
ការធ្វើតេស្ដរកមេរោគកូវីដនៅភ្នំពេញ កាលពីពេលកន្លងមក ។ ហេង ជីវ័ន
ភ្នំពេញៈ ក្រសួងសុខាភិបាលបានប្រកាសថាមិនមានការរកឃើញករណីឆ្លងមេរោគកូវីដ ១៩ បន្ថែមទៀតនោះទេនៅថ្ងៃទី ១ ខែកុម្ភៈ តែមានករណីជាសះស្បើយចំនួន ២ នាក់ និងមិនមានករណីស្លាប់នោះទេ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី ១ ខែកម្ភៈ។
គិតត្រឹមព្រឹកថ្ងៃទី ១ ខែកុម្ភៈ កម្ពុជាមានអត្រាឆ្លងមេរោគកូវីដ ១៩ សរុបចំនួន ១៣៨ ៦៩៣ នាក់ អ្នកជាសះស្បើយសរុបចំនួន ១៣៥ ៦២៤ នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦ នាក់៕