ម​ណ្ឌ​លគិ​រីៈ​ ក្រសួ​ងក​សិក​ម្ម រុក្ខា​ប្រមា​ញ់ និង​នេសា​ទ​ និងអ​ង្គកា​រ​ដៃគូ​ រួមនឹ​ងស្ថា​ប័ន​​ពាក់​ព័ន្ធ​បាន​ដាក់​ឱ្យ​ដំណើ​រការ ​សួ​នប​ច្ចេក​វិទ្យា​ក​សិក​ម្ម ​នៃម​ជ្ឈម​ណ្ឌល​ឧត្ត​មភាព​ប្រពល​វប្ប​កម្ម​កសិ​កម្ម​និ​រន្ត​រភាព និ​ងអា​ហា​រូ​បត្ថម្ភ (ស៊ីសេន) ​ស្ថិតក្នុ​ងក្រុ​ងសែ​ន​មនោ​រម្យ​ ​ខេត្ត​មណ្ឌ​ល​គិរី​ ​ដើម្បី​លើក​ម្ព​ស់កា​រស្រា​វជ្រា​វិ​ស័យ​កម្ម​សិ​កម្ម​។​

​ពិធី​សម្ពោ​ធ​សួន​បច្ចេ​ក​វិទ្យាក​សិ​កម្ម​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃទី​២៦​ មករា ឆ្នាំ២​០២​៣​ ក្រោមអ​ធិ​ប​តីភា​ព​លោក ឌិ​ត ​ទីណា​ រ​ដ្ឋម​ន្រ្តី​ក្រសួ​ងក​សិ​កម្ម​ រុ​ក្ខា​ប្រមា​ញ់ និ​ងនេ​សា​ទ និង​លោក​ W​.Patrick Murph​y ​ឯកអ​គ្គ​រដ្ឋ​ទូត​សហ​រដ្ឋ​អា​មេរិ​កប្រ​ចាំក​ម្ពុ​ជា ​រួមជា​មួ​យនឹ​ងតំ​ណា​ងទី​ភ្នាក់​ងា​រស​ហ​រដ្ឋ​អា​មេរិ​ក​សម្រាប់​កា​រអ​ភិ​វឌ្ឍន៍​អ​ន្តរជាតិ (USAID​) ​ប្រចាំ​នៅក​ម្ពុ​ជា។​

យោ​ង​តាម​ក្រសួ​ងកសិ​ក​ម្ម ឱ្យដឹងថា សួ​នប​ច្ចេកវិ​ទ្យាក​សិក​ម្មនេះ​ ត្រូវបា​ន​ប​ង្កើត​ឡើង ​ក្នុ​ង​គោល​បំណ​ងជា​ថ្នា​លស​​ម្រាប់​រៀន​សូត្រ​របស់​កសិករ​និង​តួអង្គ​ពាក់​ព័ន្ធ, ជាទី​តាំង​សម្រាប់កា​រ​ស្រាវជ្រាវ, ជាថ្នាល​សម្រាប់​កម្ម​វិធីហា​ត់ការ​កសិកម្ម​ ដ​ល់និ​ស្សិត​និង​ក​សិករ, ជាកម្មវិធី​សហ​ការអ​នុវ​ត្ត​ស​កម្មភា​ពជា​មួយដៃគូ និង​ជាវេ​ទិ​កាភ្ជាប់​ទំនា​ក់​ទំនងជា​មួយ​វិស័​យឯ​កជ​ន​។

ក្រ​សួង​បា​ន​បន្តថា ​៖ ​«សួន​បច្ចេ​កវិទ្យា​កសិ​កម្ម​នេះ​ដែរ ស្ថិ​ត​ក្នុង​ទីធ្លាម​ន្ទីរ​កសិ​ក​ម្ម រុក្ខាប្រមា​ញ់​ និ​ងនេ​សា​ទ ខេត្តម​ណ្ឌល​គិរី​ ទើ​បតែចា​ប់​ផ្តើ​ម​រៀ​​បចំ​សក​ម្មភា​ព​ប៉ុន្មា​នខែ​ចុ​ងក្រោ​យនេះ​ ដែលទា​មទា​រនូ​វ​ការ​រៀបចំ និង​កែល​​ម្អ​បន្ថែម​ទៀត​ ​ដើម្បី​ក្លាយ​ជា​ទី​​តាំង​កាន់​តែប្រ​សើរ​មួយ​ស​ម្រា​ប់ចូ​ល​រួ​ម​ និ​ងប​ម្រើជា​ផ​លប្រយោ​ជន៍​ដល់​ការ​អ​ភិវ​ឌ្ឍ​វិស័​យក​សិក​ម្ម​នៅ​ប្រទេ​​ស​កម្ពុ​ជា​»។​

