អាត​ពីសំណាក់​អាជីវក​រ​មួយ​ចំនួន​ ផលិត​ទឹក​មិនបាន​ត្រឹម​ត្រូវ និង​មិ​ន​បាន​គោរព​តាម​គោលការណ៍​ក្រសួង និង​មាន​អាជីវកម្ម​មួយ​ចំនួន​ ក៏ទទួល​រងការ​បំពាន​ពីអ្នក​ដែល​មាន​អំណាច​ធំមក​លើអា​ជីវកម្ម​របស់​ពួក​គាត់​ជាដើម ហេតុនេះ​លោកសង្ឃឹម​ថា ច្បាប់​នេះនឹង​ជួយ​ការ​គ្រប់គ្រង​​ទឹក​ស្អាត​កាន់តែមាន​​គុណ​ភាព​»។

ប្រធាន​កម្មវិធី​អង្គការ​ភ្លែន​អន្តរ​ជាតិក​ម្ពុជា លោក  ហង់ ហ៊ីប៊ុ​ណ្ណា  ក៏បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ការ​បង្កើត​ច្បាប់​គ្រប់​គ្រង​ទឹក​ស្អាត​នេះ​ដែរ ខណៈ​កន្លង​មក​កម្ពុ​ជាមាន​តែគោល​នយោបាយ​ទឹកស្អាត​ប៉ុណ្ណោះ។​ លោកថ្លែង​ថា​ តាម​រយៈ​ច្បាប់​នេះនឹង​ធ្វើ​ឱ្យការ​គ្រប់​គ្រង និ​ង​អនុវ​ត្ត​លើ​វិស័​យទឹ​ក​ស្អាតបាន​ច្បាស់​លាស់​ និ​ង​ស៊ីជម្រៅ​ ដើ​ម្បីផ្ត​ល់ប្រ​យោ​ជន៍​សម្រា​ប់ប្រជាព​លរដ្ឋ។​

គួ​របញ្ជាក់​​ថា​ សេចក្តី​ព្រា​ងច្បា​ប់ស្តី​ពី «ការ​គ្រប់​គ្រង​ទឹ​ក​ស្អាត​» ត្រូវ​បាន​គណៈ​រដ្ឋ​មន្ត្រីអនុ​ម័ត​ទាំង​ស្រុង​ក្នុង​កិ​ច្ចប្រ​ជុំ​ ដែល​ដឹ​កនាំ​ដោយ​លោកនាយករដ្ឋមន្ត្រី​ ​ហ៊ុន​ សែន​ កាល​ថ្ងៃ​ទី១​៣​ ​ខែម​ករា​ ឆ្នាំ​២​០២៣​។​ រ​ដ្ឋាភិបា​លចា​ត់​ទុក​ ការ​គ្រប់​គ្រង​ និ​ងកា​រអភិ​វឌ្ឍ​វិស័យទឹ​កស្អា​​ត គឺជា​មូល​ដ្ឋាន​យ៉ា​ងសំ​ខាន់​ ដែ​ល​អាចទ្រទ្រ​ង់ ​និង​ត្រូ​វឆ្លើ​យត​ប​ទៅនឹង​ស​ម្ទុះ​​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​ សង្គម​រប​ស់ក​ម្ពុជា​ ដែល​មាន​ការ​រីកចម្រើន​ជាលំដាប់​ឥត​ឈប់ឈរ​ពី១​ឆ្នាំទៅ​១​ឆ្នាំ។​

បើតាមលោក ផៃ ស៊ីផាន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្ត្រី និង​ជាប្រធាន​អង្គភាព​អ្នក​នាំពាក្យ​រាជ​រដ្ឋាភិ​បាល បាន​​ឱ្យដឹង​ថា សេចក្តី​ព្រាង​ច្បាប់​នេះត្រូ​វ​បាន​ផ្ដួចផ្តើម​រៀបចំ​ដោយ​អតីត​ក្រសួង​ឧស្សាហ​កម្ម និង​សិប្បកម្ម ចាប់​តាំងពី​ឆ្នាំ​២០១៦ និង​បាន​ពិភាក្សា កែ​សម្រួល​ជា​បន្ត​បន្ទាប់​ នៅក្នុង​អាណត្តិ​ក្រសួង​ឧស្សា​ហ​កម្ម វិទ្យា​សាស្រ្ត​បច្ចេក​វិទ្យា និង​នវានុ​វត្តន៍ ដោយ​មាន​ការគាំទ្រ​ក្នុងជំហាន​ដំបូង​ ពីទីភា្នក់​ងារ សហ​ប្រតិបត្តិ​ការ​អន្តរ​ជាតិ​នៃប្រទេ​ស​ជប៉ុន (JICA)។

លោក ​ផៃ ស៊ីផា​ន ​បញ្ជាក់​ថា សេចក្តី​ព្រាង​ច្បាប់​នេះ នឹង​ឆ្លើយ​តប​ក្នុង​បរិបទ​នៃការ​រីក​ចម្រើ​ន​របស់​សង្គម ដោយ​​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ ទាម​ទារឱ្យ​មាន​នូវ​​ការពង្រឹង​ការ​គ្រប់​គ្រង​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​ធានា​ដល់​ការ​ផ្ត​ល់សេវា​ផ្គត់​ផ្គង់​ទឹកស្អា​ត ដែល​ត្រូវ​អនុ​លោម​ទៅតាម​លក្ខខណ្ឌ​គោល​៤​យ៉ាង គឺទឹក​ស្អាតត្រូវ​មានគុណ​ភាព សុវត្ថិ​ភាព និរន្ត​រ​ភាព និ​ងតម្លៃ​​ស​មរម្យ ​ដើម្បី​បំពេញ​តម្រូវ​ការ​ប្រើប្រាស់​ក្នុ​ង​ជីវភាព​រស់​នៅ​រប​ស់ប្រ​ជាពល​រ​ដ្ឋ ការលើ​កកម្ពស់​សុខុ​មាលភា​ពសា​ធារ​ណៈ ​និង​ការ​ឆ្លើយ​តប​ទៅនឹង​តម្រូវ​ការ​ខាង​ផ្នែក​ផលិត​កម្ម អាជីវកម្ម ​សេវាកម្ម​លើគ្រប់​វិស័យ​​ក្នុង​សង្គម​ជាតិទាំង​មូល​។

ទោះ​ជាយ៉ាង​ណាក្ដី ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ត្រូវ​ឆ្លង​កាត់​ដំណាក់​កាល​ដេញ​ដោល​នៅ​​រដ្ឋ​សភា ​និងនៅព្រឹទ្ធ​សភា​បន្ត​ទៀត​ ​ខណៈ​ដែល​កាល​បរិច្ឆេទ​នៃស​ម័យ​ប្រជុំ​រដ្ឋ​ស​ភាដើម្បី​ធ្វើការ​ពិ​​ភាក្សាលើ​សេ​ចក្ដី​ព្រាង​ច្បាប់​នេះមិ​នទាន់​ត្រូវ​បានកំ​ណត់នៅ​ឡើយ​៕