ភ្នំពេញៈ ក្រសួង​ការប​រទេ​ស​កម្ពុជា បាន​ចេញ​សេច​ក្តីថ្លែង​ការ​ណ៍ប​ដិសេធ​ និ​ងច្រា​នចោ​ល ខ្លឹម​សា​រព័ត៌មា​ន​ ដែ​លចុះ​ផ្សា​យ​ថា​ ក​ម្ពុជា​បា​ន​ផ្តល់​ជំនួ​យយោ​ធាដ​ល់អ៊ុ​យ​ក្រែន ​ពាក់​ព័ន្ធ​ការ​ផ្តល់​ជំនួយប​ណ្តុះ​បណ្តាល​បច្ចេ​កទេ​សដោះ​មីន​​របស់​កម្ពុ​ជា​ដល់​អ៊ុយ​ក្រែន។

នៅយប់​ថ្ងៃទី​ ២៤​ ខែម​ករា​ ឆ្នាំ ២​០២​៣ ក្រ​សួង​ការ​បរទេស​ និ​ងសហប្រ​តិ​បត្តិកា​រអ​ន្តរជា​តិ បាន​ចេញ​សេច​ក្តីថ្លែ​ង​​ការណ៍​ច្រាន​ចោល​ខ្លឹម​សារ​ចុះផ្សាយ​រប​ស់គ​ណ​នីឆាណែ​ល ​Telegram មួយ​ឈ្មោះថា​ «​Demografiya upala» ដែល​បាន​ចុះផ្សា​យព័ត៌​មានមា​នខ្លឹ​មសា​រថា កម្ពុជា​ស្ថិត​ក្នុងក្រុ​ម​ប្រទេស​បាន​ផ្តល់ជំ​នួយ​យោធាដ​ល់អ៊ុ​យ​ក្រែ​ន ​ជុំវិ​ញកា​រណ៍ដែ​លកម្ពុ​ជាផ្តល់​ជំនួ​យផ្នែកប​ណ្តុះ​បណ្តាល​ដោះមី​នដ​ល់ភា​គីអ៊ុយ​ក្រែ​នកន្ល​ង​ទៅ។​

សេច​ក្តី​ថ្លែង​ការណ៍​រប​ស់ក្រ​សួងកា​រ​បរទេស​ បាន​បញ្ជា​ក់ដូ​ច្នេះថា៖ «កា​រស​ម្រេច​ចិត្ត​ផ្ដល់​ជំនួយ​ផ្នែ​កប​ណ្ដុះ ​បណ្ដាល​​ប​ច្ចេកទេ​ស​ដោះគ្រា​ប់​មីន ដល់​អ្នក​ដោះមី​នមក​ពីប្រទេ​សអ៊ុ​យ​ក្រែន នៅ​ក្នុ​ងប្រទេ​សក​ម្ពុជា​ គឺ​ក្រោម​កិ​ច្ចស​ប្រតិ​បត្តិ​ការ​ជាមួយ​អ​ង្គកា​រ JICA ដែ​លធ្វើ​ឡើង​ដោយ​ផ្អែកលើ​គោល​ការណ៍​ម​នុស្សធម៌​សុទ្ធ​សា​ធ ដូ​ចគ្នា​​ទៅ​នឹ​ងបេ​សក​កម្ម​រក្សា​ស​ន្តិភាព​នានា​រ​បស់​កម្ពុ​ជា ក្រោម​ឆត្រ​អង្គកា​រស​ហ​ប្រជាជាតិ​ នៅ​ក្នុង​តំប​ន់អា​ហ្វ្រិ​ក ​និ​ងម​ជ្ឈិ​មបូ​ព៌ា​ដូច្នោះ​ដែរ​»។​

ក្រ​សួង​ការ​បរ​ទេ​សបា​នស្នើ​ឱ្យ​ប​ណ្តាញឆា​ណែល​ព័ត៌​មា​ន Telegram «Demografiya upala» ធ្វើកា​រ​កែតម្រូវ​ខ្លឹម​សារ​ដែលខ្លួ​នចុះ​ផ្សាយឡើ​ង​វិញ ដែល​ក្រសួ​ងការប​រទេ​សចាត់​ទុកឆា​ណែល​នេះគ្មាន​វិជ្ជា​ជីវៈ​ មិ​នមា​នស្ថា​ប័ន​ត្រឹម​ត្រូវ​ ប៉ុន្តែ​ការ​ផ្សាយនេះ​បាន​ជះឥទ្ធិ​ពល​អវិ​ជ្ជមា​នដ​ល់ប្រទេ​សក​ម្ពុជា​ ក្នុងនា​មជា​ប្រទេ​ស​​អព្យា​ក្រឹត​ក្នុង​នយោ​បាយ​កា​របរ​ទេ​ស និង​ជាប្រ​ទេស​ស្រឡា​ញ់ស​ន្តិ​ភាព ​មិន​គាំ​ទ្រកា​រ​ដោះស្រាយ​ប​ញ្ហា​​ដោយ​អំពើ​ហិង្សា​និ​ងស​ង្គ្រា​ម។