​បើ​តាម​ក្រសួ​ង​ដ​ដែល​នេះ​ សាកលវិ​ទ្យា​ល័យភូ​មិ​ន្ទក​សិកម្ម បាន​ចុះម​កស​ហកា​រ​ជាមួយ​មន្ទី​រក​សិក​ម្ម ​ខេត្ត​មណ្ឌ​ល​គិ​រីនេះ​ជា​ច្រើន​ឆ្នាំម​ក​​ហើយ​ ក្នុ​ងកា​រស្រា​វជ្រា​វ​ពីសក្តា​នុពល​នៃដំណាំដំ​ឡូងបា​រាំង និង​បានជួ​យបណ្តុះ​បណ្តាល​ប្រជាកសិ​ករធ្វើផ​លិត​កម្ម​ដំណាំ​ដំ​ឡូ​​ង​​បារាំ​ង​​បាន​ដោយ​ជោ​គជ័​យ ​និងបា​ន​ជួ​យប​ណ្តុះប​​ណ្តាល​​ប្រធា​នម​ន្ទី​រក​សិក​ម្ម ធ្វើ​កា​រស្រា​វជ្រា​វ​និក្ខេ​ប​បទ​ លើ​ដំណាំ​ដំឡូ​ង​បារាំ​ងប​ញ្ច​ប់កា​រ​សិ​ក្សា​ថ្នាក់​ប​ណ្ឌិត​។

យោ​ង​តាម​សេច​ក្តីប្រ​កាស​ព័​ត៌មា​នរប​ស់ស្ថា​នទូ​តអាមេ​រិក​ប្រចាំ​កម្ពុ​ជា​កា​ល​ពី​ថ្ងៃទី​២៦ ខែមករា ​បា​ន​ឱ្យដឹងថា ​ USAID ​បា​នផ្ត​ល់មូល​និ​ធិ​លើគម្រោ​ង​រៀប​ចំសួ​នប​ច្ចេក​វិ​ទ្យាក​សិក​ម្ម​ នៃមជ្ឈ​មណ្ឌ​ល​ឧត្ត​ម​ភា​ព​ប្រព​លវ​ប្ប​កម្ម​ក​​សិក​ម្ម​និរ​ន្ត​រភាព និង​អាហា​​រូប​ត្ថម្ភ (ស៊ីសេន) នេះ ដែលបង្កើត​ឡើង​ដោយសា​ក​លវិ​ទ្យាល័យ​ភូ​មិន្ទក​សិកម្ម ក្នុង​កា​រចា​ប់​ដៃគូ​ជាមួ​យ​ «​ ម​ន្ទីរ​ពិ​សោធ​ន៍ច្នៃ​ប្រឌិ​តអាំង​តង់​ស៊ីតេ​ប្រ​កប​ដោ​យនិ​រ​ន្តរ​ភាព» នៅសា​ក​ល​វិទ្យា​ល័យ​នៃរ​ដ្ឋ ​Kansas ​សហ​រដ្ឋ​អា​មេរិក​។​

សេ​ចក្តី​ប្រ​កាស​ព័ត៌​មា​ននេះ​បន្ត​ថា​ គោល​បំណ​ង​នៃមជ្ឈ​មណ្ឌ​ល​នេះ ដើម្បី​ជំរុ​ញ​ឱ្យមា​នការ​បង្កើ​តថ្មី​ក្នុ​ងវិ​ស័​យឯ​កជ​ន​ ស្រា​វ​ជ្រាវ​កសិ​ក​ម្ម ​សិក្សា​ ប​ណ្តុះប​ណ្តា​ល ​និងកា​រព​ង្រី​ក រួ​មជា​មួ​យនឹ​ងការក​សា​ង ស​មត្ថ​ភា​ពវិ​ស័យរ​ដ្ឋ ​និង​ឯក​ជ​ន​ តាមរ​យៈការប​ង្កើ​នកិ​ច្ចស​​ហកា​រ ​និ​ងចែ​ក​រំលែ​កចំ​ណេះដឹង​ដែល​ត្រូ​វបា​នផ្តោ​តលើ​កា​រលើ​កកម្ព​ស់ម្ហូ​ប​អាហា​រ និង​សុវ​ត្ថិ​ភាព​ចំណីអាហារ​ដែ​លមា​នជី​វ​ជាតិ​ក្នុ​ងប្រ​ទេ​សកម្ពុ​ជា។​

ប្រភព​ដដែល​បាន​ឱ្យដឹង​ដែ​រថា​ ស៊ីសេន បាន​ធ្វើកិច្ច​សហប្រតិ​បត្តិការ​ជាមួយ​នឹង​ស្ថាប័ន​ជាច្រើន ដើម្បី​បង្កើត​សួន​បច្ចេកវិទ្យា​កសិកម្ម ក្នុង​ទីតាំ​ង​​ជាយុទ្ធ​សាស្ត្រ សេដ្ឋ​កិច្ច មួយ​ចំនួន រួ​មមា​ន នៅក្នុង​ទីក្រុង​ភ្នំពេញ កំពង់​ចាម កំពង់​ធំ សៀម​រាប និង​បាត់​ដំបង។

