ភ្នំពេញៈ ស្ថាន​ទូតបារាំង​ និង​ក្រសួង​ការ​បរទេស​កម្ពុជា​ បាន​ចុះហ​ត្ថលេខា​លើសេចក្ដី​ថ្លែង​ការណ៍​​រួម​ស្តីពីការ​បង្កើត​យន្ដ​ការ​នៃកិច្ច​ពិគ្រោះ​យោបល់​នយោ​បាយ​ទ្វេភាគី ​រវាង​តំណាង​រដ្ឋមន្រ្ដី​ក្រសួង​ការ​បរទេ​សកម្ពុ​ជា និង​តំណាង​រដ្ឋមន្ដ្រីក្រ​សួងអឺរ៉ុប និង​ការ​បរទេស​បារាំង​ ដើម្បី​ពង្រឹង​កិច្ចសហ​ប្រតិ​បត្តិការ​បន្ថែម​ទៀត​។

លោក ចែម វីឌ្យ៉ា រដ្ឋលេខា​ធិការ​នៃក្រសួង​ការ​បរទេស​កម្ពុជា និង​លោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) ឯក​អគ្គរដ្ឋ​ទូត​បារាំង​ប្រចាំ​កម្ពុជា​បាន​ចុះ​ហត្ថ​លេខា​លើសេចក្តីថ្លែងការណ៍រួម​នេះនាថ្ងៃ​ទី ​២៣ ខែម​ករា។ ​

ក្រសួង​ការបរទេស​កម្ពុជា​បញ្ជាក់​តាម​ទំព័រ​ហ្វេស​ប៊ុក​ក្រោយ​ការ​ចុះហត្ថ​លេខា​នេះថា៖​ «យន្ត​ការ​នេះមា​នគោល​បំណង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​បន្ថែម​ទៀត ដែល​កើត​ចេញពី​ចំណង​មិត្តភាព​ជាយូរ​លង់​រវាងប្រទេ​សទាំ​ង២ ជាពិសេស​ទំនាក់​ទំនង​រវាង​ក្រសួង​ការ​បរទេស​ទាំង ​២ ​ក្នុង​ឋាន:ជាអ្នក​សម្រប​សម្រួល​ថ្នាក់​ជាតិ​»​។

ស្ថាន​ទូតបារាំ​ង​ប្រចាំ​កម្ពុជា​ បញ្ជាក់​ក្នុងហ្វេ​សប៊ុក​នាថ្ងៃ​ទី២​៣ ខែមក​រាថា​៖ ​«ការ​ពិគ្រោះ​យោប​ល់លើ​កទី​១ នឹ​ងធ្វើ​ឡើងនៅ​ថ្ងៃទី ៦​ ខែកុម្ភៈ នៅ​រាជធា​នី​ភ្នំពេ​ញ​។ នេះ​គឺជាជំ​ហាន​សំខា​ន់ថ្មី​មួយទៀ​ត ក្នុ​ងកា​រ​ពង្រឹ​ងទំ​នាក់​ទំន​ងរ​វាង​បា​រាំង និង​កម្ពុ​ជា»​។

ការ​ចុះហ​ត្ថ​លេខា​ធ្វើ​ឡើង​មុន១​ថ្ងៃ នៃ​ដំ​ណើរបំពេ​ញ​ទស្សនកិ​ច្ច​រប​ស់​លោក​ អូលីវេ្យ​ បិ​ច​ (Ol​i​vie​r ​B​ech​t​) រ​ដ្ឋមន្ត្រី​​ប្រតិ​ភូនៃ​ក្រសួ​ងអឺ​រ៉ុប ​និង​កា​រប​រទេ​ស​បារាំ​ង ទទួល​បន្ទុ​កពា​ណិជ្ជ​កម្ម​ក្រៅប្រ​ទេស​ ការ​ទាក់ទាញ​វិនិ​យោគិ​ន​ និ​ងជ​ន​ជាតិ​បារាំ​ង​នៅប​រទេ​ស​នៅកម្ពុ​ជារ​យៈពេ​ល២ថ្ងៃ​ ​នៅថ្ងៃទី​២៤​-២​៥​ ខែមក​រា។​ ដំណើ​រ​ទស្ស​នកិ​ច្ច​នេះគឺដើ​ម្បីព​ង្រឹង​កិច្ច​សហប្រ​តិ​បត្តិ​ការ​សេដ្ឋ​កិច្ច​រវា​ងប្រទេ​ស​បារាំ​ង ​និង​ក​ម្ពុជា​។

