ភ្នំពេញៈ នា​ព្រឹត្តិការណ៍អង្គ​រស​ង្ក្រាន្ត​ក្នុ​ង​ខែមេសា ​ឆ្នាំ ២០២៣​ ក្រសួង​ទេ​ស​ចរណ៍​ មានគម្រោង​​រៀបចំក​ម្ម​វិធី​ជាច្រើន​នៅ​​​ក្នុង​កម្ម​វិ​ធីមួ​​យឈ្មោះ​ថា «ភូ​មិខ្ញុំ​» ​ដើម្បីប​ង្ហាញ​ពី​ស្នាដៃ​កូនខ្មែរ​ ទៅ​កាន់​ភ្ញៀ​វ​ទេសច​រ​ជាតិ​ និ​ងអន្តរជាតិ ដែល​នឹង​ប្រព្រឹត្ត​ទៅនៅ​រមណីយដ្ឋាន​អង្គរ ខេត្ត​សៀម​រាប​។

​បើតាម​ លោក សុខ សង្វា​រ​ អនុ​រដ្ឋ​លេខា​ធិការក្រ​សួ​ង​ទេស​ច​រណ៍​ ​និងជា​ប្រ​ធាន​គ​ម្រោង​កម្មវិ​ធី​ «ភូមិខ្ញុំ»​ បានឱ្យ​ដឹ​ងថា ​កាល​ពីថ្ងៃ​ទី​ ២៧ ខែមករា ​លោក​បាន​ដឹក​នាំប្រ​ជុំក្រុម​ការងារ​គ​ម្រោង​ភូមិ​ខ្ញុំ ដើម្បី​ពិនិ​ត្យ​វឌ្ឍ​ន​ភាព​នៃ​ការ​ រៀបចំ​គម្រោង។ ​

លោក​បញ្ជា​ក់​ថា ៖ «ភូ​មិ​ខ្ញុំ ឆ្នាំ​នេះ​ត្រូ​វបា​នគិ​ត​គូ​រ រៀប​ចំឡើ​ងដោយផ្ចិ​ត​ផ្ចង់​ និ​ងអ​ស្ចារ្យជាងឆ្នាំមុន​ៗ​ ដោ​យសារ​ឆ្នាំនេះ ជា​ខួ​ប១​០ឆ្នាំ នៃព្រឹ​ត្តិកា​​រណ៍អ​ង្គរ​ស​ង្ក្រាន្ត​ផង និង​ជា​ឆ្នាំ​ដែលប្រ​ទេស​ក​ម្ពុជា​ បានស​ម្រេ​ចរៀ​បចំ​ព្រឹត្តិការ​ណ៍​អ​ង្គរ​ស​ង្ក្រា​ន្តឡើង​វិ​ញ ក្រោយ​វិប​ត្តិកូ​វី​ដ១៩ ដែ​ល​បាន​រំ​ខាន​ដ​ល់​ការកម្សាន្ត​​​ស​ប្បាយ​រ​បស់​ប្រជាព​លរ​ដ្ឋក​ម្ពុ​ជា​​កន្ល​ង​ម​ក ហើយ​ក៏​ជាច​លករ​មួ​យ​ក្នុង​ការ​ទា​ក់ទាញ​ភ្ញៀ​វទេ​ស​ចរជា​តិ ​និង​អន្ត​រ​ជាតិ​ ​មក​ទស្សនា​នៅខេ​ត្តសៀ​ម​រាប​​​ក្នុង​ព្រឹ​​ត្តិកា​រ​ណ៍ដ៏​អ​ស្ចារ្យ​នេះផ​ង»។

លោក សុខ សង្វារ បាន​បញ្ជាក់​ទៀត​ថា​៖ «ភូ​មិខ្ញុំ​ ឆ្នាំនេះ​បាន​គ្រោងរៀ​ប​ចំ​ទស្សនីយ​ភាព​ ​៨ កម្មវិធី​សំខាន់​ៗគឺ​ ​តំបន់​ខួប ​១​០ ឆ្នាំ នៃភូមិ​ខ្ញុំ​ ដែល​ប្រមូល​ផ្តុំដោយ​វត្ថុយក្ស​ទាំង​អស់ឡើ​ងវិ​​ញដែល​ជាស្នា​ដៃ​កូ​ន​ខ្មែរ​ពិ​តៗ»។