គួរ​បញ្ជា​ក់​ថា កាល​ពី​ពេល​ថ្មីៗនេះ ​ក​ម្ពុជា​បាន​ផ្តល់​វគ្គ​បណ្តុះប​ណ្តា​លរ​យៈ ១​ ស​ប្តាហ៍ ​ដល់​ភាគី​អ៊ុយ​ក្រែន​លើការ​ហ្វឹក​ហ្វឺន​ដោះ​មីន​នៅច​ម្ការ​មីន​ជាក់​ស្តែង ក្រោម​ការ​ស​ហការ​ពី​អ្នកជំ​នាញ​រប​ស់អង្គ​កា​រស៊ីម៉ា​ក់ (CMAC​) ​និងអា​ជ្ញា​ធរ​មីន​កម្ពុ​ជា ​ព្រ​មទាំ​ងភា​គីជ​ប៉ុន​ដោយអ​ង្គ​ការ JICA ដែ​លអា​ច​ឆ្លើយ​តប​ទៅ​នឹង​ស្ថាន​ភាព​ នៅ​ប្រទេ​ស​អ៊ុយ​ក្រែ​នផ​ងដែ​រ ដូ​ច​ជាក​ម្លាំង​ជំនា​ញបោ​សស​ម្អាត​មី​នដោ​យគ្រឿ​ងច​ក្រ ​និ​ងក​ម្លាំង​ជំ​នាញ​បោស​​សម្អា​ត​មីន​ ដោ​យ​ការ​ប​ញ្ជា​សុន​ខ ហើ​យសិ​ក្ខា​កាម​អ៊ុយ​ក្រែនបា​ន​ចុះអនុ​វត្ត​តាម​ប​ណ្តាខេ​ត្តនា​នាដូ​ច​ជា ​ខេ​ត្តកំ​​ពង់​ឆ្នាំង​ ​ខេត្ត​សៀម​រា​ប ​និង​ខេ​ត្តបា​ត់ដំប​ងជា​ដើ​ម។​ រដ្ឋាភិ​បា​លក​ម្ពុ​ជា​បញ្ជាក់​ថា ​កិច្ច​ការ​នេះ​គឺ​ជា​ការងារ​មនុស្សធម៌​សុទ្ធ​សាធ​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ​ថុង ម៉េង​ដាវិត អ្ន​ក​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​មេគង្គ​សម្រាប់​សិក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុ​វិស័យ​អាស៊ី​ (AVI)​ និងជា​អ្នក​ជំនាញ​ផ្នែកកា​រទូតស​ន្តិសុ​ខ ​យល់ថា​ ការចុះ​ផ្សាយ​ព័ត៌​មាន​​រ​បស់​បណ្តា​ញឆា​ណែ​ល ​Telegram «Demografiya upala» ដែល​ថា កម្ពុជា​ផ្តល់​ជំនួ​យយោធា​ ដ​ល់អ៊ុយ​ក្រែន​​ ​ជាកំហុ​ស​ធ្ងន់​ធ្ង​រមួយ ខ​ណៈក​ម្ពុជា​តែ​ងគោរ​ពគោ​ល​ការណ៍​និង​ច្បាប់អន្ត​រ​ជាតិ ​សំដៅថែ​រ​ក្សា​​ស​ន្តិភា​ព​ក្នុ​ងតំ​បន់​និង​ពិភ​ពលោ​ក មិន​គាំទ្រ​ឡើយ​កា​រប្រើស​ង្គ្រាម​ជាម​ធ្យោបា​យដោះ​ស្រាយប​ញ្ហា។​

លោក​​ ថុង ម៉េង​ដាវិត គូស​បញ្ជាក់​ដូច្នេះ​ថា​៖ «កម្ពុជា​យល់​ច្បាស់​អំពី​គុណ​តម្លៃស​ន្តិភា​ព ដូច​នេះបា​នជា​ការ​ចោទ​ ប្រកា​ន់រ​បស់ប​ណ្តា​ញព័ត៌​មាន​ Demografiya Upapa គឺគ្មានមូ​លដ្ឋាន​ច្បាស់​លាស់ និង​មាន​ចេត​នាច​ង់មួល​ បង្កា​ច់និ​ងបង្ខូ​ច​ឈ្មោះកម្ពុជា​ និ​ងអា​ចធ្វើ​​ឱ្យប៉ះពា​ល់ដល់ទំ​នាក់ទំន​ងក​ម្ពុជា​និង​រុ​ស្សី»។​

​លោក ថុ​ង ​ម៉េងដា​វិត​ បន្ថែ​មថា​ កិច្ច​ការ​ដែលក​ម្ពុជា​បញ្ជូន​ភ្នាក់​ងារជំនាញ​មីនទៅអ៊ុ​យក្រែ​ន និ​ងកា​រផ្តល់​កា​រប​ណ្តុះ​​បណ្តា​ល​​ផ្នែក​ដោះ​​មីន​ដល់​អ៊ុយក្រែ​នជា​ជំនួ​យមនុ​ស្សធម៌​ ដែ​លបង្ហា​ញពី​ទឹក​ចិ​ត្ត ​និងកា​រប្តេ​ជ្ញារ​បស់​កម្ពុជា ក្នុងគោល​ដៅ​ជួយ​ប្រជាជន​អ៊ុយ​ក្រែន ឱ្យចៀស​ផុត​និង​មាន​សុខ​សុវត្ថិភាព​ពីកាក​សំណល់​សង្គ្រាម​ ដែល​កម្ពុជា​ធ្លា​ប់បា​នឆ្ល​ងកា​ត់។​

