​ព្រៃវែងៈ រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​លោក​ ស ខេង បាន​លើក​ឡើង​ថា​ ទោះបី​មាន​ការ​ប្រឈម​ទាំង​ក្រៅ​និង​ក្នុង​ប្រទេស ​ប៉ុន្តែ​ប្រមុខ​រាជ​រដ្ឋាភិ​បាល​កម្ពុជា​បាន​បន្ត​រក្សា​បាន​ស្ថិ​រភាព​ជាតិ ​និង​សម្រេច​បាន​វឌ្ឍន​ភាព​ការងារ​ជាតិ​ជាច្រើន ​ខណៈ​លោក​ជំរុញ​ដល់​មន្ត្រី​គណប​ក្ស​​ដែល​កំពុង​ដឹកនាំ​រដ្ឋាភិ​បាល ​រួមគ្នា​ខិតខំ​បម្រើ​ប្រជា​ពល​រដ្ឋ​ឱ្យ​បាន​ល្អ​។​

ការ​លើក​ឡើង​របស់​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃលោក ស ខេង​ ដែល​ជា​អនុប្រ​ធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ការងា​រ​រាជ​រដ្ឋាភិ​បាល​ចុះ​មូល​ដ្ឋាន​​ខេត្ត​ព្រៃវែ​ង និង​បាត់​ដំបង​យ៉ា​ងដូច្នេះ​ បាន​ធ្វើ​ឡើង​ក្នុងពេល​លោក​ធ្វើជា​អធិ​បតី​ក្នុង​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​សេចក្ដី​សម្រេ​ចចិត្តនៃ​មហាស​ន្និបាត​វិសា​មញ្ញ​តំណាង​ទូទាំង​ប្រទេស​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​នៅ​ខេត្ត​ព្រៃ​វែង​ កាលពី​ថ្ងៃទី​ ៥​ ខែកុម្ភៈ ឆ្នាំ​ ២០២៣​។​

នៅ​ក្នុង​ឱកាស​នោះ ​លោក ស ខេង​ បាន​ថ្លែង​អំណរ​គុណ​ដល់​ថ្នាក់ដឹក​នាំ​ ក្រុម​ការងារ​គណ​បក្ស​ចុះ​មូល​ដ្ឋាន​ខេត្ត​ព្រៃវែង​ថ្នាក់​ដឹ​កនាំ​គណៈ​កម្មា​ធិការ​គណ​បក្ស​ខេត្ត​ព្រៃវែង​ ព្រមទាំង​សមាជិក​សមាជិ​កា​គណ​បក្ស​ ដែល​បាន​ខិតខំ​បំពេញ​តួនា​ទីនិង​ភារ​កិច្ច​បម្រើ​ជាតិ​និង​ប្រជា​ជន​យ៉ាង​ល្អ ​ធ្វើឱ្យ​គណ​បក្សនិង​រាជរ​ដ្ឋាភិបាល​បន្ត​ទទួល​បាន​ការ​គាំទ្រ និង​ចូល​រួម​ពី​ប្រជា​ពល​រដ្ឋ ក្នុង​ការ​អនុ​វត្ត​គោល​នយោ​បាយ​នានា​។​

​លោក​បាន​បន្ត​ថា រាល់​ខ្លឹមសារ​នៃ​ឯកសា​រ​នានា​ដែល​គណ​បក្ស​បាន​សម្រេច​អនុម័ត​ក្នុង​មហា​សន្និបាត​វិសាមញ្ញ​ថ្មីៗនិង​ត្រូវ​បាន​យកមក​ផ្សព្វ​ផ្សាយ​ជា​បន្ត​បន្ទាប់​នេះត្រូវ​ការ​ចំណុច​សំខាន់​ធំ​បំផុត​មួយ​គឺ​ការ​ឈ្នះ​ឆ្នោត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ដើម្បី​គណ​បក្សនិង​រាជ​រដ្ឋា​ភិ​បាល​មាន​លទ្ធ​ភាព​យក​ខ្លឹម​សារ​ទាំង​នេះ​ទៅ​អនុវត្ត​ជាក់​ស្ដែង​នាំមក​នូវ​វឌ្ឍន​ភាព​ថ្មីៗ​បន្ថែម​ទៀត​ជូន​ជាតិ និង​ប្រជា​ជន​។​

​លោក​បាន​បញ្ជាក់​ថា ទោះ​បី​មានការ​ប្រឈម​ទាំង​ក្រៅ និ​ង​ក្នុងប្រ​ទេស ​ក៏រាជរដ្ឋាភិ​បាល​កម្ពុជា​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋម​ន្ត្រី ហ៊ុន ​សែន នៅតែ​បន្ត​រក្សា​បាន​សុខ​សន្តិភា​ព និង​ស្ថិរភាព​ជាតិ ​សម្រេច​បាន​វឌ្ឍន​ភាព​កា​រងារ​ជាតិ​ជា​ច្រើន​ ដូចជា​ ការគ្រប់​គ្រង​ជំងឺ​កូ​វីដ​១៩ ការ​បើក​សកម្ម​ភាព​សេដ្ឋកិ​ច្ច និង​សង្គម​ឡើង​វិញ ការ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ​និង​កា​រដាក់​ចេញ​គោល​នយោ​បាយ​ជួយ​សម្រាល​ទុក្ខ​លំបាក​ប្រជា​ពលរដ្ឋ​ដោយ​សារ​វិបត្តិ​កូ​វីដ​១៩ និង​ឥទ្ធិ​ពល​សង្គ្រាម​ខាង​ក្រៅ​ប្រទេស​ជា​ដើម​។​