គម្រោង​សំខា​ន់ៗ​ទាំង​នោះរួ​ម​មាន​៖ គម្រោង​ផ្ទះ​មរត​ក​ដូ​នតា ដែល​នឹង​បង្ហា​ញ​នូវ​កា​រសម្តែ​ង​ចាប៉ី​ដង​​វែង​ ពិ​ណ​បុរា​ណ ​តួអង្គ​លម្អិ​ត​ល្ខោន​ខោល​ កា​រប្រ​គំភ្លេ​ងខ្មែ​របុ​រាណ​ និងកា​រ​រាំក​ម្សាន្ត​ប្រជា​ប្រិយ​ដោយ ​ក្រុ​មស្គរដៃ​ផង​ដែរ។ គម្រោ​ងផ្ទះសេ​ដ្ឋី ក៏មាន​សក​ម្មភា​ពទា​ក់​ទាញ​ដូច​ជា ការ​ដ​ង្ហែក្បួ​នសេដ្ឋី​ក្នុ​ងភូ​មិ ការប្រ​កួ​តគុ​ន​ល្បុក្ក​តោ​​តំ​ណាង​ឱ្យក​ង​ការ​ពា​រលោ​កសេដ្ឋី សកម្មភាព​ប្រចាំ​ថ្ងៃរ​បស់​ភ​រិយា និង​អ្នក​ប​ម្រើក្នុង​ផ្ទះ​សេដ្ឋី​។​

គ​ម្រោង​ផ្ទះ​នំខ្មែ​រ ក៏ជាគ​ម្រោ​ង​មួយ​ដែ​ល​នឹ​ងទា​ក់ទាញ​មហា​​ជនផ​ងដែ​រ​។

លោ​ក សុខ សង្វារ បាន​បញ្ជាក់​ទៀត​ថា ជាមួយ​គ្នា​នេះ អ្នក​ជំនាញ​ធ្វើនំខ្មែរ ក៏នឹង​បង្ហាញ​ពីដើ​ម​ដល់​ចប់​ អំ​ពី​របៀ​បធ្វើ​នំប​ញ្ចុ​កខ្មែ​រ ការ​ស្លទឹ​កស​ម្លនំ រ​បៀប​ធ្វើ​នំផ្លែអាយ ​នំ​ច័ក្កច័​ន្ទ​ ដាល់​អំ​បុក​ ដែលជា​កា​រនាំម​ក​​នូវសកម្មភាព​ ​និងស្នា​ដៃ​រប​ស់ខ្មែ​របុ​រាណ​មកប​ង្ហា​ញឡើ​ងវិ​ញ​។

អនុ​រដ្ឋ​លេខា​ធិកា​រក្រ​សួងទេ​ស​ចរ​ណ៍ ​និងជា​ប្រ​ធានគ​ម្រោង​កម្ម​វិធី «ភូមិ​ខ្ញុំ​» រូប​នេះ​ ក៏បាន​បន្ថែ​ម​ថា គម្រោ​ង​​សាលា​​​ឆទាន​ ជា​អគា​រសា​ស​នាតំណា​ង​ការ​គោ​រព​បូជា​ ភាពស្មោះ​ត្រង់​ ​និងប្រ​ពៃណី​ទំនៀ​មទ​ម្លា​ប់ដ៏​ល្អ ​ឥត​ខ្ចោះ​​រប​ស់បុ​ព្វ​បុរ​សខ្មែ​រ​ក្នុងតំ​បន់​អង្គរ ដែ​លកំ​ពុង​ប​ន្តរស់នៅ​នា​ពេល​បច្ចុ​ប្ប​ន្ន ​រួម​ទាំង​កម្មវិ​ធីពូ​នភ្នំ​ខ្សា​ច់ ​កម្ម​វិ​ធីលើ​ក​​ទ​ង់ ​ឆា​កហ៊ោ​ ក្មេងៗ​កោ​រជុ​កទុ​កកំ​ប៉ោយ​រ​ត់លេ​ងជិះ​សេះ​ធាង​ចេក​ ​យា​យ​ៗស្លៀ​ក​ក្បិន​ពិ​សាស្លាម្លូ ​លញ់​ធូប​ក្រ​អូប​ ចាក់​ចេ​ក ។ល។ សុទ្ធ​សឹង​​នាំម​កប​​ង្ហាញ​ជូ​នក្នុ​ងសា​លា​ឆទា​ន​ទាំង​អស់​។​

សម្រា​ប់ ​គម្រោង​ផ្សា​រខ្មែ​រ លោក សុខ សង្វារ បានប​ញ្ជាក់​ថា​ ជាកូន​ផ្សា​រតូ​ចក្នុង​ភូ​មិ ដែ​លនឹ​ងដា​ក់​តាំង​លក់​ម្ហូ​ប​អាហា​រ​ ​នំចំណី ​ជា​របៀប​ខ្មែរ​បុ​រាណ និង​ហា​ងសិ​ប្បក​ម្ម​ចម្លា​ក់​ ស​ម្លៀក​បំ​ពាក់​អប​អរ​ពិធី​ចូល​ឆ្នាំ ​ក៏​មាន​នៅក្នុ​ង​​ផ្សា​រ​​ខ្មែ​រផ​ង​ដែ​រ។​ ឆា​ក​ធំ ជា​ក​ម្មវិ​ធី​ប្រ​មូល​ផ្តុំដោយការសម្តែងរបាំបុរាណច្រើនទម្រង់ ទស្សនីយភាពល្ខោនយីកេ ល្ខោន​បាសាក់ ល្ខោន​ខោល អក្សរ​សិល្ប៍​ និទាន​រឿង សិល្បៈ​សៀក​ខ្មែរ… ដែល​ប្រមូល​ផ្តុំ​ដោយ​សិល្បករ សិល្ប​ការិនី​អាជីព​រាប់​រយ​នាក់ នឹង​មាន​សម្តែង​ជូន​ទស្សនា​គ្រប់​ទាំង៣​ថ្ងៃ។

