
ការធ្វើតេសរកមេរោគកូវីដ១៩ នៅភ្នំពេញកាលពីពេលកន្លងមក ។ ហេង ជីវ័ន
ភ្នំពេញៈក្រសួងសុខាភិបាលកម្ពុជាប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ បន្ថែមទៀត ខណៈអ្នកទើបជាសះស្បើយ ២នាក់ ប៉ុន្តែមិនមានអ្នកស្លាប់ដោយសារជំងឺនេះឡើយ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី៥ ខែ កុម្ភៈ បានឱ្យដឹងថា ក្រសួងរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់បន្ថែមទៀតជាប្រភេទអូមីក្រុងឆ្លងក្នុងសហគមន៍។
ក្រសួងបញ្ជាក់ថា របាយការណ៍ថ្ងៃនេះ មានអ្នកជាសះស្បើយថ្មី ២នាក់ និង គ្មានអ្នកស្លាប់ឡើយ។
បើតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី៥ ខែកុម្ភៈ ករណីឆ្លងជំងឺកូវីដ១៩ សរុបកមានចំនួន ១៣៨ ៦៩៨នាក់ ចំណែកករណីជាសះស្បើយសរុប ១៣៥ ៦៣៣នាក់ និងករណីស្លាប់សរុប៣ ០៥៦នាក់។ រីឯករណីនាំចូលពីក្រៅប្រទេសសរុបមានចំនួន ២១ ២៤៤នាក់ និងករណីអូមីក្រុងឆ្លងក្នុងសហគមន៍មាន ១៦ ៨៧០នាក់៕