សៀមរាបៈ អាជ្ញាធរជាតិ​អប្សរា​បាន​អនុញ្ញាត​ជូន​ស្ថាប័ន JASA ធ្វើការ​រុះរើ​ដំបូល​បណ្ណាល័យ ប្រាសាទ បាយ័ន ជា​បណ្ដោះ​អាសន្ន សម្រាប់សិក្សា​ស្រាវជ្រាវ អភិរក្ស ចម្លាក់​លៀន​ខាង​ក្នុង។ តាម​រយៈការ​អនុញ្ញាត​នេះ​អាជ្ញាធរជាតិ​អប្សរា​ស្នើសុំ​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ជួយសម្រួល​ដល់​ការងារ​នេះ​ផងដែរ។

តាម​លិខិត​អនុញ្ញាត​របស់​អាជ្ញាធរជាតិ​អប្សរា ចុះ​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ បាន​ឱ្យ​ដឹង​ថា ខ្លួន​បាន​អនុញ្ញាត​ជូន​ស្ថាប័ន JASA ធ្វើការ​រុះរើ​ដំបូល​បណ្ណាល័យ ប្រាសាទ បាយ័ន ជា​បណ្ដោះ​អាសន្ន សម្រាប់​សិក្សា​ស្រាវជ្រាវ អភិរក្ស ចម្លាក់​លៀន​ខាង​ក្នុង។ ក្នុង​ន័យ​ដើម្បី​ឱ្យ​ការងារ​ខាង​លើនេះ​ដំណើរការ​ទៅ​ដោយ​រលូន ក្រុម​ការងារ​ស្ថាប័ន JASA ត្រូវ​សហការ​ជាមួយ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណ​វិទ្យា​នៃ​អាជ្ញាធរជាតិ​អប្សរា៕