ភ្នំពេញៈ ក្រសួងសុខាភិបាល​បានប្រកាស​រកឃើញ​ករ​ណី​ឆ្លង​មេរោគ​កូ​វីដ ​១៩ ចំនួន ​២​ នាក់​បន្ថែមទៀត និង​មាន​អ្នកជា​សះស្បើយ​ចំនួន​ ៣​ នាក់ ប៉ុន្តែ​មិនមាន​រកឃើញ​ករណី​ស្លាប់​ទៀត​ទេ​។​

​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល អ្នក​ឆ្លង​មេរោគ​កូ​វីដ​១៩ សម្រាប់​ថ្ងៃទី​៣​ ខែកុម្ភៈ កម្ពុជា​បាន​រកឃើញ​ករណី​ឆ្លង​មេរោគ​កូ​វីដ​១៩ ក្នុង​សហគមន៍​ចំនួន​២​នាក់ និង​មាន​អ្នកជា​សះស្បើយ​ពី​ជំងឺ​នេះ​ចំនួន ៣​នាក់​ផងដែរ​។​

​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៤ ខែកុម្ភៈ កម្ពុ​ជាមាន​អត្រា​ឆ្លង​មេរោគ​កូ​វីដ​១៩ សរុប​ចំនួន ១៣៨ ៦៩៧​នាក់ អ្នកជា​សះស្បើយ​សរុប​ចំនួន ១៣៥ ៦៣១​នាក់ និង​អ្នកស្លាប់​ចំនួន ៣ ០៥៦ នាក់​៕