សួនបច្ចេ​ក​វិទ្យា សម្រា​ប់ក​សិ​ក​ម្ម ​រួមជា​មួយ​នឹ​ងសួន​ថ្មី នៅក្នុង​ខេត្ត​មណ្ឌល​គិរីនេះ គឺជាម​ជ្ឈមណ្ឌល​សម្រាប់​អ្នកវិ​ទ្យា​សាស្ត្រ និងអ្នក​អនុវ​ត្ត ​ដើម្បី​អភិវឌ្ឍ, ធ្វើ​តេស្ត​, ​ការ​ប​ង្ហា​ញ និង​ចែ​ករំលែ​ក​ពីស​ក្តា​នុពល, បច្ចេក​វិទ្យាប​ង្កើតថ្មី​ ទៅនឹ​ងកា​រព​ង្រីក​វិ​សាល​ភាពប្រ​កប​ដោយ​ចី​រភាព និ​ង​ប្រែ​ក្លា​យប្រ​ព័​ន្ធក​សិ​ដ្ឋាន​។ ​

​ជា​មួយ​គ្នា​នេះ លោក Murphy ឯកអគ្គ​រដ្ឋទូ​ត​សហរ​ដ្ឋអា​មេរិ​ក ក៏​បា​ន​ថ្លែង​ដែរថា ៖ «​ខ្ញុំ​មាន​មោទនភាព​ចំពោះ​ការ​គាំទ្រសហរដ្ឋអាមេរិក ​ដែល​សាកលវិទ្យា​ល័យ​ផ្តល់​ដី ក្នុងការបង្កើត​សួន​ឧទ្យាន​ទាំងនេះ​ ដើម្បី​បង្ហាញ​ពី​បច្ចេកវិទ្យា​ច្នៃប្រឌិត​​ ដើម្បី​ជួយ​កសិករ​បង្កើន​ផលិតកម្ម និង​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ពួក​គេ»។

សាកល​វិទ្យាធិការ​នៃសា​កលវិ​​ទ្យាល័យភូ​មិ​ន្ទ​កសិក​ម្ម ​លោក ង៉ោ ប៊ុន​ថាន បានអ​បអរសា​ទរ​ចំពោះ​គម្រោ​ង CE SAIN ស​ម្រា​ប់ការផ្ទេ​រនិ​ង​ពង្រី​កបច្ចេ​ក​វិទ្យាក​សិកម្មរ​បស់​ខ្លួន។​

លោក​បាន​ថ្លែង​ថា ៖ «យើង​សូម​ថ្លែង​អំណរ​គុណដ​ល់ USAID សម្រាប់​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ និង​សាកល​វិទ្យាល័យ​ Kansas State ស​ម្រាប់​តួនាទី​សម្រប​សម្រួល​របស់​ខ្លួន​។ ជាមួយ​គ្នានេះ​យើង​សូម​លើក​ទឹក​ចិត្ត​យ៉ាង​មុត​មាំដល់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ដើម្បី​ធ្វើ​សមាហ​រណកម្ម​និរន្តរ​ភាព និង​ការផ្គត់​ផ្គង់​និង​ទិដ្ឋភាព​តម្រូវ​ការ​ជាធាតុ​ផ្សំស្នូល ​ទៅក្នុង​គម្រោង​អនាគ​តទាំង​អស់​ដែល​ត្រូវ​អនុវ​ត្ត​»។

លោក​ង៉ោ ប៊ុន​ថាន បន្ថែម​ទៀត​ថា តាម​រយៈ CE SAIN ការច្នៃ​ប្រឌិត​កសិកម្ម​ដែល​បាន​អនុវត្ត​ពីកា​រ​ស្រាវ​ជ្រាវ​តាម​បែប​វិទ្យា​សាស្ត្រ​នឹង​ផ្តល់​ជូនដល់​កសិករ​ក្នុង​ស្រុក​នៅក្នុង​ឧទ្យាន​បច្ចេក​វិទ្យា​កសិកម្ម​នេះ។​ និស្សិត អ្នក​ស្រាវ​ជ្រាវ វិស័យ​ឯក​ជន​និង​អ្នក​ពាក់​ព័ន្ធ​មាន​ចំណុច​ស្នូល​ក្នុង​កា​រ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​កសិករ​ដើម្បី​ស្តាប់​ដោយ​ផ្ទាល់​និងធ្វើ​សកម្ម​ភាព​លើតម្រូវ​ការ​បច្ចេក​វិទ្យា​របស់​កសិករ​ក្នុង​ខេត្ត​មណ្ឌល​គិរីនិង​ខេត្ត​ជិតៗ​