
គ្រូពេទ្យធ្វើតេស្តស្វែងរកមេរោគកូវីដ ១៩ នៅរាជធានីភ្នំពេញ នាពេលកន្លងទៅ។ រូបថត ហេង ជីវ័ន
ភ្នំពេញៈ ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីឆ្លងមេរោគកូវីដ ១៩ ចំនួន ២ នាក់បន្ថែមទៀត និងមានអ្នកជាសះស្បើយចំនួន ៣ នាក់ ប៉ុន្តែមិនមានរកឃើញករណីស្លាប់ទៀតទេ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល អ្នកឆ្លងមេរោគកូវីដ ១៩ សម្រាប់ថ្ងៃទី ២៦ ខែមករា កម្ពុជាបានរកឃើញករណីឆ្លងមេរោគកូវីដ ១៩ ក្នុងសហគមន៍ចំនួន ២ នាក់ និងមានអ្នកជាសះស្បើយពីជំងឺនេះចំនួន ៣ នាក់ផងដែរ។
គិតត្រឹមព្រឹកថ្ងៃទី ២៧ ខែមករា កម្ពុជាមានអត្រាឆ្លងមេរោគកូវីដ ១៩ សរុបចំនួន ១៣៨ ៦៨៣ នាក់ អ្នកជាសះស្បើយសរុបចំនួន ១៣៥ ៦១៨ នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦ នាក់៕