ភ្នំពេញៈ ​ក្រសួង​សុខាភិបាល​កម្ពុជា​ប្រកាស​រកឃើញ​ អ្នកឆ្លង​មេរោគ​កូវីដ ១៩ ​ថ្មី ​ចំនួន​ ២ នាក់​បន្ថែម​ទៀត ​ខណៈ​អ្នក​ជាសះ​ស្បើយ​ថ្មី​ចំនួន​ ១ នាក់​ ប៉ុន្តែ​មិន​មាន​អ្នកស្លាប់​ដោយ​សារ​ជំងឺ​នេះ​ទៀត​ឡើយ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ​នៅ​ថ្ងៃទី ២៦ ​ខែមករា​នេះ ​បានឱ្យដឹង​ថា ​ក្រសួង​រកឃើញ​អ្នកឆ្លង​ជំងឺ​កូវីដ ១៩​ ថ្មី ​ចំនួន ​២ នាក់​បន្ថែម​ទៀត ​ដែល​សុទ្ធតែ​ប្រភេទ​អូមីក្រុង​ឆ្លង​ក្នុង​សហគមន៍ ​មិនមែន​ជាករណី​ស្នើសុំ​វិញ្ញាបនបត្រ​ចេញទៅ​ក្រៅ​ប្រទេស​ទេ។ ​ក្រសួង​បញ្ជាក់ថា​ របាយ​ការណ៍​ថ្ងៃនេះ ​មាន​អ្នកជា​សះ​ស្បើយ​ថ្មី ​១ នាក់ ​និង​គ្មាន​អ្នក​ស្លាប់​ឡើយ។

​បើ​តាម​ក្រសួង​សុខាភិបាល​ គិត​ត្រឹម​ថ្ងៃទី​ ២៦​ ខែមករា​នេះ ​ករណី​ឆ្លង​ជំងឺ​កូវីដ ១៩​ សរុប​មាន​ចំនួន​ ១៣៨ ៦៨១ នាក់ ​ចំណែក​ករណី​ជាសះ​ស្បើយ​សរុប​ ១៣៥ ៦១៥ នាក់ ​និង​ករណី​ស្លាប់​សរុប​ ៣ ០៥៦ នាក់​។ រីឯ​ករណី​នាំចូល​ពី​ក្រៅ​ប្រទេស​ សរុប​មាន​ចំនួន ​២១ ២៤៣ នាក់ ​និង​ករណី​អូមីក្រុង​ឆ្លង​ក្នុង​សហគមន៍​មាន​ចំនួន​ ១៦ ៨៥៤ នាក់​៕