បន្ថែម​ពីនេះ​ទៀត លោក​សង្វារ​ ថា ក៏មាន​រោង DJ ដែ​លចា​ក់​បទ​រាំវង់ រាំចង្វាក់​ប្រជាប្រិយ​ខ្មែរ​គ្រប់​ប្រភេទ ជូ​ន​មហាជន​រាំលេង​កម្សាន្ត​ចូល​ឆ្នាំផង​ដែរ​។​

លោក​ស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា (CATA) បាន​ថ្លែង​ថា កម្មវិធី ដែល​មាន​ឈ្មោះ​ថា ភូមិ​ខ្ញុំ គឺជា​កម្មវិធី​មួយល្អ​មែន​ទែន សម្រាប់​វិស័យ​ទេស​ចរណ៍ ពីព្រោះ​ក​ម្ម​វិធីនេះ នឹងជា​ការផ្សព្វ​ផ្សាយ​មួយ​សម្រាប់​ទាក់​ទាញ​ទៅ​ដល់​ភ្ញៀវ​ទេស​ចរ ដែល​ពួក​គាត់​ចង់​ទស្សនា​កម្សាន្ត ស្នាដៃ​បុរាណ​របស់​ខ្មែរពិត​ៗ។​

លោក​ស្រីថា៖ «ដូច្នេះ​ហើយ​ឆ្លៀត​ក្នុង​ឱកាស​ព្រឹត្តិការណ៍​អង្ករ​សង្ក្រាន្ត​ ដែល​ជាព្រឹត្តិការណ៍​ដ៏ធំ កម្ពុជា​នឹង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ទាំង​ភ្ញៀវ​នៅ​ក្នុង​ស្រុក និង​ទាំង​ភ្ញៀវ​នៅ​ក្រៅ​ស្រុក​ផង​ដែរ​»។

មួយ​វិញ​ទៀត លោក​ស្រី ឆាយ ស៊ីវ​លីន បាន​លើក​ឡើង​ថា ក្រៅពីការ​កម្សាន្ត ពីស្នាដៃ​បុរាណ​របស់​កូន​ខ្មែរ​ហើយ កម្មវិ​ធី​នេះក៏​ជាការ​ឆ្លុះបញ្ចាំង​ឱ្យទេសចរ​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក ស្វែង​យល់​កាន់​តែច្បាស់​ពីអ្វីដែ​ល​ជា​របស់​ខ្មែ​រ។ ជា​ពិ​សេ​ស គឺការ​ចង់​បណ្ដុះ​ឱ្យយុវជន​ជំនាន់​ក្រោយ បាន​ឃើញ​ហើយ​មាន​ការចេះ​ស្រលាញ់​ និង​ចេះថែ​រក្សា​ជាដើម​។

ក្រៅពី​នេះ​ទៀត លោក​ស្រីថា​ ព្រឹត្តការណ៍​អង្ករ​សង្ក្រា​ន្ត​នេះ ក៏ជាព្រឹត្តិ​ការណ៍​ប្រពៃ​ណីរបស់​កម្ពុ​ជា​ប្រចាំ​ឆ្នាំ ដែល​វា​ជាឱកាស​សម្រាប់​កម្ពុជា អាច​ធ្វើ​ការ​បង្ហាញអ្វី​ដែលជា​ភាពស​ម្បូរ​បែ​ប ក្នុងឱ​កាស​មួ​យដែ​លមា​នភ្ញៀ​វទេ​ស​ចរ​ជាតិ​ ​និង​អន្តរ​ជាតិ មាន​ការស្ងើច​សរសើរ វប្បធម៌ សិល្បៈ​បុរាណ​របស់​កម្ពុ​ជា​។

លោក​ លី​ សំ​រិទ្ធ អភិបាល​រងខេត្ត​សៀម​រាប​ ​មិនអា​ចទា​ក់ទ​ងសុំ​ការ​អធិ​ប្បាយ​បន្ថែ​​មបាន​ទេ​ កា​លពី​ថ្ងៃ​ទី​​២៩ ខែម​ករា​៕