​ស្ថាន​ទូត​បារាំង​ប្រ​ចាំក​ម្ពុជា ប​ញ្ជា​ក់ក្នុង​សេច​ក្តីប្រ​កា​សព័ត៌​មា​ននា​ថ្ងៃ​ទី២​០ ​ខែ​មក​រា​ថា ដំណើ​រទស្ស​ន​កិច្ច​នេះ​បង្ហា​ញពី​ការ​ប្តេ​ជ្ញាចិ​ត្តកា​ន់តែ​ខ្លាំ​ងឡើ​ងៗ​រ​បស់​ប្រទេ​សបា​រាំង​នៅ​តំ​បន់​អាស៊ា​ន​ ដែ​លឆ្លុះ​បញ្ចាំ​ង​ឱ្យឃើ​ញ​តា​មរ​យៈកា​រចូ​លរួ​មរ​ប​ស់ប្រ​ធានាធិ​ប​តី​បារាំ​ងលោក​ អេ​ម៉ានុយ​អែល​ ម៉ា​ក្រុ​ង​ (​Em​ma​nu​el​ ​Ma​cr​on)​ ក្នុ​ងកិ​ច្ចប្រ​ជុំ​កំពូ​លប្រ​ទេស​ G​2​0 ​កាល​ពីចុង​ឆ្នាំ ២០​២២​ នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូ​នេស៊ី​] និង​កិច្ច​ប្រជុំ​សហ​ប្រតិបត្តិ​ការ​សេដ្ឋ​កិច្ចអា​ស៊ីប៉ា​ស៊ី​ហ្វិក (APEC) នៅ​ទីក្រុង​បាង​កក​ប្រទេ​ស​ថៃ​។

គួររំ​ឭ​កថា​ ក្នុងឱ​កាស​បុណ្យ​ជាតិ​​បារាំង ១៤​ កក្កដា ២០២២ លោក Pellet ថ្លែងថា ទំ​នាក់​ទំនង​ដែល​ផ្សា​រ​ភ្ជាប់ប្រទេស​បារាំង និង​កម្ពុជា ជា​ទំនាក់​ទំនង​ដ៏​យូរ​លង់ និង​ប្រកប​ដោយ​ទំនុក​ចិត្ត ហើយទំនាក់​ទំន​ងនេះ​​ចាក់​ឫស​យ៉ាង​ជ្រៅ​ទៅក្នុង​ប្រវត្តិ​សាស្រ្តដ៏​យូរ​លង់ប្រកប​ដោយ​ការ​ចែក​រំ​លែក ភាព​ស៊ី​ជ​ម្រៅ និង​សមាន​ចិត្ត​ដ៏​ពិតប្រាកដ​មួយ​តាម​រយៈហ្វ្រង់​កូ​ហ្វូនី។

លោកបន្តថា ក្នុង​ពេល​បច្ចុប្បន្ន ទំនាក់​ទំនង​នេះឆ្លុះ​បញ្ចាំង​ឱ្យឃើញតាម​រយៈកិច្ច​សហ​ប្រតិ​បត្តិការ​ឥត​ងាករេ និង​រស់​រវើក ដែល​បែរ​ឆ្ពោះ​ទៅកាន់​អនា​គត និង​បញ្ហា​ប្រឈម​នា​នា ដោយ​ផ្តោត​លើអាទិភាព​សំខាន់ៗ​មាន​ដូច​ជា ការបណ្តុះ​បណ្តា​ល​ធន​ធាន​មនុស្ស ការ​តស៊ូដើ​ម្បី​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរ​ភាព ដែលឆ្លើ​យត​ប​ទៅ​នឹង​តម្រូ​វ​ការ​នៃកា​រ​ប្រយុទ្ធ​ប្រឆាំង​បម្រែ​បម្រួល​អាកាស​ធាតុ និ​ង​ការ​ការពារ​ជីវចម្រុះ តួ​នាទី​ដ៏​សំខាន់​នៃ​វប្បធ​ម៌ និង​ការ​លើកក​ម្ពស់​បេតិក​ភណ្ឌ​កម្ពុជាដ៏​សម្បូរ​បែប។​

លោក Pellet ថ្លែងថា៖«ទំនាក់​ទំនង​រវាង​ប្រទេស​យើងទាំ​ង២ ​ត្រូ​វ​បាន​ទ្រទ្រង់ផងដែរ​​ដោយស​ហគ​មន៍​បារាំង​មួយ ដែល​មាន​ភាពស​ក​ម្ម និ​ង​ធ្វើស​មាហ​រ​ណ​កម្ម​បាន​យ៉ាង​ល្អ​ប្រសើរ ដែល​ខ្ញុំសូមវា​យតម្លៃ​ខ្ពស់​។ នៅ​ពេល​ដែល​​ខ្ញុំបាន​ទៅជួបស​ហគមន៍​បារាំ​ង ខ្ញុំ​សង្កេត​ឃើញ​ថា ជ​ន​ជាតិ​បារាំង​ ទាំង​បុរស និង​ស្ត្រី មាន​ភាព​រស់​រ​វើក ដោយ​ការ​ស្រលាញ់ចូ​ល​ចិត្តប្រ​ទេស​កម្ពុ​ជា ស្រលាញ់​វប្ប​ធម៌​នៃប្រ​ទេស​នេះ និង​មាន​ភាព​រីករាយ​ក្នុង​ការ​រស់​នៅ​ប្រទេស​កម្ពុជា​»៕