​ពី​ក្នុង​វេទិកា​នោះដែ​រ លោ​កស ខេង​ បានបង្ហា​ញ​ក្ដីសង្ឃឹម​ថា​៖« ថ្នា​ក់ដឹកនាំ និង​សមា​ជិក សមាជិ​កា​ក្រុម​ការងារ​គណ​បក្ស​ចុះ​មូលដ្ឋា​ន​ខេត្តព្រៃ​វែង គណៈ​កម្មា​ធិការ​គណ​បក្ស​ខេត្ត​ព្រៃវែ​ង និង​បណ្ដា​យន្តការ​គណ​បក្ស​ផ្សេ​ងទៀត នឹង​បន្ត​រួមគ្នា​ខិតខំ​បម្រើ​ប្រជា​ពលរ​ដ្ឋ ក្នុងនោះ​រួម​ទាំង​ការ​អនុវត្ត​គោល​នយោ​បាយ​ ភូមិ ឃុំ​ សង្កាត់​ មាន​សុវត្ថិភា​ព ដើម្បី​ចូលរួម​ធានា​ស្ថិរ​ភាព​សង្គម​ ពិសេស​ខិតខំ​ធ្វើ​យ៉ាង​ណា​សម្រេច​ឱ្យបាន​ជោគ​ជ័យ​ជា​បន្ត​ទៀត​ ការបោះ​ឆ្នោត​ឆ្នាំ​២០២៣ ​និង​ការ​រៀប​ចំ​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​ជា​ដើម​»​។​

​លោក​ស ខេង បន្ថែមថា​ ទន្ទឹម​គ្នា​នឹង​បញ្ហា​ប្រឈម​នៃ​សភាព​ការ​ណ៍​តំបន់​និង​អន្តរ​ជាតិ​នោះ​ នៅ​ក្នុង​ប្រទេស​ឯណេះ​វិញ​ ក៏មាន​ក្រុម​ប្រឆាំង​ជ្រុល​និយម​នៅ​តែ​បន្តធ្វើ​សកម្ម​ភាព​ញុះ​ញ​ង់ អុជអាល​ បំប៉ោង បំ​ភ្លៃ​ការពិត​ក្នុង​សង្គម​ ប៉ុនប៉ង​បង្ក​ឱ្យមាន​ចលា​ចលនិង​អ​ស្ថិរ​ភាព​ក្នុង​សង្គម​ដើម្បី​បម្រើ​ម​ហិ​ច្ឆ​តា​ផ្ដូ​ល​រំលំ​រាជរដ្ឋាភិ​បាល​ស្រប​ច្បាប់ ដែល​កើត​ចេញពី​ការ​បោះឆ្នោ​ត​ដោយ​សេរី ត្រឹមត្រូ​វ និង​យុត្តិ​ធម៌ ស្រប​តាម​គោលកា​រណ៍​លទ្ធិ​ប្រជាធិប​តេយ្យ​សេរី​ពហុ​បក្ស​។​

ប្រធាន​គណៈក​ម្មាធិ​ការ​គណ​បក្ស​ខេត្ត​ព្រៃវែង​ លោក​ស្បោង សារ៉ាត់​ ក្នុងឱ​កាស​នោះក៏បា​ន​បង្ហាញ​អំពី​វឌ្ឍនភា​ព​កា​រងារ​គ​ណបក្ស និង​កិច្ច​ការងារ​បម្រើ​ប្រជា​ពលរដ្ឋ​ក្នុង​មូល​ដ្ឋាន ​ដោយលោក​ថា​ បាន​និង​កំពុង​សាង​កម្លាំង​គាំទ្រ​នៅ​មូលដ្ឋាន​ ក្នុង​ដំណើរ​ឈាន​ឆ្ពោះ​ទៅកាន់​ការ​បោះឆ្នោ​ត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកា​ល​ទី​៧ នៃ​រដ្ឋសភា​។​

យ៉ាងណាក្ដី ប្រធាន​វិទ្យា​ស្ថាន​ប្រជា​ធិប​តេយ្យ​កម្ពុជា​លោក​ ប៉ា ច័ន្ទ​រឿន បានថ្លែង​ថា ដើម្បី​ធានា​ថែរក្សា​និង​ពង្រីក​សន្តិ​ភាព​នៅ​កម្ពុជា​ទាល់​តែ​កម្ពុជា​យើង​ប្រកាន់​នូវ​គោល​ការណ៍​នយោ​បាយ​បែប​ផ្សះផ្សា​ជាតិ បង្រួប​បង្រួម​ជាតិ ដោយ​ឈរ​លើ​គោល​ការណ៍​លទ្ធិ​ប្រជាធិប​តេយ្យ ​សេរី​ពហុបក្ស​ដែល​មាន​ការគោ​រព​សិទ្ធិ​មនុស្ស​ជាស្នូល​។

​លោក​ថា​៖​​«​ការធ្វើ​នយោ​បាយ​បែប​ផ្សះផ្សា​ជាតិ​ទើប​អាច​ធានាបា​ន​ទាំង​ការផ្សះ​ផ្សា​បង្រួប​បង្រួម​ជាតិ​និង​ថែរក្សា​សន្តិភាព​និង​ការ​អភិវឌ្ឍ​ដែល​យើង​បាន​រួម​គ្នា​បង្កើត​កន្លង​មក​»៕