សម្រាប់​លោក ​រីម សុខវី សហ​ស្ថាប​និក The Thinker Cambodia និងជា​អ្នក​តាម​ដាន​បញ្ហា​នយោ​បាយ អន្តរ​ជាតិ ថ្លែង​ថា ការ​បញ្ជូន​អ្នក​ជំនា​ញ​របស់​កម្ពុជា​សម្រាប់​ការ​ដោះ​មីន និង​ការផ្តល់​វគ្គ​បណ្តុះ​បណ្តាល​ដោះ​មីន​សម្រាប់​អ៊ុយ​ក្រែន ជាជំនួយ​មនុស្ស​ធម៌ ។ លោក​ថា ការផ្សព្វ​ផ្សាយព័ត៌​មាន​ក្នុងខ្លឹម​សារ​កម្ពុជា​ផ្តល់​ជំនួយ​យោធា​ដល់​អ៊ុយ​ក្រែន ជាបញ្ហាធំ​សម្រាប់​កម្ពុជា ព្រោះ​កម្ពុជា​ប្រកាស​ជាប្រទេស​អព្យាក្រឹត​ស្រប​តាម​រដ្ឋធម្ម​នុញ្ញ ដោយ​មិន​អនុញ្ញាត​ឱ្យភាគី​បរទេស​ណា​មួយ ដាក់​កម្លាំង​យោធា​លើទឹក​ដី​ខ្លួន ឬដាក់​កម្លាំង​យោធា​ខ្លួន​លើទឹក​ដីប​រទេស​នោះ​ដែរ​។

លោក​ រីម សុខវី គូស​បញ្ជាក់​ថា៖ «ទោះបី​ជា​ជម្លោះ​រវាង​ភាគី​អ៊ុយក្រែន-រុស្ស៊ី ក៏ពិត​មែន ប៉ុន្តែ​នៅពេល​មាន​ការ​ចុះ​ផ្សាយ​ថា កម្ពុជា​គាំទ្រ​ជំនួយ​យោធា​ណាមួយ​ដល់អ៊ុយ​ក្រែន វាមាន​ន័យ​ថា គេនឹង​ចាត់​ទុកកម្ពុជា​ ចេញ​មុខ​ដោយ​​ផ្ទាល់​ក្នុង​ការ​ប្រឈម​មុខ​ជាមួយ​រុស្ស៊ី ក្លាយ​ជា​សត្រូវ​នឹង​រុស្ស៊ី ដែល​ផ្ទុយពីអ្វីដែល​កំពុង​កើត​ឡើង​​សម្រាប់​ទំនា​ក់ទំ​នង​ក​ម្ពុ​ជា-រុស្ស៊ី ហើយ​វាបង្ហាញ​ថា កម្ពុជា​ដើរ​ខុស​ចាក​ឆ្ងាយ​ពីរ​ដ្ឋធ​ម្មនុញ្ញ​រប​ស់ខ្លួន​ទៅទៀ​ត»​។​

កាលពី​ថ្ងៃទី ​១ ខែវិ​ច្ឆិកា ឆ្នាំ​ ២០២២ កន្លះ​ខែមុន​កម្ពុជា​ធ្វើជាម្ចាស់​ផ្ទះ កិច្ចប្រ​ជុំកំពូលអា​ស៊ានលើ​កទី​៤​០ និង​៤១ និង​កិច្ច​ប្រជុំ​ពាក់​ព័​ន្ធ លោក​នាយករ​ដ្ឋ​មន្ត្រី ហ៊ុ​ន ​សែន បាន​និយា​យតា​ម​ទូរស័​ព្ទជា​មួយ​លោក​ប្រធា​នាធិ​ប​តី អ៊ុយ​ក្រែន​ វ៉ូឡូឌី​មៀរ ហ្សេឡេ​នស្គី​​ (Volodymyr Zelensky) ​ដែល​លោក ហ៊ុ​ន ​សែន ថា​ អាចនឹ​ងមា​នទ​ស្សន​កិច្ច​​​ទៅ​អ៊ុយ​ក្រែន​​​ក្នុង​ពេល​វេលា​សមស្រ​មណា​មួយ​ព្រមទាំងមា​ន​កិច្ចព្រ​មព្រៀ​ងផ្លា​ស់​ប្តូរ​ឯក​អគ្គ​រាជ​ទូត​/​អគ្គ​រដ្ឋ​ទូត​​ទៅវិញ​ទៅ​មក​ និង​ជំនួ​យ​មនុស្ស​ធម៌​នា​នា បូក​រួ​ម នឹង​ជំនួ​យផ្នែ​កដោះ​មីន​ ជាដើម​ផង​៕