
ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចូលជួបពិភាក្សាការងារជាមួយលោក SHRI JAGDEEP DHANKAR អនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា នៅថ្ងៃទី ៣ ខែកុម្ភ:ឆ្នាំ ២០២៣ នេះ នៅរដ្ឋធានី ញ៉ូដេលី នៅប្រទេសឥណ្ឌា។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅបំពេញទស្សនកិច្ចរដ្ឋធានី ញ៉ូដេលី នៅប្រទេស ឥណ្ឌា ដើម្បីចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត (SHRI JAGDEEP DHANKAR) អនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា៕