ភ្នំពេញៈ ក្រសួង​សុខាភិបាល​កម្ពុជា​ប្រកាស​មិនមាន​ការរក​ឃើញ​អ្នកឆ្លង​ជំងឺ​កូវីដ១៩ ​ថ្មី​ទេ ​ប៉ុន្តែ​មាន​អ្នកជា​សះ​ស្បើយ​ថ្មី​ចំនួន​ ៦នាក់​ និង​មិនមាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​ទៀត​ឡើយ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃទី២២ ​ខែមករា ​ឆ្នាំ២០២៣ ​បានឱ្យដឹង​ថា ​ក្រសួង​រក​មិនឃើញ​អ្នកមាន​ជំងឺ​កូវីដ១៩ ​ថ្មី​ទេ​នៅ​ថ្ងៃទី២១ ​ខែមករា ​ប៉ុន្តែ​មាន​អ្នកជា​សះស្បើយ​ថ្មី​ចំនួន​៦នាក់ ​និង​មិនមាន​អ្នកស្លាប់​ដោយសារ​ជំងឺ​នេះ​ទៀត​ទេ។

​បើ​តាម​ក្រសួង​សុខាភិបាល​ គិត​ត្រឹម​ថ្ងៃទី​២២​ ខែមករា​នេះ ​ចំនួន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​ សរុប​មាន​ចំនួន​១៣៨ ៦៧៦នាក់ ​ចំណែក​ករណី​ជា​សះស្បើយ​សរុប​១៣៥ ៦១១នាក់ ​និង​ករណី​ស្លាប់​សរុប​ ៣ ០៥៦​នាក់។ រីឯ​ករណី​នាំចូល​ពី​ក្រៅ​ប្រទេស​ សរុប​មាន​ចំនួន ​២១ ២៤២នាក់​ និង​ករណី​អូមីក្រុង​ឆ្លង​ក្នុង​សហគមន៍​កើន​ដល់​១៦ ៨៥០នាក់​៕