ភ្នំពេញៈ​ ក្រសួង​សុខាភិ​បាល​កម្ពុជា​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​ ១៩ ថ្មី​ ម្នាក់បន្ថែម​ទៀត ​ប៉ុន្តែ​មិន​មាន​អ្នកជា​សះ​ស្បើយ​ថ្មី ឬ​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​ឡើយ​។

​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខា​ភិបា​ល​នៅ​ថ្ងៃទី ២៣​ ខែ មករា ឆ្នាំ ២០២៣​នេះ បាន​ឱ្យដឹ​ងថា ក្រសួង​រកឃើញ​អ្នក​មាន​ជំងឺ​កូ​វីដ​១៩ ថ្មី​ចំនួន ១​នាក់ ជា​ប្រភេទ​អូ​មី​ក្រុង ​និង​ត្រូវបាន​រកឃើញ​កូ​វីដ​១៩​ក្នុង​ករណី​ស្នើសុំ​វិញ្ញាបន​បត្រ​ចេញទៅ​ក្រៅប្រ​ទេស​។ ក្រសួង​បញ្ជាក់​ថា របាយ​ការណ៍​ថ្ងៃនេះ ​មិន​មាន​អ្នកជា​សះ​ស្បើយ​ថ្មី ឬ​អ្នក​ស្លាប់ អ្នក​ស្លាប់​ឡើយ​។

​បើតាម​ក្រសួង​សុខាភិ​បាល គិត​ត្រឹម​ថ្ងៃទី ​២៣​ ខែ មករា​ចំនួន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​កមាន​ចំនួន ១៣៨ ​៦៧៧ នាក់ ចំណែក​ករណី​ជា​សះស្បើយ​សរុប ១៣៥ ៦១១​ នាក់ និង ករណី​ស្លាប់​សរុប ៣ ០៥៦នាក់​។ រីឯ​ករណី​នាំចូល​ពី​ក្រៅ​ប្រទេស​សរុប​មាន​ចំនួន ​២១ ២៤២ ​នាក់ ​និង​ករណី​អូ​មី​ក្រុង​ឆ្លង​ក្នុង​សហ​គមន៍​កើន​ដល់ ១៦ ៨៥១​នាក់​៕