The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួងអប់រំ និង​ភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​នឹង​បន្ត​កិច្ច​សហការ​ជាមួយគ្នា ពិសេស ការ​ផ្តោត​លើ​បរិវត្តន៍កម្ម​អប់រំ

ក្រសួងអប់រំ និង​ភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​នឹង​បន្ត​កិច្ច​សហការ​ជាមួយគ្នា ពិសេស ការ​ផ្តោត​លើ​បរិវត្តន៍កម្ម​អប់រំ

Content image - Phnom Penh Post
លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក Joseph Scheuer អ្នក​សម្រប​សម្រួល​អង្គការ​សហប្រជាជាតិ​ថ្មី​ប្រចាំ​នៅ​កម្ពុជា។

ក្រសួងអប់រំ និង​ភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​នឹង​បន្ត​កិច្ច​សហការ​ជាមួយគ្នា ពិសេស ការ​ផ្តោត​លើ​បរិវត្តន៍កម្ម​អប់រំ

ភ្នំពេញៈ ភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ នឹង​បន្ត​កិច្ច​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា តាម​រយៈការ​រៀបចំ​ក្រប​ខ័ណ្ឌ​ជំនួយ​អភិវឌ្ឍ​របស់​អង្គការ​សហប្រជាជាតិ (UNDAF) ឆ្នាំ ២០២៣-២០២៨ ដែល​នឹង​ត្រូវ​ពិភាក្សា​យ៉ាង​ទូលំទូលាយ ពិសេស ការ​ផ្តោត​លើ​បរិវត្តន៍​កម្ម​អប់រំ ដែល​បាន​អនុម័ត​ដោយ​អង្គការ​សហប្រជាជាតិ កាល​ពី​ខែ​កញ្ញា ឆ្នាំ ២០២២ ផ្តោត​លើ​ការ​អប់រំ ការ​ចូលរួម​របស់​យុវជន ការ​ដោះស្រាយ​បញ្ហា​យេនឌ័រ ការ​អភិវឌ្ឍ​សមត្ថភាព។ នេះ​បើ​យោង​តាម​ក្រសួង​អប់រំ យុវជន និងកីឡា កាល​ពី​ថ្ងៃទី ២០ ខែ​មករានេះ។

ក្រសួងអប់រំ ក៏​បាន​ឱ្យ​ដឹង​ផងដែរ​ថា លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក Joseph Scheuer អ្នក​សម្រប​សម្រួល​អង្គការ​សហប្រជាជាតិ​ថ្មី​ប្រចាំ​នៅ​កម្ពុជា។

កិច្ច​ពិភាក្សា​នេះ បាន​ផ្តោត​ទៅ​លើ​កិច្ច​សហប្រតិបត្តិ​រវាង​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ ជាមួយ​ក្រសួង អប់រំ យុវជន និងកីឡា កន្លងមក​ដែល​បាន​ចូលរួម​អភិវឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា ស្រប​ទៅ​នឹង​កំណែ​ទម្រង់​វិស័យ​អប់រំ។ ក្នុង​នោះ​រួមមាន៖ ការ​អភិវឌ្ឍ​សមត្ថភាព​គ្រូ​បង្រៀន ​ការ​សិក្សា​នៅ​ថ្នាក់​ដំបូង​នៃ​បឋម​សិក្សា ការ​អប់រំ​សុខភាព ការ​បណ្តុះ​បណ្តាល​ជំនាញ​សម្រាប់​យុវជន ការ​រៀបចំ​គោល​នយោបាយ និង​ការ​រៀបចំ​ផែនការ ការ​អភិវឌ្ឍ​សមត្ថភាព​ជាពិសេស ការ​ដោះស្រាយ​លើ​ការ​សិក្សា​នៅ​ពេល​មាន​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ១៩ ផងដែរ៕

អត្ថបទគួរចាប់អារម្មណ៍